សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ ៥៦០​គ្រួសារ​ទទួល​ព្រះរាជ​អំនោយ​ពី​ព្រះមហាក្សត្រ​

​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ ៥៦០​គ្រួសារ​ទទួល​ព្រះរាជ​អំនោយ​ពី​ព្រះមហាក្សត្រ​

​កំពង់ស្ពឺ​៖ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចៅ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ប្រោស​ព្រះរាជទាន ព្រះ​រាជអំណោយ ជូន​ដល់​ប្រជាកសិករ​ក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ក្រុមគ្រូពេទ្យ ស្ថិតនៅ​ភូមិ​ទឹក​លង​១ និង​ភូមិ​ទឹក​លង​២ ឃុំ​រុងរឿង ស្រុង​ថ្ពង ខេត្ត​កំពង់ស្ពឺ ចំនួន ៥៦០​គ្រួសារ​។

​ព្រះរាជ​អំណោយ​ដែល​ព្រះមហាក្សត្រ​ប្រទាន​រួមមាន​៖ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ៥០​គីឡូក្រាម ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១), មី​១​កេស ត្រីខ ១០​កំប៉ុង​, កន្ទេល​១, ស្បែកជើង​ផ្ទាត់​១​គូ​, អាវយឺត​ចំនួន​១ ដែល​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា , ថវិកា ១០​ម៉ឺន​រៀល និង​អាហារសម្រន់​ពេលព្រឹក​ផងដែរ​។​

​ព្រះករុណា ក៏​បាន​ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន ២៥​នាក់ និង​ក្រុមគ្រូពេទ្យ​ចំនួន ៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ឃី​ត ១​កញ្ចប់ (​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១) អាវយឺត​ចំនួន​១ និង​អាវ​រងារ​ចំនួន​១ ដែល​មាន​ស្លាក​ព្រះ​រាជអំណោយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថវិកា ១០​ម៉ឺន​រៀល​។​

​សិស្សានុសិស្ស​ចំនួន ៩០០​នាក់ ទទួលបាន​អាហារ​ពេលព្រឹក​មួយ​ពេល​សម្រាប់​ទ​ទួល​ទាន មាន​៖ ទឹកបរិសុទ្ធ​១​ដប ទឹកក្រូច​១​កំប៉ុង មី​ចាន​២ នំ​ប៉ាវ​១ នំ​ផ្អែម​១​កញ្ចប់ ផ្លែ​ប៉ោម​១​ផ្លែ ព្រមទាំង​សម្លៀក​បំពាក់​មួយ​សម្រាប់ អាវយឺត​មាន​ស្លាក​ព្រះ​រាជអំណោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន​១ ថវិកា ៥,០០០​រៀល និង​សម្ភារ​សិក្សា​មួយចំនួន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ