សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​ប្រកាស​សង​លុយ​អតិថិជន​ដែល​ទិញ​សំបុត្រ​ទៅ​ចិន​

​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​ប្រកាស​សង​លុយ​អតិថិជន​ដែល​ទិញ​សំបុត្រ​ទៅ​ចិន​

ភ្នំពេញ​៖ ក្នុង​គោលបំណង​ដោះស្រាយ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព និង ការរីក​រាលដាល​នៃ​មេរោគ​ផ្លូវដង្ហើម កូរ៉ូណា (Corona Virus) នៅក្នុង​ប្រទេស​ចិន ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែរ បានប្រកាស​សងលុយ​អតិថិជន​ដែល​មាន​សំបុត្រ​យន្តហោះ​ទៅ​ចិន​នៅ​មាន​សុពលភាព​។

​យោង​តាម​ចេញ​សេចក្តីជូនដំណឹង​មួយ​របស់​ក្រុមហ៊ុន ដល់​អតិថិជន​ទាំងអស់ ដែល​មាន​សំបុត្រ​សម្រាប់​ជើងហោះហើរ​រវាង​ប្រទេស​កម្ពុជា និង ចិន នោះ​គឺ អ្នក​ដែល​អាច​ទទួល​សំណង​វិញ​ដោយ​ឥតគិតថ្លៃ​ត្រឡប់មកវិញ ត្រូវ​មាន​ការអនុវត្ត​តាម​លក្ខខណ្ឌ​មួយចំនួន ៖
១– សំបុត្រ​នៅមាន​សុពលភាព សម្រាប់​ធ្វើដំណើរ​
២– សំបុត្រ​បានចេញ​មុន ឬ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០
៣– សំបុត្រ​ដែល​ត្រូវ​ធ្វើដំណើរ​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២៩ ខែ​កុម្ភ​: ឆ្នាំ​២០២០ ។​

១/ សូម​អតិថិជន​ទាំងអស់ ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​ដើម​ដែល​លោក​អ្នក​បាន​ចេញ​សំបុត្រ​ជាមួយ (​ភ្នាក់ងារ​ទេសចរណ៍​, ភ្នាក់ងារ​ទេសចរណ៍ Online, ក្រុមហ៊ុន​ទេសចរណ៍​ផ្សេងៗ ។​ល​។​) ឬ​លោកអ្នក​អាច​ស្នើរ​សុំ​សំណង Refund តាម​គេហ​ទំ​ពរ័​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ បើសិន​លោក​អ្នកទិញ​សំបុត្រ​ដោយផ្ទាល់​តាម​គេហ​ទំ​ពរ័​ររបស់​យើងខ្ញុំ ។​

២/ សូម​ភ្នាក់ងារ​ទេសចរណ៍​ទាក់ទង​ទៅកាន់​ការិយាល័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ កម្ពុជា អង្គរ អ៊ែរ នៅ​ប្រទេស​កម្ពុជា ចិន និង វៀតណាម ក្នុងករណី​សំណង​ជា​ក្រុម ឬ ការ​គណនា​សំបុត្រ ដែល​បាន​ប្រើប្រាស់​មិន​ពេញលេញ ។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ជាត​កម្ពុជា អង្គរ អ៊ែរ ។​

Filed in: ព័ត៌មានជាតិ