ខេត្តកណ្តាល ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនដែលសម្បូររឿងអាស្រូវនាពេលកន្លងមកត្រូវបានក្រសួងមហាផ្ទៃដកចេញ ពីតួនាទីជាស្នងការនគរបាលខេត្តកណ្តាលដែលមានអំណាច ទៅទទួលភារកិច្ចជានាយករង នៃមន្ទីរប្រឆាំងគ្រឿងញៀនវិញ។
កៅអីលោកអ៊ាវចំរើនត្រូវបានឡើងជំនួសដោយលោកស្នងការរង ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដែលគេស្គាល់ថាជាកូនប្រុសលោកផៃប៊ុនឈឿនរដ្ឋលេខធិការក្រសួងបរិស្ថាន។
នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។