ខេត្តបន្ទាយមានជ័យ÷ កម្លាំងនគរបាលស្រុកថ្មពួក បានឃាត់ខ្លួនមុខសញ្ញា ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ចំនួន៣នាក់ ដោយដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំយ៉ាម៉ាចំនួន១៤គ្រាប់ និងម៉ូតូចំនួន២គ្រឿង ផងដែរ។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារយកពត៌មានយើង ឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មាន កម្លាំងនគរបាលជំនាញ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក មាស ច័ន្ទពិសិដ្ឋ ។
លោក ចាប សុផាឮទ្ឋិ ស្នងការរងខេត្ត បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ កម្លាំងជំនាញចាប់បាន កាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ ត្រង់ចំនុចភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ដោយក្នុងនោះមានជនសង្ស័យ ទី១-ឈ្មោះ សៃ ឆៀវ អាយុ១៩ឆ្នាំ (ពីបទជួញដូរគ្រឿងញៀន) ទី២-ឈ្មោះ យឹង ប្រាំង អាយុ១៨ឆ្នាំ (ពីបទប្រើប្រាស់គ្រឿងញៀន) ទី៣-ឈ្មោះ វិន តូន អាយុ២២ឆ្នាំ (ពីបទប្រីេប្រាស់គ្រឿងញៀន) ក្រោយពីឃាត់ខ្លួន កម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន១៤គ្រាប់ ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ២គ្រឿង ។
លោក អាត់ ខែម ស្នងការខេត្ត បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦នេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅតុលាការដីេម្បីចាត់ការតាមនីតិវិធី៕