សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស​

ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស​

នៅ​ថ្ងៃ​ទី ១៧ ខែ កក្កដា ឆ្នាំ ២០១៦ ក្រុមអធិការកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល ដឹកនាំ​ដោយ​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ  និង​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ចុះ​ប្រតិបត្តិការ​ល្បាត​ចល័ត​ត្រួតពិនិត្យ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ដែល​ខុស​បច្ចេកទេស មិន​គ្រប​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ធ្វើឲ្យ​ជ្រុះ​រាយប៉ាយ​លើ​ដងផ្លូវ និង​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​ផលប្រយោជន៍​សាធារណៈ រថយន្ត​មិន​មាន​ខណៈ​បច្ចេកទេស​គ្រប់គ្រាន់ សំបក​កង់​សឹក​រិច​រិល សំ​ពីង ស​សំពោង វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ច្ចេកទេស​និង​ប្រកប​អាជីវកម្ម និង​បណ្ណ​បើកបរ​។​

​ក្នុង​ប្រតិបត្តិការ​នេះ នគរបាល​ចរាចរណ៍ រួម​ជាមួយ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ឃាត់​រថយន្ត​ដឹក ថ្ម ខ្សាច់ ចំនួន ១២​គ្រឿង ធ្វើការ​អប់រំ​ណែនាំ កែតម្រូវ​និង​ពិន័យ​តាម​ច្បាប់​ស្តីពី​ចរាចរ​ណ៍​ផ្លូវគោក ត្រង់​មាត្រា​៦៦ ជាមួយ​នោះ​ដែរ ។​

​ក្រសួង​រ៉ែ​និង​ថា​ម​បានសម្រេច​ផ្អាក​សកម្មភាព​ទីតាំង​រណ្តៅ​ដី​ចំនួន​ពីរ​កន្លែង និង​ដេប៉ូ​ខ្សាច់​ចំនួន​ពីរ​កន្លែង​។​

​ក្នុងនាម​នាយកដ្ឋាន​ន​គរ​បាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អជីវ​ករ​ដឹក​ដី ថ្ម ខ្សាច់ គ្រួស សូម​ចូលរួម​គោរព​ច្បាប​ស្តីចរាចរណ៍​ផ្លូវ​គោក និង​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​រ៉ែ​និង​ថាមពល ៕

 

IMG-20160817-WA0039 IMG-20160817-WA0041 IMG-20160817-WA0038

Filed in: ព័ត៌មានជាតិ