សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាំ​អាជ្ញាធរ​កក់ក្តៅ​ដូច​អាំង​ផេះ​យុវជន ព្រះសង្ឃ និង​សហគមន៍ បានរួម​គ្នា​ធ្វើ​បុណ្យ​កាន់​ដាក់​បណ្តាសា​អ្នក​កាប់​ឈើ នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះ​រការ​

​ចាំ​អាជ្ញាធរ​កក់ក្តៅ​ដូច​អាំង​ផេះ​យុវជន ព្រះសង្ឃ និង​សហគមន៍ បានរួម​គ្នា​ធ្វើ​បុណ្យ​កាន់​ដាក់​បណ្តាសា​អ្នក​កាប់​ឈើ នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ព្រះ​រការ​

ភ្នំពេញ​៖ ប្រហែល​អស់សង្ឃឹម​នឹង​វិធានការណ៍​របស់​អាជ្ញាធ​រ​ក្នុង​ការការពារ​ព្រៃឈើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​មករា​ក្រុមយុវជន ព្រះសង្ឃ និង​អ្នក​សហគម​ន៏​ដែល​រស់នៅ​ក្បែរ​នៅ​តំបន់​ចំនុច​អូរ​តា​អោន ស្រុក​ជាំ​ក្សាន្ដ ខេត្ត​ព្រះវិហារ បាន​ធ្វើ​ពិធី​បុណ្យ​កាន់ទុក្ខ​ជូន​ដើមឈើ ដែល​ត្រូវ​ពួក​ជន​ទុច្ចរិត​លួច​កាប់​បំផ្លាញ​ពីមួយថ្ងៃ ទៅមួយថ្ងៃ​។

​ប្រភពព័ត៌​អ្នកចូលរួម​មាន​បានឲ្យដឹងថា កម្មវិធី​បុណ្យ​នេះ មាន​មនុស្ស​ចូលរួម​សរុប​ទាំងអស់​ចំនួន​៥៦​នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ​៥​អង្គ មន្ត្រី​បរិស្ថាន​៤​នាក់ និង​ប៉ូលិស​ម្នាក់​។​

​តាម​ការកត់សម្គាល់រ​បស់​សហគមន៍ បានឲ្យដឹង​ថា​ភាគច្រើន​ឈើ​ដែល​គេ​លួច​កាប់​នេះ​គឺ​សម្រាប់​លក់​ឲ្យ​សិប្បកម្ម រួម​មាន​ដើម​ឈើទាល ដើម​ត្រាច និង​ដើមឈើ​ផ្តៀក​។​

​គួរ​រំលឹក​ដែលថា ព្រៃ​ព្រះ​រការ ត្រូវបាន​គេ​ដាក់ចូល​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ឆ្នាំ​២០១៦ ដោយ​មាន​ផ្ទៃដី​សរុប​ចំនួន ៩០៣៦១​ហិច​តា ដោយ​គ្រប់​ដណ្ដប់​ស្រុក​ចំនួន​បី គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ដ ត្រូវ​ចាត់ទុក​ថា​ជា​ព្រៃធំ​ទី​២ របស់​ប្រទេស​ខ្មែរ បន្ទាប់​ពី​ព្រៃ​ឡង់​នៅក្នុង​ខេត្ត​កំពង់ធំ​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​ព្រះ​រកា កំពុង​ទទួល​រង​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម​ឈ្មួញ និង​ក្រុមអ្នកមានអំណាច​ខ្លះ​។​

Filed in: ព័ត៌មានជាតិ