សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បិទ​សន្និបាត​ក្រសួងការបរទេស​៖​សម្តេច​តេ​ជោថា​សហគម​ន៍​អន្តរជាតិ គួរ​គប្បី​ជួយ​កម្ពុជា​ឱ្យបាន​ខ្លាំង​ឡើង ជាជាង​បំបែកបំបាក់​

បិទ​សន្និបាត​ក្រសួងការបរទេស​៖​សម្តេច​តេ​ជោថា​សហគម​ន៍​អន្តរជាតិ គួរ​គប្បី​ជួយ​កម្ពុជា​ឱ្យបាន​ខ្លាំង​ឡើង ជាជាង​បំបែកបំបាក់​

ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០​នៅ​វិមាន​សន្តិភាព​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ​ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ឆ្នាំ​២០២០​។

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​រាយការណ៍​ថា គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ទំនាក់ទំនង​ការទូត ជាមួយ​ប្រទេស​ចំនួន​១៧៤ នៅលើ​ពិភពលោក ហើយ​មាន​ស្ថាន​តំណាង​ប្រចាំ​បរទេស​ចំនួន​៦៣​។​តាម​សម្តេច​នៅ​ឆ្នាំ​២០២០​នេះ​កម្ពុជា​នឹង​បើក​ស្ថានទូត​នៅ​២​ប្រទេស​ទៀត​គឺ​អាហ្វ្រិក​និង​ប្រទេសប្រេ​ស៊ីល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គ​ស​និ្ន​បាត​របស់​ក្រសួងការបរទេស ជាពិសេស​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​ទទួលបាន​ជោគជ័យ​កន្លងមក​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​ថា នយោបាយ​ក្នុង​ប្រទេស និង​នយោបាយ​ក្រៅប្រទេស គឺជា​ដៃ​ទាំងពីរ​នៃ​ខ្លួនប្រាណ​តែមួយ ដែល​ត្រូវការ​គ្នា​ទៅវិញទៅមក ជួយ​គ្នា និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។ ការកំណត់​នយោបាយ​ក្រៅប្រទេស គឺជា​កិច្ច​ការ​រក​លំនឹង​ដ៏​លំបាក​រវាង​ការបំពេញ​កាតព្វកិច្ច ការទទួលខុសត្រូវ​ជា​អន្តរជាតិ និង​ការការពារ​ផលប្រយោជន៍​ជាតិ​ខ្លួនឯង​។​

​សម្តេច​តេជោ​បញ្ជាក់ថា ពាក្យស្លោក ”​អរគុណ​សន្តិភាព​” ដែល​សម្តេច​បាន​បំផុស​កន្លងទៅនេះ ដែល​ត្រូវបាន​ទទួល​ស្វាគមន៍​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ និង​ក្លាយទៅជា​ចលនា​ដ៏​ធំ​មួយ​នៅ​ទូទាំង​ប្រទេស​។ កម្ពុជា​នឹង​បន្ត​រក្សា​យ៉ាងម៉ុត​មាំ​នូវ​ឯករាជ្យភា​ពនៅ​រាល់​សេចក្តីសម្រេច​របស់​យើង​លើ​បន្ទាត់នយោបាយ ក្នុង​និង​ក្រៅប្រទេស ទាំង​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេស​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ដោយ​គោរព​នូវ​គោលនយោបាយ អព្យាក្រឹត្យភាព​អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេសជិតខាង​។ កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​ចំណង​មិត្តភាព សហប្រតិបត្តិការ ទំនាក់​ទ​នង និង​ភាព​ជា​ដៃគូ​ល្អប្រសើរ​ដែលមាន​ស្រាប់​ជាមួយ​ប្រទេស​ជា​មិត្ត​នានា ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​មិត្ត​ចាស់ និង​ស្វែងរក​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្ត​ថ្មី ជាពិសេស​នៅ​អឺរ៉ុប​ខាងកើត​និង​កណ្តាល នៅ​អាស៊ី​កណ្តាល នៅ​អាហ្វ្រិក មជ្ឍឹម​បូព៌ា និង​អាមេរិក​ឡាទីន​។​

​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​សំខាន់​ថែមទៀត​ក្នុង​ការកសាង​សហគមន៍ អាស៊ាន​ដោយ​សំដៅ បំរើ​ប្រជាពលរដ្ឋ និង​យក​ប្រជាពលរដ្ឋ​ជា​ស្នូល រក្សា​និង​ពង្រឹង​ឯកភាព​និង​ម​ជ្ឈភាព​របស់​អាស៊ាន ហើយ​តាមរយៈ​អាស៊ាន​ជំរុញ​និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ដើម្បី​ការអភិវឌ្ឍ​និង​កំណើនសេដ្ឋកិច្ច​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា នយោបាយ​ដាក់ទណ្ឌកម្ម ជា​នយោបាយ​ប្រទេស​ធំ​សង្កត់​ទៅលើ​ប្រទេស​តូច​ជាង មិនមែន​ជា​នយោបាយ​ត្រឹមត្រូវ​ទេ​។ ជាពិសេស​ពួកគេ​អនុវត្ត​នយោបាយ​នេះ ក្នុងនាម​គុណ​តម្លៃ និង​គោលការណ៍​ដែល​គេ​ប្រើ ឬ​មិន​ប្រើ​ស្រប​តាម​កាលៈទេសៈ និង​ផលប្រយោជន៍​ណា​ដែល​អំណោយផល​ឱ្យគេ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់ថា «​ចំពោះ​កម្ពុជា​វិញ សហគមន៍​អន្តរជាតិ គប្បី​ជួយ​យើង​ឱ្យបាន​ខ្លាំង​ឡើង ឯកភាព​រឹងមាំ​ឡើង ជាជាង​បំបែកបំបាក់ បន្ទុច​បង្អាក់ឱ្យ​ចុះខ្សោយ​តាម​វិធានការដែ​លនឹង​អាច​ក្លាយ​ជា​កំហុស​លើក​ទី​៣​របស់ខ្លួន​»​។​សម្តេច​តេជោ​បន្តថា «​គេ​គួរ​ណាស់​គោរព​ជម្រើស​នយោបាយ សេដ្ឋកិច្ច​និង​សង្គម របស់​យើង ពីព្រោះ​តាំងពី​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​មកដល់ពេលនេះ ជម្រើស​នោះ​តែងតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ពិតប្រាកដ​របស់​ប្រទេស និង​ប្រជាជន​។ នោះ​គឺជា​ជម្រើស​ដែល​បាន​ស្តារ​ជូន​ប្រជាជន​កម្ពុជា​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​គ្រប់​បែបយ៉ាង គឺ​សិទ្ធិ​ទទួល​អាហារ ការថែទាំ​សុខភាព ការរៀនសូត្រ ជម្រក​ផ្ទះសំបែង សិទ្ធិ​ការងារ វប្បធម៌ និង​សេរីភាព​»​។​

​សម្តេច​តេជោ ហ៊ុន សែន​សង្កត់ធ្ងន់ថា​៖ ការព្យាយាម​បន្ទុច​បង្អាក់​ការអភិវឌ្ឍន៍​របស់​កម្ពុជា ពី​សំណាក់​សហគមន៍​អន្តរជាតិ​តាមរយៈ​ការដាក់ទណ្ឌកម្ម​នេះ អាច​ជា​ការ​សាង​កំហុស​លើក​ទី​៣​មកលើ​កម្ពុជា ខណៈ​ដែល​ពួកគេ​ធ្លាប់​បាន​សាង​កំហុស​ពីរ​លើក​រួចមកហើយ​។ កំហុស​ទីមួយ គឺ​ការគាំទ្រ​យោធា​ឱ្យ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ ពី​ប្រមុខរដ្ឋ​នៅ​ឆ្នាំ​១៩៧០ និង​កំហុស​ទី​ពីរ គឺ​ការគាំទ្រ​អាសនៈ​របស់​ខ្មែរ​ក្រហម​នៅ​អង្គការសហប្រជាជាតិ បន្ទាប់ពី​របប​នេះ​ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ឆ្នាំ​១៩៧៩​នោះ​។​

​បើទោះបី​ថា​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​យ៉ាងណាក្តី តែ​នៅក្នុង​ពិធី​នា​ព្រឹក​មិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី​ម្តងទៀត​ថា សម្តេច​មិន​ឱ្យ​នរណា​មក​ដឹកច្រមុះ​កម្ពុជា ហើយក៏​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះ​ដូរ​ជា​មួយ​ការ​អនុគ្រោះ​ពន្ធ ឬ​ជំនួយ​របស់​ប្រទេស​ណា​ទាំងអស់​។​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​សង្កត់ធ្ងន់​ផងដែរ​ថា វា​គ្មាន​តម្លៃ ហើយ​ថោកទាប​ថែមទៀត​ផង សម្រាប់​ប្រទេស​មួយ ដែល​មិន​អាច​អនុវត្តន៍​ច្បាប់​របស់​ខ្លួន ហើយ​តម្រូវឱ្យ​ធ្វើ​ទៅ​តាម​ការបង្ខិតបង្ខំ​របស់​ប្រទេស​ដទៃ​នោះ​។​

​សម្តេច​តេជោ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការទទួល​ធ្វើ​ជា​ម្ជាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦ និង​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានចាត់ទុក កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣​ខាងមុខនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​និង​ការទូត​ធំ​បំផុត​សម្រាប់​កម្ពុជា​យើង​។ ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ គឺជា​ឱកាស​ដ៏​ប្រសើរ​បំផុត​សម្រាប់​កម្ពុជា​។​

​ការធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ដែល​នឹង​ប្រមូលផ្តុំ​មេដឹកនាំ​មកពី ៥១​ប្រទេស និង​ប្រធាន​ស្ថាប័ន​តំបន់​២ ព្រម​ជាមួយ​ការចាត់តាំង​រៀបចំ​ព្រឹត្តិការណ៍​ចំនួន​៧​ទៀត​នោះ គឺ​ទាមទារ​កិច្ចប្រឹងប្រែង​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និង​ការធានា​សន្តិសុខ​ខ្ពស់បំផុត​។ គណៈកម្មការ​អឺរ៉ុប ក្រោម​ហេតុផល​ថា ការអនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ឱនភាព​នោះ បាន​នឹង​កំពុងដំណើរការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា​។ ការសម្រេច​ចុងក្រោយ​របស់​គណៈកម្មកា​រ​អឺរ៉ុប នឹង​ប្រកាស​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។ ដែល​វិធានការ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​វិធានការ​ទណ្ឌកម្ម​មួយ​របស់​គណៈកម្មការ​អឺរ៉ុប​មក​លើ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ