សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្អាក​បណ្ដោះអាសន្ន​ជើងហោះហើរ​ពី​ទីក្រុង​ប្រភព​កូរ៉ូណា Wuhan​មក​កម្ពុជា​តែ​មិន​អាច​បិទ​ពី​ចិន​ទាំងមូល​បាន​ទេ​!

ផ្អាក​បណ្ដោះអាសន្ន​ជើងហោះហើរ​ពី​ទីក្រុង​ប្រភព​កូរ៉ូណា Wuhan​មក​កម្ពុជា​តែ​មិន​អាច​បិទ​ពី​ចិន​ទាំងមូល​បាន​ទេ​!

​ភ្នំពេញ​៖ មន្ត្រី​អ្នកនាំពាក្យ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​លោក ជា អូន ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២០​នេះ​ថា​កម្ពុជា បាន​ផ្អាក​ជើងហោះហើរ​ពី​ទីក្រុង​Wuhan ប្រទេស​ចិន​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​បង្ការ​ការរីក​រាលដាល​ការឆ្លង​វីរុស​”​កូរ៉ូណា​” ចូលមក​ក្នុង​ប្រទេស​កម្ពុជា​។

​តែ​លោក​ជា​អូន​បាន​បដិសេធ​ថា​មិន​អាច​បិទ​ការហោះហើរ​ពី​ចិន មក​កម្ពុជា បាន​ទេ​ព្រោះ​កាលណា​បិទ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋជា​តិ​ទាំងមូល ។ លោក​ជា​អូន​បញ្ជាក់ថា ចំពោះ​ជើងហោះហើរ ពី​ក្រុង​វូ​ហាន មក​កាន់​កម្ពុជា គឺ​បាន​បិទ​តាំងពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០​មកម្ល៉េះ​។ មាន​ពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បិទ​ជើងហោះហើរ​ទាំងមូល​ពី​ប្រទេស​ចិន មក​កម្ពុជា​ក្រោយ​ពី​មន្ត្រី​សុខាភិបាល​កម្ពុជា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ កាលពី​ថ្ងៃ​២៧ មករា ទៅលើ​បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​ជាង​៦០​ឆ្នាំ ដែល​ធ្វើដំណើរ​មកពី​ក្រុង​វូ​ហាន ប្រទេស​ចិន ជា​ទី​ដែល​នាំឲ្យ​កើត​ជំងឺ​កូរ៉ូណា ដើម្បី​បង្កា​ជំងឺ​ប្រភេទ​ថ្មី​នេះ​។​

​បើ​តាម​ការអះអាង របស់​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង CDC រហូត​ដល់​ថ្ងៃ​ត្រង់​២៨ មករា ស្ថានភាព​សុខភាព​ល្អ​បុរស​នោះ គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​អ្វី​ទេ ។ ក្នុងនោះ ក៏​បាន​រក​ឃើញ​អ្នក​ប៉ះពាល់ និង​ជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ ដោយ​រហូត​ពេលនេះ ពុំ​មាន​អ្នក​ចេញ​រោគសញ្ញា​អ្វី​នៅឡើយ ។​
​ចំពោះ​ព័ត៌មាន​ថា មាន​ជនជាតិ​ចិន​ប្រមាណ​ជា​៣​ពាន់​នាក់ មក​ពី​ក្រុង​វូ​ហាន​ដែល​បាន​ផ្ទុះ​ជំងឺ​កូរ៉ូណា ចូលមក​ក្នុង​ខេត្ត​ព្រះសីហនុ លោក​ថា ពិតជា​មាន​ប្រាកដ​មែន ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ដើម្បី​តាមដាន​អំពី​ស្ថានភាព​នៃ​វិរុស​នេះ ពី​ពួកគេ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​យោង​ទៅតាម​ទីភ្នាក់ងារ​អន្តរជាតិ​ចិន ស៊ិន​ហួរ ដែល​បាន​ចុះផ្សាយ​នា​រសៀល​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០២០ នេះ​ថា បើ​តាម​មន្ត្រី​សុខាភិបាល​ចិន បានបញ្ជាក់​ថា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ផ្លូវដង្ហើម កើនឡើង​ដល់​៤,៥១៥ រីឯ ម​នុ​៦,៩៧៣ នាក់​ផ្សេង​ទៀត សង្ស័យថា​បាន​ឆ្លង​។ ហើយ​បើ​គិត​ចាប់ពី​ថ្ងៃ​ផ្ទុះ​វីរុស​ដ៏​កាច​សាហាវ​នេះ មាន​តែ​ជនរងគ្រោះ ៦០​នាក់​ប៉ុណ្នោះ បាន​ជាសះស្បើយ​។​

​មន្ត្រី​ដដែល​នោះ​បាន​បញ្ជាក់ទៀតថា វីរុស​នេះ​បាន​បណ្តាលឲ្យ​មាន​អ្នកស្លាប់​ចំនួន ១០៦​នាក់ និង​៩៧៦​នាក់​ផ្សេង​ទៀត កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​
​ប្រភព​ពី​អាជ្ញាធរ​នៃ​ខេត្ត​ហ៊ូ​ប៉ី (Hubei)​និង​ទីក្រុង​អ៊ូ​ហាន​(Wuhan)​ប្រទេស​ចិន ដែល​ជា​ទីកន្លែង​ផ្ទុះ​វីរុ​.​ស​កូរ៉ូណា បញ្ជាក់ថា​មាន​មនុស្ស​សរុប​២៤​នាក់​បន្ថែម​ទៀត​បាន​ស្លា​.​ប់​និង​១,២៩១​នាក់​ទៀត​បាន​ឆ្លង​កាលពី​ថ្ងៃ​ទី​២៧​ខែ​មករា សូមបញ្ជាក់​ថា ក្រៅពី​ប្រទេស​ចិន មិនទាន់​មាន​ប្រទេស​ណា​ផ្សេងទៀត បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​នោះឡើយ ខណៈ​ប្រទេស​មួយចំនួន បាន​ព្យាយាម​ព្យាបាល​អ្នក​ឆ្លង ឲ្យបាន​ធូរស្រាល​ឡើង​វិញ​ផង​ដែរ​។​

 

Filed in: អន្តរជាតិ