សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រទះឃើញ​បុរស​ចំណាស់​ម្នាក់ ដេកស្លាប់ សង្ស័យ​ខ្យល់គ

ប្រទះឃើញ​បុរស​ចំណាស់​ម្នាក់ ដេកស្លាប់ សង្ស័យ​ខ្យល់គ

ខេត្ត​ប៉ៃលិន ៖ មាន​ការភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ប្រជាពលរដ្ឋ​ដើរ​ទៅ​ចំការ​ក៏​ប្រទះឃើញ​សាកសព​បុរស​ចំណាស់​ម្នាក់ បាន​ដេកស្លាប់​យ៉ាង​អាណោច​អ​ធ័ម ក្បែរ​គម្ពោធ​ព្រៃ រួច​ក៏​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ពិនិត្យ ។ ហេតុ​ការ​ខាងលើនេះ បាន​កើតឡើង​នៅលើ​ដី​ចំការ​មួយកន្លែង ត្រង់​ចំណុច​អូរជ្រៅ ក្នុង​ភូមិ​ថ្នល់កែង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជនរងគ្រោះ​មានឈ្មោះ ឃួ​ត ឈឿន ភេទ ប្រុស អាយុ ៨៥​ឆ្នាំ ជា​អ្នកស្នាក់នៅ​វត្ត​សាលា​ក្រៅ​ចាស់ ក្នុងភូមិ​ទូល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ (​ស្លាប់​ដោយ​ខ្យល់គ​)  ។​

​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​មនុស្ស​ចាស់ ហើយ​តែង​ដើរ​វង្វេង​ផ្ទះ​ជា​ញឹកញាប់ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ ជនរងគ្រោះ​បាន​បាត់​ពី​ផ្ទះ​ចំនួន​១​យប់ ១​ថ្ងៃ ដោយ​ពុំ​ដឹង​ថា​ដើរទៅ​ទីណា​ឡើយ ពេល​នោះ​សាច់​ញ​តិ​និង​អ្នកជិតខាង បាន​ដើររក​ដែរ​តែ​រក​មិនឃើញ លុះ​ព្រឹក​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​និង​០០​នាទី ទើប​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជនរងគ្រោះ​ខាងលើ បាន​ដេកស្លាប់​ដែល​គេ​សង្ស័យ​ថា​ដោយសារ​ខ្យល់គ រួច​ក៏​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ឲ្យដឹង​តែម្តង  ។

​លោក គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹងថា​៖ គ្រាន់តែ​ទ​ទូល​ដំណឹង​ភ្លាម លោក​ក៏​សុំ​យោល​ប​ល់ពី​ថ្នាក់លើ ព្រមទាំង​បញ្ជា​កម្លាំង​ឲ្យ​ចុះទៅពិនិត្យ​មើល​ទីតាំង​ខាងលើ រួច​ទើប​ដឹងថា សព​ជនរងគ្រោះ​ឈ្មោះ ឃួ​ត ឈឿន ភេទ ប្រុស អាយុ ៨៥ ឆ្នាំ ជា​អ្នកស្នាក់នៅ​វត្ត សាលា​ក្រៅ​ចាស់ ក្នុងភូមិ​ទូល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន ។ លោក​បន្ត​ឲ្យដឹងថា​៖ បើ​យោង​តាម​ប្អូនស្រី​ជនរងគ្រោះ​ឈ្មោះ ស៊ុន ង៉ាំ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​សាលា​ក្រៅ​ចាស់ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ជា​មនុស្ស​ចាស់ ហើយ​តែងតែ​ដើរ​វង្វេង ជា​ញឹកញាប់ ហើយ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ បាន​បាត់​ពី​កន្លែង​ស្នាក់​នៅ​មួយ​យប់​មួយ​ថ្ងៃ មិនដឹង​ទៅ​ទីណា​នោះ​ទេ ទើបតែ​ថ្ងៃកើតហេតុ​ក៏​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​តែម្តង ។

​បើ​តាម​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​សាកសព បាន​សន្និដ្ឋានថា​៖ ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ ប្រាកដ​មែន ដោយសារ​ដើរ​វង្វេង អត់​អាហារ​ហូប ។ បច្ចុប្បន្ន​សព​ជនរងគ្រោះ ត្រួវ​សមត្ថកិច្ច​ជំនាញ ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​ដោយ ៖ ទូច សុខន​

 

 

IMG-20160817-WA0031 IMG-20160817-WA0028

Filed in: Uncategorized