កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបានភ្ញ្ញាក់ខ្លួនព្រើតបន្ទាប់ពីបានឃើញបេឬការ៉ុងលាសដែលគេកៀរបានច្រកជាច្រើនសន្ធឹកសន្ធាប់ដាក់តម្រៀបជួរត្រៀមលើកដាក់រថយន្តដឹកចេញទៅប្រទេសវៀតណាម។ ពួកគាត់លាន់មាត់ ថាអីយ៉ាស្រុករលាប្អៀរឥឡូវមិនចាញ់ស្រុកបរិបូរណ៍ ឬស្រុកកំពង់លែងប៉ុន្មានទេបទល្មើសទេសាទនោះ។
ទូកកាវលាសប្រើដោយកម្លាំងម៉ាស៊ីនបានរីករាលដាលយ៉ាងអាណាធិបតេយ្យដែលពីមុនមកគេមិនដែលប្រទះឃើញឧបករណ៍នេសាទប្រភេទទូកកាវលាសប្រើដោយកម្លាំងម៉ាស៊ីនចូលមកធ្វើសកម្មភាពកាវលាសនៅក្នុងទឹកដីស្រុករលាប្អៀរឡើយ។ប៉ុន្តែបច្ចុប្បន្នបទល្មើសប្រើម៉ាស៊ីនខុសច្បាប់កាវលៀស នៅខេត្តកំពង់ឆ្នាំង យកទៅលក់នៅប្រទេសវៀតណាម បាននឹងកំពុងកើតមានជារៀងរាល់ថ្ងៃ ខណៈមន្ត្រីមួយចំនួនដែលចំណុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងកំពុងខិតខំ ប្រឹងប្រែងបកស្រាយបិទបាំង..សង្ស័យទទួលបានសំណែនក្រាសគ្រែល?។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍អោយដឹងថាទូកកាវលាដទាំងនោះបានធ្វើសកម្មភាពអូសឬកាវលាសពីតំបន់មួយចំនួនក្នុង ឃុំជលសានិងឃុំកោះថ្កូវនិងឃុំកំពង់អូស និងឃុំពាមឆ្កោក ពិសេសនៅក្នុងចំណុចតំបន់អភិរក្សបឹងប្រាក្នុងឃុំពាមឆ្កោក ស្រុកជលគីរី។លៀសកាវបាន ត្រូវបានឈ្មួញនាំយកឡើងរថយន្តនៅចំណុចភូមិព្រៃកសាលា និងព្រែរាំងក្នុងស្រុករលាប្អៀរដើម្បីនាំយកទៅប្រទេសវៀតណាមដែលមានមេឈ្មួញធំៗដុះស្លែនៅខេត្តកំពង់ឆ្នាំងនិងជាអ្នកស្និតនិងមេៗជលផលខេត្តជាអ្នកចាំទទួលទិញ ។លាសដែលច្រកបេតម្រៀបជាជួត្រៀមលើកដាក់រថយន្តនេះមានប្រមាណ៧០០បេឯណោះក្នុង១ថ្ងៃៗ។ចំណែកលៀសក្នុងមួយការ៉ុងទម្ងន់ពី ៧០-៨0គីឡូក្រាម គឺពួកគាត់លក់បានតម្លៃ ១៣,០០០រៀល។
ករណីនេះគេមិនទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធមានវិធានការបែបណានៅឡើយទេ។
គួររំលឹកថា កាលពីខែទឹកឡើងនាឆ្នាំ២០១៩ អំឡុងខែមិថុនា និងខែកក្កដាក្នុងរដូវបិទនេសាទ សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំងសហការជាមួយផ្នែកជលផលកំពង់ប្រាសាទបានចាប់ទូកកាវលៀសប្រមាណ២០ទូក យកទៅធ្វើការណែនាំនិងបង់ផាកពិន័យក្នុងទូកមួយចនួន៧០ម៉ឺនរៀលផងដែរទើបដោះលែងទៅវិញ រីឯថវិការគេមិនដឹងថាបានចូលក្នុងកញ្ចប់ថវិការរដ្ឋដែរឬអត់នោះទេ នេះបើយោងតាមការអោយដឹងពីប្រជាពលរដ្ឋអ្នករស៊ីកាវលាសដែលបានរាយការណ៍ប្រាប់អ្នកយកព័ត៌មានយើង។