ភ្នំពេញ ៖ មនុស្សចំនួន២៦នាក់បានស្លាប់និងរង របួសចំនួន៥៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីថ្ងៃទី ២៤-២៥ ខែមករា ឆ្នាំ២០២ដែលត្រូវនិងថ្ងៃបុណ្យចូលឆ្នាំចិនយួន ។ គ្រោះថ្នាក់ ចរាចរណ៍ពីរថ្ងៃនេះ កើតឡើងសរុប ៣៥លើក។នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។
មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ: ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕