សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃឿន សុ​ឡា ហៅ k01 អ្នកកាសែត ដែល​ល្បី​ខាង Levi ព័ត៌មាន​តាម​ដងផ្លូវ ត្រូវ​សម្តេច​តេជោ​ស្តីបន្ទោស​ថា បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​បំភ័យ​បាន​សុំទោស​!

លោក ឃឿន សុ​ឡា ហៅ k01 អ្នកកាសែត ដែល​ល្បី​ខាង Levi ព័ត៌មាន​តាម​ដងផ្លូវ ត្រូវ​សម្តេច​តេជោ​ស្តីបន្ទោស​ថា បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​បំភ័យ​បាន​សុំទោស​!

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៣០.​មករា​.២០២០ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ សន្និសីទ​សារព័ត៌មាន​បញ្ជាក់​ពី​ព័ត៌មាន​ពិត ជាក់ស្តែង​នៅ​កម្ពុជា​ស្តីអំពី ស្ថានភាព​នៃ​អ្នក​ឆ្លង​ជម្ងឺ​ផ្លូវដង្ហើម​រលាក​សួត​ដែល​បង្កឡើង​ដោយ មេរោគ​កូរ៉ូណា​វីរូស មាន​ប្រភព​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​នោះ គឺ​កម្ពុជា​មាន​តែ​១​ករណី​ហើយ​។​

​ជនជាតិ​ចិន​រូបនោះ​ក៏​ត្រូវ​បាន​ខាង​ក្រុមគ្រូពេទ្យ​កម្ពុជា​បាន​យកចិត្តទុកដាក់​ព្យាបាល​បាន​ជាសះស្បើយ​១០០​ភាគរយ​ហើយ​ដែរ ។ សម្តេច​បាន​បញ្ជាក់​ច្បាស់​ថា អ្វី​ដែល​ជា​ការភ័យខ្លាច​ខ្លាំង​បំផុត​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​ក្រុម​អ្នកលេង facebook បំពុល សង្គម​ដោយ​ធ្វើ​ការផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ករណី វី​រូស​កូរ៉ូណា​នេះ​តែម្តង​(​នៅ​មុខ​មន្ទីរពេទ្យ​រុស្ស៊ី​) ។​

​សម្តេច​តេជោ​បាន​លើក​ចំឈ្មោះ លោក K01 ដែល​ជា​អ្នកលេង facebook ដ៏​ល្បី​ម្នាក់​ដែរ​ខាង Levi ព័ត៌មាន តាម​ទី​សាធារណៈ​ហើយ​ស្រែ​កកោក​កាកៗ​អោយគេ ជួយ​ស៊ែៗ​អោយបាន​ច្រើន តែ​គាត់​គ្មាន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ច្បាស់លាស់​ទេ ។ សម្តេច​ក៏​ប្រាប់​អោយ​សុំ​ទោស​មហាជន និង​ក្រសួង​ពាក់ព័ន្ធ​ផងដែរ ។ ករណីនេះ កាលពី​ល្ងាច​ថ្ងៃទី​២៩ មករា​២០២០​លោក K01 ក៏បាន​Levi. សុំទោស​មហាជន​រួចហើយ​ដែរ ហើយ​ដើម្បី​បញ្ជាក់​នូវ​ការទទួលស្គាល់​កំហុសរ​បស់​ខ្លួន​ដែល​បាន​ធ្វើ​ខុសឆ្គង​ក្នុង​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​។​

​លោក​K01 ក៏​បាន​ចូលខ្លួន​ទៅ​ក្រសួង​ព័ត៌មា នា​ព្រឹក​ថ្ងៃទី​៣០​មករា​២០២០ នៅ​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍ ដែល​បាន​កោះហៅ​លោក ឃឿន សុ​ឡា ហៅ k01 ចាងហ្វាង​កាសែត​កំលាំង​មនុស្ស​ធ​ម៍ មក​ធ្វើ​ការអប់រំ ណែនាំ ជុំវិញ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ធ្វើអោយ​មាន​ភាពចលាចល​ក្នុងសង្គម ទាក់ទង​ទៅនឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​(​កូរ៉ូណា​)​កាល​ពី​ម្សិលមិញ​នៅ​មុន្ទី​ពេទ្យរុស្ស៊ី ។​

​យោង​តាម​គណនីយ៍ facebook លោក យ៉ែម ណ​យ ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន​បាន​បញ្ជាក់ថា ជា​ការឆ្លើយតប​លោក​ចាងហ្វាង k01 បានធ្វើការ​សុំទោស​និង ទទួលកំហុស​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ ដែល​ធ្វើអោយ​សាធារណជន​មាន​ការភាន់ច្រលំ​និង​ភ័យខ្លាច​។​

​ជា​ចុងក្រោយ​គាត់​បាន​សន្យាថា​នឹង​មិន​អោយ​មាន​រឿង​នេះ​កើតឡើង​សារ​ជា​ថ្មី​ទៀត​ទេ មិនតែប៉ុណ្ណោះ គាត់​ក៏​បាន​សរសេរ​លិខិត​សុំ​ទោស​ជា​ផ្លូវការ នូវ​រាល់​កំហុសឆ្គង​ទាំងឡាយ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ផងដែរ កាល​ពី​ល្ងាចម្សិលមិញ ៕ ដោយ : សុផល​

Filed in: ព័ត៌មានជាតិ