សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រីៗ​ល​ក់ឡេ​សម្បូរ​លុយ​ចាយ​ឬ​បានជា​លែង​ប្តី​ដូចដេញ​ឈ្នួ​លចោល​ចឹ​ង​?

​ស្រីៗ​ល​ក់ឡេ​សម្បូរ​លុយ​ចាយ​ឬ​បានជា​លែង​ប្តី​ដូចដេញ​ឈ្នួ​លចោល​ចឹ​ង​?

ភ្នំពេញ​៖ ក្រោយពី ម៉ូ​ល្លីកា បានប្រកាស​ហៅ​ប្តី​ចូល​តុលាការ​ក្រោយពី​ពួកគេ​រៀបការ​បានត្រឹមតែ ១៣ ថ្ងៃ​ប៉ុណ្ណោះ​បង្ក​ឲ្យ មាន​ការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ជា​ខ្លាំង​។​ករណីយ៍​ស្រី​លក់​ឡេ​មាន​លុយ​ការប្តីហើយ​លែងចោល​មិនមែនមាន​តែនាង​ម៉ូ​ល្លីការ​ម្នាក់ឯង​ទេ​គឺ​តារា​ស្រី​ល្បីឈ្មោះ​ខាង​លក់​ឡេរ​កលុយ​ធូ​សាច់​ខ្ចី​ដែល​គេ​ស្គាល់​ថា​រី​យ៉ា​ក៏​បាន​ប្រកាស​ពី​ការបែ​ក​បាក់​ប្តី​ផងដែរ​។

​ម៉ូ​ល្លីកា បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បា​ជា​បន្តបន្ទាប់​ចំពោះ​លោក ឆានុ​ន ជា​ស្វាមី​ថា «​ស្មើ​នឹង​ហើយ​ទៅ​សុីការ​គេ​មិន​ចូល​ផ្ទះ​មែន Ok ស្អែក​ឡើង​តុលាការ​លែង​គ្នា អញ​ពោះធំ នៅផ្ទះ​ម្នាក់ឯង​ទៀត ហ៊ាន​ទុក​អញ​ចោល​» ។ «​ខ្ញុំ​រឹងមាំ​មក រហូត​ហើ​យចឹងខ្ញុំ​និយាយហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ឱ្យបាន​ចាត់ការ​ឆ្កែ​ចោល​មួយ​ទុក​ក៏​មិន​ចំណេញ​ដកចេញ​ក៏​មិន​ខាត​» ។​

​រឿង ម៉ូ​ល្លីកា​តារា​មាន​លុយ​ព្រោះ​លក់​ឡេ​បាន បង្ហោះ​សារ​ខឹង​ប្តី​ដល់​ថ្នាក់​ប្រកាស​ចង់​លែង​គ្នា​ក៏​ពិតមែន តែ​រហូត​មកដល់ពេលនេះ​គេ​មិន​ទាន់​ឃើញ​លោក ឆានុ​ន ជា​ស្វាមី​របស់ នាង​ម៉ូ​ល្លីកា តបត​ឡើយ ។ តើ​ហេតុអ្វី​ម៉ូ​ល្លីកា​នាង​ការ​ទើប​បាន​ជាង​១០​ថ្ងៃ​ប្រកាស​មានកូន​ក្នុង​ពោះ ប្រកាស​លែង​ប្តី​ចឹង​?​ប្រហែល​នាង​អាង​មាន​លុយ​ប្រើ​អំណាច​គាបសង្កត់​ប្តី​ពេក​ទេ​ដឹង​?​ជាក់ស្តែង​នាង​បានបង្ហាញ​អួត​នូវ​ទឹកប្រាក់​ជាច្រើន​ដែល​មាន​ទាំង​ប្រាក់​ដុល្លារ និង ប្រាក់​រៀល​ដោយ​នាង​អះអាង​ថា​ជា​ការលក់ឡេ​ក្នុង​មួយ​ថ្ងៃៗ ។ ក្នុងនោះ ម៉ូ​ល្លីកា ក៏​បាន​ដាក់​ជា​សំណួរ​ឌឺ​ថា​ទឹកប្រាក់​បែប​នេះ​អាច​ចិញ្ចឹម​កូន​រស់​ដែរ​ទេ​? លក់​ឡើង​ខ្ជិល​រាប់​លុយ​ទៅហើយ​? ។​

​គួរបញ្ជាក់​ថា​មុន​នឹង​សម្រេចចិត្ត​រៀបការ ម៉ូ​ល្លីកា និង ស្វាមី​លោក ឆានុ​ន បាន​ស្គាល់ និង ស្វែង​យល់​ចិត្តថ្លើម​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ រហូត​ដល់​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​១៨​មករា​ដោយ​អួត​ថា​ចាយលុយ​១០​ម៉ឺង​ដុល្លារ​អាមេរិក​ជាង​នោះ​ពេលនេះ ម៉ូ​ល្លីកា ក៏​កំពុងតែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ផងដែរ​។​
​សម្រាប់​តារា​លក់​ឡេ​ល្បី​ឈ្មោះ​រី​យ៉ាវី​ញ​នាង​ក៏​មិន​ណ​យ​ដែរ​បានឲ្យ​គេ​ដឹង​ថា​នាង​និង​ប្តី​បែកបាក់​គ្នា​ហើយ​។​

​តាម​ប្តី​នាងរី​យ៉ា​ដែល​ជា​ជនជាតិ​ឥស្លាម​ផង​នោះ​បាន​អធិប្បាយ​ផ្ទាល់​ជា​វិដេអូ​តាម​ហ្វេស​ប៊ុ​កថា​ក្រោយ​ពី​ការ​បាន​កូនខ្ចី​មួយ​ប្រពន្ធ​លោក​គឺ​នាង​រី​យ៉ា​បាន​ប្តូរ​ចារិក​មាក់ងាយ​ជេរ​បញ្ចោរ​លោក​ខុសពី​ការសន្យា​មុនពេល​រៀបការ​ដែល​ថា​នាង​សុខចិត្ត​ចូល​គោរព​សាសនា​ឥស្លាម​ឈប់​ចូល​វត្ត​ឆេង​ម៉េង​ដូច​មុន​ទៀត​ហើយ​។​តែ​ឥលូវ​នាង​បាន​ប្រែ​ក្រលាស់​ទើប​លោក​សុខចិត្ត​ចុះ​ចេញ​តាំងពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩?​។​

​តាម​ហ្វេ​សប៊ុក​ហ្វេស​ប៊ុក លោក ហេន ឌ្រី ដែល​ជា​ស្វាមី​នាង​រី​យ៉ា បង្ហោះ​សារ​មួយ​ដែល​មាន​អត្ថន័យ​ចាក់​ដោត​បំផុត​ថា «​កន្លែង​ណា​ដែល​គេ​មិន​ឱ្យ​តម្លៃ​ខ្ញុំ ខ្ញុំ​ក៏​ដើរចេញ ព្រោះ​ខ្ញុំ​តែងតែ​ឱ្យ​តម្លៃ​ខ្លួន​ឯង អ្នក​សំណាងអាក្រក់​ដោយ​ខ្លួនឯង ដែល​មើលមិនឃើញ​តម្លៃ​របស់​ខ្ញុំ ការពិត​នៅ​តែ​ជា​ការពិត​» ។​

Filed in: ពីនេះពីនោះ