សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ចចេស​សម្រុក​រក​រ៉ែ​មាស​នៅ​ភ្នំ​ដូង​ក្រុង​សេរី​សោ​ភណ្ឌ័​ដោយ​មិន​ខ្វល់​ពី​បំរាម​

​ប្រជាពលរដ្ឋ​ចចេស​សម្រុក​រក​រ៉ែ​មាស​នៅ​ភ្នំ​ដូង​ក្រុង​សេរី​សោ​ភណ្ឌ័​ដោយ​មិន​ខ្វល់​ពី​បំរាម​

បន្ទាយមានជ័យ ៖ សកម្មភាព​ជី​ករក​រ៉ែ​មាស​នៅ​ភ្នំ​ដូងព្រះ​នៅ​ព្រំប្រទល់​សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​បាន​ក្លាយ​ជា​ចលនា​មួយ​ហើយ ហើយ​ករណី​នេះ​កាន់តែ​ចម្រូងចម្រាស​ជាមួយ​អាជ្ញាធរ​។

​ព្រោះ​ក្រុមហ៊ុន​ទទួល​វិនិយោគ​ពង្រាបដី​ធ្វើ​ស្តា​ត ថា​ត្រូវតែ​ហាមឃាត់​អោយ​បាន​ដាច់ខាត ឯ​ពលរដ្ឋ​ដែល​ជីក​រុករក​នៅតែមានៈ​ចចេស​ធ្វើ​មិន​ស្តាប់​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០ រដ្ឋបាល​ក្រុង​សិរីសោភ័ណ ដែល អំពាវនាវ ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​រុករ​ក​រ៉ែ និង​ទៅ​លេង​កសាន្ត​ឬ​ទៅ​មើល​នៅ​តំបន់​តំបន់ ភ្នំ​ដូងព្រះ​ឬ​កណ្តាល​ក្រុម​ប្រជុំ​កូន​ភ្នំ ស្ថិតនៅ ព្រំប្រទល់​សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ នោះ​តទៅទៀត​។ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​ពី​ការបា​ក់ដី និង​ផ្ទាំង​ថ្ម​សង្កត់ ។​

​ពលរដ្ឋ​ដែល​ជីក រុករក​រ៉ែ​មាស​អាណាធិបតេយ្យ​ទាំងនោះ​ភាគច្រើន​មិន​ស្តាប់​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយក៏​មិន​សហការ​ឬ​ព្រម​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន​ឡើយ ។ ប្រជាពលរដ្ឋ​ម្នាក់ អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ខ្លា​កូន​ថ្មី​សង្កាត់​កំពង់ស្វាយ នៅក្បែរ​ភ្នំ​នោះ​បាន​ប្រាប់​កាសែត​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ខែ​មករា​ថា ៖ អ្នកស្រី និង​ពលរដ្ឋ​គ្មាន​បំណង​ប្រឆាំង​ឬ​មិន​ស្តាប់​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ទុកដូចជា​មែ​៉​ឱ​នោះទេ ។ ប៉ុន្តែ​សូម​អង្វរក​មន្ត្រី​ថា ពួកខ្លួន​មាន​ជីវភាព​ក្រីក្រ ហើយ​សុំ​អនុញ្ញាតិ​ជីក​រុករក​រ៉ែ​មាស​ធម្មជាតិ​នៅ​ទីនោះ អោយ​៣-៤​ខែ​តទៅទៀត​សិន​៕

Filed in: ព័ត៌មានជាតិ