សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រក​ឃើញ​អ្នក​ជម្ងឺឆ្លង​វិរុស​កូរ៉ូណា​ម្នាក់​នៅ​ខេត្ត​សីហនុ​ជា​ជនជាតិ​ចិន​មក​ពី​ក្រុង​វូ​ហាន​

​រក​ឃើញ​អ្នក​ជម្ងឺឆ្លង​វិរុស​កូរ៉ូណា​ម្នាក់​នៅ​ខេត្ត​សីហនុ​ជា​ជនជាតិ​ចិន​មក​ពី​ក្រុង​វូ​ហាន​

ភ្នំពេញ​៖ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី បង្កឡើង​ដោយ​វីរុស​កូរ៉ូណា នៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាកចេញ​ពី​ប្រទេស​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ​។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​ថ្លែង​ប្រាប់​សន្និសីទកាសែត​នៅ​ព្រលប់ ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២០​នេះ​ថា​:​គិត​មក​ត្រឹម​ម៉ោង​៣​រសៀល នៃ​ថ្ងៃ​ទី​២៧ ខែ​មករា​នេះ ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​និង​មាន​ការបញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណីយ៍​ជា​វិជ្ជមាន​វីរុស​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) នៅ​លើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ ចា ជិន​ហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០​ឆ្នាំ​ដែល ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ជាមួយ​ក្រុម​គ្រួសារ ៤​នាក់​។​សំណាក​បាន​យក​មក​ធ្វើ​វិភាគ​លើ​អ្នក​ទាំង​បួន​នាក់​នេះ មាន​វិជ្ជមាន​វីរុស​កូរ៉ូណា​តែ​ម្នាក់​គត់ គឺ​លោក ចា ជិន​ហួរ​។ ជនជាតិ​ចិន​ទាំង​បួន​នាក់​នេះ មានឈ្មោះ ដូចខាងក្រោម​៖

១. លោក ចា ជិន​ហួរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E54319891
២. លោកស្រី វ៉ាង លីង​ជេន (Wang Lingzhen) ភេទ​ស្រី អាយុ ៥៧​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E06137433
៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ ED0134348
៤. លោកស្រី ចា រ៉ុយ​ស៊ន់ (Jia Ruixuan) ភេទ​ស្រី អាយុ ៣៣​ឆ្នាំ កាន់​ប៉ាស្ទ័រ​លេខ E24490509

​គ្រួសារ​ចិន​នេះ គាត់​បាន​ចេញដំណើរ​ពី​ទីក្រុង​អ៊ូ​ហាន មក កាន់​ទីក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ ហើយ​មាន​ចេញ​រោគសញ្ញា​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២០ ដោយ​មាន​អាការៈ គ្រុ​នក្តៅ និង​ហៀរ​សំ​បោរ​។ អ្នក​ទាំង ០៤​ខាងលើ មកពី​ទីក្រុង ហាន នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​បាន​ចូលមក​ប្រទេស​កម្ពុជា តាម​ជើង​យន្តហោះ​ត្រង់​ពី​ទីក្រុង​រ៉ូ​ហានម​កដល់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៧​ពឹ​ក​។ ក្រោយពី​បាន​មកដល់​ក្រុងព្រះសីហនុ ពួកគាត់​បាន​ជិះ​តាក់ស៊ី មក​ស្នាក់នៅ​សណ្ឋាគារ​ឯករាជ្យ ចំនួន​២​យប់​។ បន្ទាប់មក​បាន​ចូលមក​ស្នាក់​នៅ​សណ្ឋាគារ​អ្វី​ន​កូ (Queenco Hotel) នៅ​រសៀល​ថ្ងៃ​ទី​២៥
​មករា​។ នៅ​រសៀល​នោះ​ដែរ លោក ចា ជិន​ហួរ បាន​លេង​ទឹក​អាង​រយៈពេល​២​ម៉ោង រួច​ក៏​មាន​អាការៈ​ក្តៅខ្លួន​។ ល្ងាច​ថ្ងៃ​ដដែល​នោះ​ភរិយា​គាត់​ឈ្មោះ វ៉ាង លីង​ជេន បាន​ទូរស័ព្ទ​ទៅលេង​ក្រុម គ្រួសារ​នៅ​ប្រទេស​ចិន និង​បាន​ប្រាប់ថា ប្ដី​គាត់​មាន​អាការៈ​ក្តៅខ្លួន​។ បច្ចុប្បន្ន​អ្នក​ជម្ងឺ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ព្រះសីហនុ​។​ឯ​គ្រួសារឲ្យ​នៅ​ផ្សេង​ដើម្បី​តាមដាន​បន្ត​។​អ្នក​ជាំ​ញ​និយាយថា​៖​បើតាម​ដំណើការ​ស្នាក់​នៅ​តាម​ទីតាំង​នានា​គេ​គួរ​តាម​តាមដាន​ទីតាំង​ខាង​លើ​ផង​ដែរ​?​។​

​លោក​ម៉ម ប៊ុនហេង បាន​ស្នើសុំ​យ៉ាងទទូច​ជាថ្មី​ម្តងទៀត សូម​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ផ្លូវការ បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការលេចឡើង​នូវ​មេរោគ​កូរ៉ូណា​នេះ​។​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​លោក​នឹង​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ជាក់ស្តែង​ដើម្បី​លើកទឹកចិត្ត កុំឱ្យ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច​។​

​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​បាន​បញ្ជាកថា ប្រទេស​ចិន​ឆ្លង​ជំងឺ​នេះ ២ ៨២៥​ករណី និង​ស្លាប់​៨១​នាក់​, ហុងកុង​៨​ករណី​, ប្រទេស​ថៃ​៨​ករណី​, ម៉ា​កាវ​៦​ករណី​, អូស្ត្រាលី​៥​ករណី​, តៃវ៉ាន់​៥​ករណី​, អាមេរិក​៥​ករណី​, ជប៉ុន​៤​ករណី​, ម៉ាឡេស៊ី​៤​ករណី​, សិង្ហ​បុរី ៤​ករណី​, កូរ៉េខាងត្បូង​៤​ករណី​, បារាំង​៣​ករណី​, វៀតណាម​២​ករណី និង​ប្រទេស​នេ​ប៉ាល​១​ករណី ។ សរុប​ទាំងអស់​ឆ្លង​ចំនួន ២៨៨៤​នាក់ និង​ស្លាប់​អស់​៨១​នាក់ ៕

Filed in: ព័ត៌មានជាតិ