សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចោល​អគារ​សម័យ​អ៊ឹម​ឈុនលឹម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​សម័យ​លោក​ជា​សុផារ៉ា​ចាប់​បុកគ្រឹះ​សង់​អគារ​ថ្មី​នៅ​ភូមិ​អន្លង់​ក្ងាន​

​ចោល​អគារ​សម័យ​អ៊ឹម​ឈុនលឹម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​សម័យ​លោក​ជា​សុផារ៉ា​ចាប់​បុកគ្រឹះ​សង់​អគារ​ថ្មី​នៅ​ភូមិ​អន្លង់​ក្ងាន​

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២៨​មករា​ឆាំ្ន​២០២០ អគារ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​នឹង​ចាប់ផ្តើម​សាងសង់​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​មាន​កម្ពស់ ៥ ជាន់ សាងសង់​នៅលើ​ផ្ទៃដី​ទំហំ​៣ ហិកតា មាន​ផ្ទៃក្រឡា​សំណង់​សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និង​ក្រឡា​ផ្ទៃ​ប្រើប្រាស់​សរុប​ប្រមាណ ២៦.៥៦៧ ម៉ែត្រក្រឡា មាន​ផលធៀប​ក្រឡា​ផ្ទៃ​បាត​សំណង់ ៣២,៥៣​ភាគរយ​។

​បើ​តាម​ការប្រកាស​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​លោកថា​៖​អគារ​នេះ​មាន​ចំណត​រថយន្ត​ប្រមាណ ៤៥០ កន្លែង ដែល​អគារ​ក្រសួង ដែនដី​សព្វ​ថៃ្ង​ខ្វះ​ចំណត បង្ក​ការលំបាក​ដល់​ការធើ្វដំណើរ សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន សម្រាប់​មន្ត្រី​បុគ្គលិក និង​លំហ​សួន​កណ្តាល​អគារ សាលប្រជុំ​តូចៗ មាន​៣០០​នាក់ ១៥០ នាក់ និង សាល​សន្និបាត​ចំណុះ ១.៥៨៤ នាក់ កន្លែង​តម្កល់​ឯកសារ​សុរិយោដី និង​រដ្ឋបាល សាល​បច្ចេកវិជ្ជា មន្ទីរពិសោធន៍​ជាតិ​សំណង់ បន្ទប់​សិក្សា​បណ្តុះ​បណា្ត​ល​វិជា្ជជីវៈ បណ្ណាល័យ កន្លែង​កីឡា​។​

​អគារ​ទីស្តីការក្រសួង​ថ្មី​នេះ មាន​រចនាបថ​ខ្មែរ រចនា​លម្អ​ដោយ​បុស្បុក​ប្រាំពីរ​ថ្នាក់ ដំបូល​ហោជាង​មុខ​ដាច់ ប្រកប​ដោយ​ក្បូរក្បាច់​ពិពិត​វិចិត្រ​រចនា ដែល​ក្រុមការងារ​ប្រមូលផ្តុំ​សិក្សា​ចង់​លើកស្ទួយ​នូវ​សា្ន​ដៃ លម្អ​ស្ថាបត្យកម្ម​បុរាណ​ខ្មែរ ។ ដោយឡែក​ប្លង់​បាត​មាន​លំហ​សួន​ក្នុង​អគារ​។​សំណង់​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការបង្ហាញ​អត្តសញ្ញាណ​ខ្មែរ និង​ទម្រង់​ស្ថាបត្យកម្ម​ខ្មែរ ក្នុងសម័យ​តេជោ​ដែលប​ងា្ហ​ញ​ពី​សន្តិភាព ស្ថិរភាព ការវិវឌ្ឍ និង​សង្គ្រោះ​សំណង់​ប្រភេទ​នេះ​ឲ្យ​រស់​ឡើង​វិញ ជា​សំណង់​របស់​រដ្ឋ​ទុកត​ជំនាន់​!​។​

​ទីស្តីការក្រសួង​ដែនដី​សព្វ​ថៃ្ង រាជរដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​មន្ទីរ​ដែនដី​រាជធានី​វិញ​។​សូមបញ្ជាក់​ថា​អគារ​ទីស្តីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មុនី​វង្ស​សង់​ឡើង​ក្នុង​រជ្ជកាល​លោក​អ៊ឹម​ឈុនលឹម​ធ្វើ​ជា​រដ្ឋមន្ត្រី​។​ប្រភព​ពី​មន្ត្រី​ក្រសួង​បាន​បង្ហើប​ថា​អគារ​ទីស្តីការ​នេះ​សង់​ឡើង​ដោយ​លុយ​ដែល​បាន​ពី​ការលក់​ទីតាំង​របស់​ក្រសួង​ជាច្រើន​កន្លែង​ដែល​បើ​ទុក​ដល់​ឥឡូវ​មាន​តម្លៃ​រាប់រយ​លាន​ដុល្លារ​ឯនោះ​?​។​

Filed in: ព័ត៌មានជាតិ