សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សង្វេគ​ណាស់​ថ្ងៃ​ចូល​រោងការ​ក្លាយជា​ថ្ងៃ​បុណ្យខួប​៧​ថ្ងៃ​

សង្វេគ​ណាស់​ថ្ងៃ​ចូល​រោងការ​ក្លាយជា​ថ្ងៃ​បុណ្យខួប​៧​ថ្ងៃ​

​ភ្នំពេញ ៖ វា​ពិតជា​ពិបាក​ធ្វើ​ចិត្ត​បំផុត​សម្រាប់​មនុស្ស​២​នាក់​ដែល​ស្រឡាញ់​គ្នា​ខ្លាំង​ហើយ​ត្រូវ​បែក​គ្នា​ជា​រៀង​រហូត​គ្មាន​ថ្ងៃ​ជួប​វិញ ដោយសារ​តែ​មច្ចុរាជ​តា​ម​ផ្លូវថ្នល់ ។

​ជាក់ស្តែង គូស្នេហ៍​មួយគូ​ដែល​ត្រៀម​ភ្ជាប់ពាក្យ​ចូល​រោងការ​ជាមួយគ្នា​នៅ​ថ្ងៃ​ទី​៣១​មករា បែរ​ជា​ខាង​ស្រី​ត្រូវ​មក​ទទួល​មរណៈភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៏​គួរឱ្យ​សង្វេ​គ ។ គណនី​ហ្វេ​សប៊ុក​ឈ្មោះ​តុង​គិ​មហាក់​( Tong KimHak )​ដែល​ជា​គូ​ដណ្តឹង​បាន​បង្ហោះ​សារ​ដូច្នេះ​ថា​៖​អូន​អើយ អូន​សំលាញ់ អូន​ជា​អ្នក​សម្រេច​យក​ថ្ងៃ​31 ជា​ថ្ងៃ​យើង​ភ្ជាប់ពាក្យ ផ្ទុយទៅវិញ ថ្ងៃ​31 ជា​ថ្ងៃ​បុណ្យ 7​ថ្ងៃ អូន​ទៅវិញ ។

​លោក​តុង​គិ​មហាក់​បានប្រកាសថា​៖​ខ្ញុំបាទ ជា​គូរ​ដណ្តឹង កញ្ញា នាង វាសនា ( ស្រី​ពៅ ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៤) ពេលនេះ គាត់​បាន​ទទួលមរណៈភាព​ហើយ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា គាត់​និង​បាន​កើត​នៅ​ឯ​ឋានសួគ៌ ឋាន​សុខ ជាពុំខាន ។ គាត់ និង​ខ្ញុំ​បាន​ជួប​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​កំពត ក្រុមគ្រួសារ មិត្ត​ភក្តី បងប្អូន ក្រុមការងារ ពិតជា​ឈឺចាប់​ខ្លាច​ផ្សា​ណាស់ មិនគួរណា​មនុស្ស​ល្អ ស្លូតបូត តស៊ូ បែរជា​មាន​អាយុ​ខ្លី​បែបនេះ​ទេ​។​

​ចំនែកឯ រូប​ខ្ញុំ​ផ្ទាល់ ពិតជា​សោកស្តាយ វិប្បដិសារី​ណាស់ ខ្លាច​ផ្សា​ណាស់ មួយ​ឆាត​ជីវិត​នេះ នាង​ល្អ​ណាស់​សម្រាប់​ខ្ញុំ លើក​នេះ​វា​ជា​រឿង​មួយ​ដែល​កាច​សាហាវ​ជាទី​ផុត សម្រាប់​ខ្ញុំ​និង​គ្រួសារ​យើងខ្ញុំ ទោះ​ជា​ខ្ញុំ​យំ​ស្រែក​បែក​មេឃ​យ៉ាងណា ក៏​គ្មាន​ថ្ងៃ​នាង​វល់​មក​វិញ​ឡើយ​។ ខំ​គេច ខំ​សន្សំ​បុណ្យ ខំ​ស្រលាញ់ ថ្នាក់​ថ្នម ធ្វើ​យ៉ាងម៉េច​បើ​យើង​មាន​និស្ស័យ បាន​ជួបគ្នា​ត្រឹម​ប៉ុណ្ណឹង ។​សូម​គ្រប់​ជាតិ​ទៅមុខ អូន​រស់​បាន​សុខសាន្ត បាន​អាយុ​វែង រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ ហើយ​បង​សុំ​ប្រាថ្នា​កើត​ជាតិ​ណាៗ បាន​ជួបគ្នា​ជា​គូ​ស្មោះស្ម័គ្រ ដល់​ចាស់ អស់​ជីវិត​រៀងៗ​ខ្លួន​រហូត​ត​ទៅ​..​។​បើ​តាម​ហ្វេ​ស​ប៊ុកនាង​មិត្តភ​ក្រ័​ជាច្រើន​បាន​ចូល​រួមសោក​ស្តាយ​ចំពោះ​ចារិក​និង​អំពើ​ល្អ​របស់​នាង​៕

Filed in: ព័ត៌មានជាតិ