សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន​ប្រកាស​បញ្ជូន​យន្តហោះ​ពិសេស ទៅ​នាំ​យក​ប្រជាជន​វូ​ហាន​ពី​ប្រទេស​ផ្សេងៗ​ត្រឡប់មកវិញ ឲ្យបាន​លឿន​បំផុត​

​ចិន​ប្រកាស​បញ្ជូន​យន្តហោះ​ពិសេស ទៅ​នាំ​យក​ប្រជាជន​វូ​ហាន​ពី​ប្រទេស​ផ្សេងៗ​ត្រឡប់មកវិញ ឲ្យបាន​លឿន​បំផុត​

​ចិន​៖ ទីក្រុង​ប៉េកាំង​បាន​សម្រេច​ថា​នឹង បញ្ជូន​យន្តហោះ​ទៅ​ដឹក​ជញ្ជូន​ប្រជាជន​ខ្លួន ដែល​មាន​ស្រុក​នៅ​កំណើត​នៅ​ខេត្ត​ហ៊ូ​ប៉ី (Hubei) ពី​បណ្តា​ប្រទេស​នានា ត្រឡប់​មក​វិញ​ក្រោយពី​ការប្រកាស​របស់​អង្គការ​សុខភាព​ពី​ភព​លោក​ហើយ​បណ្តា​ប្រទេស​មួយចំនួន​បាន​ហាម​ប្រជាំជន​ខ្លួន​មិន​ឲ្យទៅ​ស្រុក​ចិន ។

​ទីភ្នាក់ងារ​សារព័ត៌មាន Channel News Asia នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ហួ ជុន​យី​ង (Hua Chunying) បាន​លើកឡើង​ថា វា​ពិតជា​ភាពលំបាក​សម្រាប់​ប្រជាជន​ហ៊ូ​ប៉ី (Hubei) ជា​ពិសេស​អ្នក​ដែល​មាន​ស្រុកកំណើត​នៅ វូ​ហាន (Wuhan)​។ ចិន​នឹង​បញ្ជូន​យន្តហោះ​ពិសេស ទៅ​នាំ​យក​ប្រជាជន​ទាំងនោះ​ត្រឡប់មកវិញ ឲ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​រួច​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​ខាងលើនេះ បាន​កើតមាន​ឡើង​បន្ទាប់ពី​មាន​ការប្រកាស​របស់​អង្គការ​សុខភាព​ពី​ភព​លោក​ហើយ​បណ្តា​ប្រទេស​ជាច្រើន​រួមមាន សហរដ្ឋអាមេរិក ថៃ សិង្ហ​បុរី វៀតណាម និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត​នៅ​អឺរ៉ុប​បាន​សម្រេច​ថា នឹង​ផ្អាក​ជើងហោះហើរ ទៅ​-​មក​ប្រទេស​ចិន ដោយសារតែ​ការ​ផ្ទុះឡើង​នៃ​វីរុស​ផ្លូវដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចិន​បាន​បិទ​ទីក្រុង​ជាង​១០​បណ្តាល​ឲ្យ​ប្រជាជន​រាប់លាន​ជាប់​គាំង​មិន​អាច​ទៅ​ណា​បាន​និង មិន​អាច​ត្រឡប់មកផ្ទះ​វិញ​បាន​ផងដែរ​។​

​ក្រសួងការបរទេស​ចិន​មិន​បាន​បញ្ជាក់​អំពី​ចំនួន​ច្បាស់លាស់ និង​បណ្តា​ប្រទេស​ណាខ្លះ ដែល​ចិន​គ្រោង​បញ្ជូន​យន្តហោះ ទៅ​ដឹក​ប្រជាជន​ខ្លួន​ត្រឡប់​មក​វិញ​នោះ​ឡើយ​។ បច្ចុប្បន្ន​អ្នកស្លាប់​ដោយសារ វីរុស​កូរ៉ូណា​ថ្មី​បាន​កើនឡើង​ដល់ ២១៣​នាក់​ហើយ និង​បាន​ឆ្លង​ដល់​មនុស្ស ៩,៦៨៩​នាក់​នៅ​ប្រទេស​ចិន និង​ច្រើន​ជាង ៩០​ករណី​ទៀត​នៅ​ទូទាំង​ពិភពលោក​។​

​គួរ​ម្លឹក​ផងដែរ​ថា ក្រោយ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​ថ្នាក់​អន្តរជាតិ សម្រាប់​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ដែល​កំពុង​រីក​រាលដាល​កាន់តែខ្លាំង ក្រសួងការបរទេស​អា​មេរិក​ទើបតែ​បាន​ចេញ​សេចក្តី​ប្រកាស ដោយ​ហាម​មិនឲ្យ​ប្រជាជន​របស់ខ្លួន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​មូលហេតុ​គឺ​ដោយសារ​តែ​ការរីក​រាល​នៃ​ដាល វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី (2019-nCoV) ហើយ​ពលរដ្ឋ​អាមេរិក​ទាំងឡាយ ដែល​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​ចិន គួរតែ​គិតគូរ​ចាកចេញ​ពី​ទីនោះ តាមរយៈ​ជើងហោះហើរ​។​

​ទាក់ទិន​នឹង​ការឆ្លង​រីក​តា​ល​ដាល​នៃ​វីរុស​កូរ៉ូណា​នេះ អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ បាន​ដក​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​ទីក្រុង​មួយ ដែល​នៅ​ជាប់​នឹង​ទីក្រុង Wuhan បន្ទាប់​ពី​មន្ត្រី​ម្នាក់​នោះ ពេល​កំពុង​បង្ហញខ្លួន​លើ​ប៉ុស្តិ៍​ទូរ​ទស្សន៍​រដ្ឋ​ចិន មិន​អាច​ឆ្លើយ​សំណួរ​សាមញ្ញ ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​វីរុស​នេះ​។​

​សារព័ត៌មាន CNA នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា ឆ្នាំ​២០២០​បានឲ្យដឹងថា​៖​លោកស្រី Tang Zhihong ជា​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​ទីក្រុង Huanggang ដែល​មាន​ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​ប្រមាណ​ជិត ៥០០​នាក់ និង​អ្នកស្លាប់​១២​ករណី​នោះ បាន​បង្ហាញ​ខ្លួន​លើ​ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ នាពេលនោះ លោកស្រី ត្រូវបាន​ក្រុម​មន្ត្រី​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និង​អ្នកកាសែត​សួរ​សំណួរ​មួយចំនួន​ជុំវិញ​សភាពការណ៍​ទូទៅ​នៃ​ការឆ្លង​វីរុស​នៅក្នុង​ទីក្រុង Huanggang​។ ក៏​ប៉ុន្តែ​ពេល​សួរ​អំពី​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​តាម​មន្ទីរពេទ្យ​ជាដើម លោកស្រី Tang បាន​ឆ្លើយតប​ថា លោកស្រី​មិន​ដឹង និង​មិន​ប្រាកដ​នោះ​ទេ​។​

Filed in: អន្តរជាតិ