សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​រុះ​ដ្រូ​នយ​កមក​ភ្នំពេញ​ហើយ​នាំគ្នា​សម្ងំ​ឈឹង​!

​សមត្តកិច្ច​រុះ​ដ្រូ​នយ​កមក​ភ្នំពេញ​ហើយ​នាំគ្នា​សម្ងំ​ឈឹង​!

​ភ្នំពេញ ៖ យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ដែល​គេ​ឃើញ​កាលពី​ថ្ងៃ​ទី​១៦​មករា​ធ្លាក់​នៅ​ស្រុក​គី​រី​សាគរ​កោះកុង​នោះ​ត្រូវបាន​រុះ​ដឹក​យក​មក​ភ្នំពេញ​ហើយ​។

​តាម​ប្រភព​ពី​ការស្រាវជ្រាវរ​បស់ទ័ព​អាកាស បានឲ្យដឹងថា តម្លៃ​ដ្រូ​ន ដែល​មាន​ប្រវែង​ជិត​៥​ម៉ែត្រ​និង​ទទឹង​ស្លាប​ប្រវែង​៩​ម៉ែត្រ​ធ្លាក់​នៅ​កោះកុង​នោះ​មានតម្លៃ ចន្លោះ​ពី ១០០០​លាន​រៀល ទៅ​១៣០០​លាន​រៀល ហើយ​ស្ថិត​ក្នុង​ស៊េរី Rainbow drone ផលិត​នៅ​ខែ ឧសភា ឆ្នាំ​២០១៥ ជា ផលិតផល​របស់ ក្រុមហ៊ុន CASC (​ក្រុមហ៊ុន​ចិន​)​។ ចំពោះ​មូលហេតុ​នៃ​ការធ្លាក់​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា បណ្ដាលមកពី​អស់​ប្រេង​?​។​

​ប៉ុន្តែ​ថា​តើ​ហេតុអ្វី បានជា​វា​មក​ធ្លាក់​លើ​ដី​ខ្មែរ​ដោយ​មាន​ឆត្រ័យោង​ដែល​មិន​បង្ក​ឲ្យមាន​កា​រ​ខូចខាត​អ្វី​សោះ​នោះ​។​ធម្មតា​បើ​ដ្រូ​ន​ចារកម្ម​វា​ត្រូវបាន​គេ​បំផ្ទុះ​ចោល​ជាមិនខាន​មិនមែន​ទុក​ដានចឹង​ទេ​។ មិនទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​នៅ​ឡើយ​ទេ​មកទល់ពេលនេះ​ទាំង​មន្ត្រី​ទូត​ចិន​នៅ​ស្រុក​ខ្មែរ​ទាំង​មន្ត្រី​រាជរដ្ឋាភិបាល​សម្ងំ​ឈឹង​បានន័យថា​គេ​ខំ​កប់​រឿង​នេះ​ចោល​។​ព្រោះ​ថា​វា​មិន​ដែល​មាន​សុខៗ​មាន​ដ្រូ​ន​ត្រូវបាន​គេ​បញ្ជូន​ឲ្យមក​ធ្លាក់​ក្នុង​ស្រុក​ខ្មែរ​ទទេៗ​ចឹង​នោះទេ​?​។​

Filed in: ព័ត៌មានជាតិ