សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អា​មេ​រិច​និយាយថា​វីរុស​កូរ៉​ណា​(Coronavirus) ១​ឆ្នាំកន្លះ​អាច​សំលាប់​មនុស្ស​រហូតដល់​៦៥​លាន​នាក់​

អា​មេ​រិច​និយាយថា​វីរុស​កូរ៉​ណា​(Coronavirus) ១​ឆ្នាំកន្លះ​អាច​សំលាប់​មនុស្ស​រហូតដល់​៦៥​លាន​នាក់​

អាមេរិក ៖ ជំងឺ​គ្រុនក្តៅ​រលាក​សួត​ថ្មី​ហៅ​ថា​វីរុស​កូរ៉ូណា​បាន​និង​កំពូង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ប្រទេស​ចិន​ពិសេស​ក្រុង​វូ​ហាន​ដែល​ជា​ប្រភព​ចម្លង​មាន​ការ​ជ្រួលច្របល់​រហូត​បិទ​មិនឲ្យ​ប្រជាជន​រាប់លាន​នាក់​ចេញពី​លំនៅដ្ខាន​។

​ទន្ទឹម​និង​ការ​ជ្រួល​ស​ច្រប់ល​នេះ​យោង​ការផ្សាយ​របស់​សារព័ត៌មាន Dailymail បានឲ្យដឹង​ថា​វីរុ​សកា​ចកូ​រូណា​សាហាវ​( Coronavirus) ដែល​មាន​ប្រភព​ចេញពី​ទីក្រុង​មួយ​នៅ​ប្រទេស​ចិន កំពុងតែ​ចាប់ផ្តើម​ធ្វើការ​រាតត្បាត​ដល់​ពិភពលោក​ទាំងមូល​ហើយ​។ ជាក់ស្តែង​វីរុស​នេះ​បាន​សម្លាប់​មនុស្ស​អស់​៤២​នាក់​នៅ​ស្រុក​ចិន និង​ប្រមាណ​ជាង​១៣០០​នាក់ កំពុងតែ​ឆ្លង​មេរោគ​នេះ​។​

​បើ​តាម​ស្ដី​របស់ លោក​អេ​រិក​ថ​នឺ​( Eric Toner )​ដែល​ជា​អ្នកវិទ្យាសាស្ត្រ​និង​ជា​អ្នកជំនាញ​សុខភាព នៅ​មជ្ឈមណ្ឌល​សុវត្ថិភាព​សុខភាព​អាមេរិក​បានឲ្យដឹងថា​៖​ក្រុម​ការងារ​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​គំរូ​លើ​វីរុស​នេះ​តាមរយៈ​ប្រព័ន្ធ​កុំ​ព្យូ​រទ័រ ហើយ​រកឃើញ​ទិន្នន័យ​នៃ វីរុស Coronavirus នេះ​អាច​នឹង​សម្លាប់​មនុស្ស​ទូទាំង​ពិភពលោក​ប្រមាណ ៦៥​លាន​នាក់​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​។​

​លោក​បានឲ្យដឹង​ទៀតថា លោក​មិន​មាន​ការតក់ស្លុត​នៃ​រីក​រាលដាល​នៃ​វីរុស coronavirus នោះទេ​ព្រោះ​លោក​ធ្លាប់​គិត​ជា​យូរ​មក​ហើយ​ថា នឹង​មាន​វីរុស​ថ្មី​ដែល​នឹង​បង្ក​ឲ្យ​ជំងឺ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​កើតមាន​នៅ​លើ​ពិភពលោក​គឺ វីរុស coronavirus នេះឯង​។​

​គួរបញ្ជាក់​ដែល​ថា​បច្ចុប្បន្ន​នេះ មេរោគ​ដ៏​កាច​សាហាវ​នេះ​បាន​ឆ្លង​ទៅ​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា ប្រទេស​បារាំង អូស្ដ្រាលី នេ​ប៉ាល់ អា​មេ​រិច កូរ៉េខាងត្បូង ជប៉ុន សិង្ហ​បុរី វៀតណាម ថៃ ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ប្រទេស​ម៉ាឡេស៊ី គឺជា​ប្រទេស​ទី​៤ នៅក្នុង​អាស៊ាន​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​។​

​សម្រាប់​កម្ពុជា​លោក​ដុក​ទ​រ័លី​សូវ៉ាន​ប្រធាន​នាយកដ្ឋាន​បង្ការ​ជំងឺឆ្លង​របស់​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា​គេ​មិនទាន​រក​ឃើញ​អ្នក​មាន​ជំងឺ​នេះ​នៅ​ស្រុក​ខ្មែរ​នៅ​ឡយ​ទេ​។​ទាក់ទង​នឹង​បញ្ហា​នេះ​កម្ពុជា​បាន​ត្រៀម​រៀប​កម្លាំង​ជាង ២០០០ នាក់​នៅ​តាម​ព្រំដែន​និង​អាកាសយានដ្ឋាន​ដើម្បី ពិនិត្យ​និង​តាមដាន​និង​ទប់ស្កាត់​ការឆ្លង​ចូល​មេរោគ​នេះ​មក​កម្ពុជា​។​ក្រសួង​សុខាភិបាល​បាន​ច្រានចោល​នូវ​ព័ត៌មាន​មិន​ពិត​លើ​ករណី​ជំងឺ​រលាក​សួត​ដោយ​វីរុស​នូវែល​កូរូ​ណា​និង​ចេញ​វិធាន​ការណ៍ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​៦​ចំណុច​ដែល​រួមមាន​៖

​ជៀសវាង​ទៅ​កន្លែង​ចិញ្ចឹមសត្វ ប៉ះពាលល់​សត្វ​។​ប៉ះពាល់​សាច់សត្វ​និង​ផលិតផល​គ្រឿង​សមុទ្រ​និង​សត្វព្រៃ​ឬ​សត្វ​រស់​។ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​នឹង​សាប៊ូ​ក្រោយ​ពី​ប៉ះពាល់​សត្វ​។​ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​នឹង​អ្នកជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល​ត្រូវ​ខ្ទប់មាត់​ច្រមុះ​ពេល​ក្អក​កណ្ដាស់​។​បុគ្គលិក​សុខាភិបាល​ត្រូវ​ការពារ​ខ្លួន​និង​ផ្ដល់​ការថែទាំ​អ្នកជំងឺ​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

 

Filed in: អន្តរជាតិ