សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចូល​ឆ្នាំ​ចិន​! ក្មេង​លេង​ដុត​ផាវ​ក្នុង​ធុងសាំង រួច​អើត​មើល​ផ្ទុះ​បណ្ដាលឲ្យ​ស្លាប់​

​ចូល​ឆ្នាំ​ចិន​! ក្មេង​លេង​ដុត​ផាវ​ក្នុង​ធុងសាំង រួច​អើត​មើល​ផ្ទុះ​បណ្ដាលឲ្យ​ស្លាប់​

ខេត្ត​កណ្ដាល​៖ នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២០ វេលា​ម៉ោង​១០៖១៥​នាទី​នៅ​ភូមិ​ពោធិ​ក្រោម​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​,​ខេត្ត​កណ្តាល​មាន​ករណីយ៍​ផ្ទះ​ផាវ​បណ្តាល​ឲ្យ​កុមារ​ម្នាក់​ស្លាប់​។ ជនរងគ្រោះ​ឈ្មោះ ផាន់​ណា​ដា​រ៉ូ​,​ភេទ​ប្រុស​អាយុ​០៨​ឆ្នាំ​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​សមត្តកិច្ច​ចាប់​ដកហូត​វត្ថុតាង​៖១.​ធុងសាំង​ក្រហម​ចំណុះ​២០០​លីត្រ​.​ទំហំ​០,៥៨​ម៉ែត្រ កំពស់​.០,៩​ម៉ែត្រ​។​មាន​ស្នាម​ប៉ោង​គូថ​ធុង​/​។​២.​សន្ទះ​ធុង​សាំ​.​ង​ចំនួន​០១/​។​៣.​ប្រអប់​ផាវ​ម៉ាក​pop​ចំនួន​០១​។

​មុនពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០២០​វេលា​ម៉ោង​០៧៖០០​នាទី​ឪពុក​បាន​នាំ​កូន​ជា​ច​ន​រងគ្រើ​ទៅលេង​ផ្ទះ​ឈ្មោះ ហួថា​រី​(​ត្រូវ​ជា​បង​)​។​លុះដល់​ម៉ោង​០៩៖០០​នាទី​ឪពុក​បាន​ត្រឡប់មកផ្ទះ​វិញ​ហើយ​ទុក​កូន​នៅ​លេង​ផ្ទះ​ឈ្មោះ​(​ហួថា​រីជា​អ៊ុំ​)​រហូតដល់​វេលា​ម៉ោង​១០៖១៥​នាទី​ក៏​បានឮ​សំលេង​ផ្ទុះ​។​.​ភ្លាម​នោះ​ឈ្មោះ​ហួ ថា​រី ក៏​រត់​ទៅ​មើលឃើញ​ក្មួយ​ដេក​នៅ​នឹង​ដី​មាន​ស្នាម​របួស​មុខ​រួច​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​

​តែ​ជនរងគ្រោះ​បាន​ស្លាប់បាត់​ទៅ​ហើយ​ក៏​បញ្ជូន​ត្រឡប់មក​ផ្ទះ​វិញ​។​តាម​សាក្សី​ឈ្មោះ​(​ម៉ង ម៉ានោ​)​ភេទ​ប្រុស​អាយុ​០៥​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម​ឃុំ​ត្រើយ​ស្លា​ស្រុក​ស្អាង​ខេត្ត​កណ្តាល ដែល​ជា​ក្មេង​លេង​ជាមួយ​គ្នា​បាន​ប្រាប់ថា​កុមារ​ឈ្មោះ​ផាន់​ណា ដា​រ៉ូ​បាន​ជិះ​កង់​ទៅ​ទិញ​ផាវ​នៅផ្ទះ​ឈ្មោះ​(​ណាំ​)​ហើយ​យកមក​ដុត​ដាក់ចូល​ក្នុង​ធុងសាំង​រួច​អើតមើល​ក៏​ផ្ទុះ​ធុងសាំង​ឡើងលើ​បុក​និង​ដំបូលផ្ទះ​។​ចំណែក​ឈ្មោះ​ផាន់​ណា​ដា​រ៉ូ​ដួល​ទៅ​លើ​ដី​។​ក្រោយពី​ពិនិត្យ​រួច​សព​រួច​ហើយ​សមត្តកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ប្រភព​៖​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​

Filed in: សន្តិសុខសង្គម