សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេធាវី គី តិច​ង​អះអាង​ពី​ការ​មិន​ឲ្យ​ផ្សាយ​ផ្ទាល់​ជំនួស​ចៅក្រម​? កឹម​សុខា​នៅតែ​អះអាងថា​លោក​គ្មាន​ទោស​

​មេធាវី គី តិច​ង​អះអាង​ពី​ការ​មិន​ឲ្យ​ផ្សាយ​ផ្ទាល់​ជំនួស​ចៅក្រម​? កឹម​សុខា​នៅតែ​អះអាងថា​លោក​គ្មាន​ទោស​

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រោយពី​បញ្ចប់​ស​វនា​លើក​ទី​២​លោក គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់​ឲ្យដឹងថា ការ​មិន​ឲ្យ​ផ្សាយ​ផ្ទាល់ (Live) ព្រោះ​ចៅក្រម ត្រូវ​ពិចារណា និង​ពិនិត្យ​ទៅលើ​ច្បាប់​ជា​គោល​។​សំណុំរឿង របស់លោក កឹម សុខា ក៏ដូចជា​សំណុំរឿង របស់​បុគ្គល​ដទៃទៀត​ដែល មិនមាន​អ្វី​ពិសេស​ទេ​។

​ការបកស្រាយ បាន​ធ្វើឡើង​ក្រោយ ពី​មាន​ការស្នើសុំ របស់​មហាជន​មួយចំនួន មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចង់ឲ្យ​មាន​ការផ្សាយ​ផ្ទាល់ (Live) នៅក្នុង​សវនាការ ជំនុំជម្រះ​លើ​សំណុំរឿង «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» របស់លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក គី តិច បាន​ថ្លែងថា «​សួរ​ថា​គួរ​ឲ្យ​ផ្សាយ​ផ្ទាល់ ទៅតាម Facebook ឬ​ក៏​ឲ្យ​ទូរទស្សន៍​ជាតិ ទទ​ក គួរតែ​ផ្សាយ​បន្ដ​ផ្ទាល់​ដែរ ដោយសារ​គាត់​ថា សំណុំរឿង​នេះ​ធំ ប៉ុន្ដែ​ការស្នើ​នេះ គឺ​បានន័យថា លើក​ហេតុផល តែ​មួយ​ជំ​ហៀ​ង ប៉ុន្ដែ​បើ​យើង​គិត អំពី​ផ្លូវច្បាប់​វិញ គឺ​វា​បាន​ធ្វើ​ឲ្យ​ចៅក្រម​ពិបាក ក្នុង​ការសម្រេច​»​។​

«​ទី​១ យើង​ក្រ​ឡែក ទៅ​មើល​មាត្រា​ទី​៣១ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ បាន​ចែង​បញ្ជាក់​ច្បាស់​ណាស់ ពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ដូច្នេះ ការ​ដែល​លើកឡើង​ថា សំណុំរឿង លោក កឹម សុខា ជា​សំណុំរឿង​ពិសេស អត់​មាន​ពិសេស​អី​ទេ​»​។​

«​ពីព្រោះ លោក កឹម សុខា ក៏​ជា​បុគ្គល​ម្នាក់ ជា​ជនជាប់ចោទ​ម្នាក់ ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ ដូច​គេ​ដែរ ចឹង​ជនជាប់ចោទ​ដទៃទៀត ដែល​ធ្វើ​សវនាការ​កន្លងមក គាត់​ក៏​ជា​មនុស្ស គាត់​ក៏​ជា​ជនជាប់ចោទ គាត់​ក៏​ជា​ជន​ប្រព្រឹត្ដិ​បទល្មើស ដូច​លោក កឹម សុខា ដែរ ចឹង​មិន​អាច​ធ្វើការ បែងចែក​បានទេ​»​។ នេះ​ជា​ការ​បញ្ជាក់បន្ថែម របស់​លោក​មេធាវី គី តិច​។​

​លោក​មេធាវី គី តិច «​បាន​អះអាង​ថា បុគ្គល​គ្រប់​រូប មាន​សិទ្ធិ​ស្មើគ្នា ចំពោះ​មុខ​ច្បាប់ ដូច្នេះ លោក កឹម សុខា និង​ជនជាប់ចោទ​ដទៃទៀត ក៏​ដូចគ្នា​ដែរ ចឹង​សវនាការ​មុនៗ មិន​ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់​នោះ​ទេ ហើយ​បើសិនជា​ករណី លោក កឹម សុខា យើង​ឲ្យ​ផ្សាយ ករណី​លើ​ក​ក្រោយ ជនជាប់ចោទ​ដទៃទៀត គ្រប់រូប ក៏​មាន​សិទ្ធិ​ផ្សាយ​ដែរ​។ ចឹង​ការសម្រេចរបស់​ចៅក្រម ត្រូវ​ពិចារណ និង​ពិនិត្យ​ទៅលើ​ច្បាប់​ជា​គោល​»​។​គេ​មិនដឹងថា​តើ​ហេតុអ្វី​បាន​ជា​មេធាវី​ដើមចោទ​និយាយ​ជំនួស​តុលាការ​រឿង​ឲ្យ​ផ្សាយ​ឬ​មិន​ឲ្យ​ផ្សាយ​សាធារណៈចឹង​នោះទេ​?​។​

​សូម​ជំរាប​ជូន​ថា សវនាការ​ថ្ងៃ​ទី​មួយ សប្តាហ៍​ទី​២​នេះ នឹង​បន្ត​ធ្វើ​នៅ​ពេល​រសៀល​ថ្ងៃ​នេះ​បន្តទៀត ដោយ​ចាប់ផ្តើម​ពី​ការចាក់​បញ្ចាំង​វីដេអូ​ពេញ​មួយ​ម៉ោង​របស់លោក កឹម សុខា ដែល​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​បាន​ចាត់ទុក​ថា ការពិត​នឹងត្រូវ​លាតត្រដាង​នៅ​រសៀល​ថ្ងៃនេះ​។​សូម​បញ្ជាក់​ដែរ​ថា សវនាការ​កាត់ទោស​លោ​ក កឹម សុខា នៅ​ថ្ងៃ​ទី​មួយ​សប្តាហ៍​ទី​២​នេះ បាន​ធ្វើឡើង​ដោយ​មាន​ការអនុញ្ញាតឲ្យ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ បាន​ចូលរួម​ស្តាប់​អង្គ​សវនាការ​នេះ​ផងដែរ បន្ទាប់​ពី​មាន​ការរិះគន់​កន្លងមក​។​

​សូមជម្រាបថា ក្នុង​សវនាការ រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៥-១៦ ខែ​មករា ឆ្នាំ​២០២០ កន្លងទៅនេះ តុលាការ បាន​ចោទ​សួរដេញដោល​ទៅលើ​ជនជាប់ចោទ កឹម សុខា​។ ក្នុង​សវនាការ​នោះ លោក កឹម សុខា ក៏​បាន​ទទួលស្គាល់ថា សំឡេង​រូប​នៅក្នុង​ឃ្លឹប ដែល​សារភាព​អំពី​ការទទួល​បញ្ជា​របស់​ប​រទេស គឺជា​សំឡេង រូប​របស់​លោក​ពិតប្រាកដ​មែន​។​តែ​លើក​នេះ​ដែរ​មុនពេល​ចាកចេញ​ពី​គេហដ្ឋាន​មក​ចុល​សវនាការ លោក កឹម សុខា បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ដោយ លោក​បញ្ជាក់​សាជាថ្មី​ថា ភស្តុតាង​ដាក់បន្ទុក​ទាញ​សេចក្ដីសន្និដ្ឋាន​ដើម្បី​ចោទប្រកាន់​រូបលោក មិន​គ្រប់គ្រាន់​នឹង​យកមក​ដាក់​ទោស​រូបលោក​។ លោក​ក៏​បាន​អះអាង​សាជាថ្មី​ថា លោក​គ្មាន​ទោស​នោះទេ​។​

«​ដោយសារ​ខ្ញុំ​មិន​ខ្លាច ដោយសារ​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស អា​នេះ​តាម​ច្បាប់ អត់​ត្រូវ​មក​សួរ​ទេ រឿង​ពី​មុន​[​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០១០]​មក​ដែល​ច្បាប់​អត់​ទាន់​មាន​ផង​។ អត់​អាច​យកមក​ធ្វើ​បទ​ចោ​ទទេ អ៊ីចឹង​វា​ខុស​ទាំង​អស់ ទាំង​ច្បាប់​ក៏​អត់ អា​ភស្តុតាង​ក៏​អត់ ប្រសិនណាបើ​ដោះស្រាយ​ដោយ​ច្បាប់ គឺ​ត្រូវតែ​ទម្លាក់ចោល​បទ​ចោទ​ខ្ញុំ​»​។​

​ក្រុម​មេធាវី​ការពារ​ក្ដី​បានដាក់​សំណុំ​ភស្ដុតាង​ទៅ​តុលាការ តាម​ការតម្រូវ ដោយ​មាន​វីដេអូ​ឃ្លី​បដែល​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង ដែល​លោក កឹម សុខា បាន​អះអាង​ថា​ជា​ខ្លឹមសារ​ដើម​។​វីដេអូ​នេះ​ជា​សំអាង ដើម្បី​ដោះ​បន្ទុក​ទៅនឹង​ខ្លឹមសារ​វីដេអូ​ភស្ដុតាង​ដាក់បន្ទុក លើកឡើង​ដោយ​ដើម​បណ្ដឹងរដ្ឋប្បវេណី ដែល​លោក​កឹម​សុខា​អះអាងថា​ជា​«​វីដេអូ​ក្លែងបន្លំ​កាត់​ជា​កង់ៗ​»​។​

​យ៉ាងណា​ក៏​ដោយ​មេធាវី​រាជរដ្ឋាភិបាល បានប្រកាស​ត្រៀម​ភស្ដុតាង ចំនួន​៣​វ៉ា​លី​ធំៗ​ថែម​ទៀត ដើម្បី​ដាក់បន្ទុក​លើ លោក កឹម សុខា មិន​ឲ្យ​រើរួច​ពី​ទោស​ក្បត់ជាតិ​នោះឡើយ​។​មេធាវី​រដ្ឋាភិបាល​ថា​វិដេអូ​ថ្មី​របស់​លោក​កឹម​សុខា​គឺជា​កាដូ​សម្រាប់​ក្រុម​គាត់​។​

Filed in: ព័ត៌មានជាតិ