សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​

រតនគិរី ៖ នា​សាល​មហោស្រព​សម្តេច​តេជោ​ហ៊ុន សែន​ទី​រួម​ខេត្តរតនគិរី​នៅ​ថ្ងៃទី​២២​ខែ​មករា​ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តរតនគិរី​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯ​កហាវ ចាន់​សិទ្ធិ​អនុប្រធាននាយកដ្ឋាន​បុគ្គលិក​តំណាង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​និង​លោក​លន់ សុភាព​អភិបាលរង​ខេត្ត​រតនគិរី ។​

​ចូលរួម​ក្នុង​អង្គពិធី​ខាងលើ​នេះ​ដែរ​មាន​លោក​មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​,​លោក​-​លោកស្រី​ស្នងការរង​,​លោក​អនុប្រធាន​ការិយាល័យ​កណ្តាល​,​នាយ​-​នាយរង​ការិយាល័យ​,​អធិការ​ស្រុក​-​ក្រុង​ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ជាច្រើនរូ​ប​។​

​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​លោក​ឧត្តមសេនីយ៍ទោយិ​ន ចំណាន​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​ធ្វើ​របាយការណ៍​ជូន​គណអធិបតី​ភាព​រួច​, លោក​វរសេនីយ៍ឯក ទេព ស៊ីម នាយរង​ការិយាល័យ​បុគ្គលិក​រាជធានី​-​ខេត្ត នៃ​នាយកដ្ឋាន​បុគ្គលិក​បាន​អាន​សេចក្តីប្រកាស​តែងតាំង​ស្នងការរង ៣ នាក់​, អធិការ​១​នាក់​(​ស្រុក​តា​វែង​), នាយរង​ការិយាល័យ​ចំនួន​១១​នាក់​(​ស្រី​១​នាក់​), មេបញ្ជាការរង​វរ​ការ​ព្រំដែន​៣​នាក់​, អធិការរង​ចំនួន​៧​នាក់​,​នាយ​ផ្នែក​ចំនួន​៥៥​នាក់ (​ស្រី​៦​នាក់​), នាយរង​ផ្នែក​ចំនួន​៦១​នាក់​(​ស្រី​៤​នាក់​), នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​១១​នាក់ ។​

​តម្លើង​ឋានន្តរស័ក្តិ​សរុប​ចំនួន​២៨៤​នាក់​(​ស្រី​២០​នាក់​) ក្នុងនោះ ថ្នាក់​វរសេនីយ៍ទោ​ចំនួន ២៣ នាក់​, ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​២៦​នាក់​, ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៤៧​នាក់ (​ស្រី​៣​នាក់​), ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​៥៧​នាក់​(​ស្រី​៥​នាក់​), ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​៥៨​នាក់​(​ស្រី​៥​នាក់​), ថ្នាក់​ព្រិន្ទ្របាលឯក​ចំនួន​៦៥​នាក់​(​ស្រី​៤​នាក់​), ថ្នាក់​ព្រិន្ទ្របាលទោ​ចំនួន​៥​នាក់​(​ស្រី​១​នាក់​) និង​ថ្នាក់​ពលបាលទោ​៣​នាក់​(​ស្រី​២​នាក់​) ។​

​លោក​ឧត្តមសេនីយ៍ឯក ហាវ ចាន់​សិទ្ធិ និង​លោក លន់ សុភាព បានធ្វើការ​ផ្តាំផ្ញើរ​ដល់​នាយ​-​នាយរង​និង​ពល​នគរបាល​ទាំងអស់​ដែល​ទើប​ទទួល​តំណែង​និង​តម្លើង​ឋានន្តរស័ក្តិ​នា​ពេល​នេះ​ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន​ដើម្បី​បំរើ​ប្រទេសជាតិ​បំរើ​ប្រជាពលរដ្ឋ​,​ហើយ​ការប្រកាស​តែងតាំង​និង​តម្លើង​ឋានន្តរស័ក្តិ​ដោយសារ​គុណបំណាច់​អស់លោក​ខិតខំ​ធ្វើ​ការមិន​ខ្លាច​នឿយហត់​កន្លងមក​,​រីឯ​អ្នក​មិនទាន់​បាន​តែងតាំង​និង​បំពាក់​ឋានន្តរស័ក្តិ​គឺ​ថ្នាក់លើ​នឹង​រៀបចំ​ជូន​ពេល​ក្រោយ ។​

​ជាងនេះទៅទៀត សូម​ឲ្យអស់ លោកនាយ​-​នាយរង​និង​ពល​នគរបាល​ទាំងអស់​សូមឲ្យ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ​,​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ទីរ អង្គភាព ស្ថាប័ន​ផ្សេងៗ​,​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​,​ហើយ​អ​ររ​គុណ​សន្តិភាព​ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ​ផងដែរ​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ