សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​និស្សិត​ខ្មែរ​រៀន នៅ​ខេត្ត​អាន​ហួយ ប្រទេស​ចិន ចំនួន​៣០​នាក់ បាន​មកដល់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​

​និស្សិត​ខ្មែរ​រៀន នៅ​ខេត្ត​អាន​ហួយ ប្រទេស​ចិន ចំនួន​៣០​នាក់ បាន​មកដល់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​

បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង ០៥​នាទី ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត សហការ​ជាមួយ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុ រាត្រី អភិបាល​នៃ​គណ​:​អភិបាលខេត្ត អមដំណើរ​ដោយ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត លោក គាត ហ៊ុល អភិបាល នៃ​គណ​អភិបាលក្រុង និង​មន្ត្រី​មុខការ​ចំណុះ​ឲ្យ​ខេត្ត មួយចំនួនទៀត ទទួល​និស្សិត​អាហារូបករណ៍​របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ៣០​នាក់​។

​ប្រភព​ហ្វេ​សប៊ុក​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្រុមនិស្សិត​អាហារូបករណ៍​របស់លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទាំង ៣០​នាក់​( ស្រី​៥​នាក់​) បាន​វិល​ត្រឡប់​មកពី​សិក្សា​នៅ​សកល​វិទ្យាល័យ​ហឺ​ហ្វី ខេត្ត​អាន​ហួយ ប្រទេស​ចិន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក កែវ សុ​ភក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​៖ បើ​យោង​តាម​ការស្គែន​ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុម​និស្សិត​ទាំង​នេះ ពុំ​មាន​នរណា​ម្នាក់ មាន​ផ្ទុក​ជំងឺ​កូរ៉ូណា​នេះឡើយ ។ បើសិនជា​មាន​ករណី​និស្សិត ឬ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ណា​មាន​ផ្ទុក​នោះ ក្រុមការងារ​នឹង​ធ្វើ​ការឃាត់ទុក​អ្នក​ដែល​មាន​ផ្ទុក​នោះ មួយ​ឡែក ស្ថិតនៅ​ក្នុង​ការតាមដាន​របស់​ពេទ្យ ។​

​តាម​ប្រភព​មន្ត្រី​អន្តោរ​ប្រវេសន៍​ប្រចាំការ​នៅ​មាត់​ច្រក​នេះ​បានឲ្យដឹងថា​៖ ក្រុម​និស្សិត​ទាំង​នេះ ត្រូវ​បាន​ពិនិត្យ និង​ស្គែ​ន​យ៉ាង​ហ្មត់ចត់ ហើយ​អាជ្ញាធរ​បាន​រៀបចំ​រថ​យន្ត​ក្រុង​ដើម្បី ជូន​ទៅ​កាន់​ផ្ទះ​ស្រុកកំណើត និង​ស្ថិតនៅ​ក្នុង​ការតាមដាន ក្នុង​រយៈពេល​១៤​ថ្ងៃ​

​ក្រៅពី​ចូលរួម​ទទួល​ក្រុមនិស្សិត​ក៏ មាន​ការចែក​ម៉ាស ជូន​អ្នកដំណើរ​ជាតិ​-​អន្តរជាតិ ឆ្លងកាត់​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រកបដោយ​បរិយាកាស​រីករាយ​ផងដែរ​។​សូម​បញ្ជាក់​ដែរ​ថា​ស្រុក​ចិន​មាន​និស្សិត​ខ្មែរ​ជា​២៤០០​នាក់​នៅ​រៀនសូត្រ​។​តែ​សមណាងល្អ​ពួកគេ​ប្រមាណ​៧០​ភាគរយ​បាន​មកលេង​ស្រុក​បាន​មុន​។​

Filed in: ព័ត៌មានជាតិ