សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ករណីយ៍​សិស្សស្រី​ស្ទាវ​ព្រួត​គ្នា​វ៉ៃ​ទាត់​ធាក់​សិ​សិស្ស​ក្នុង​ថ្នាករៀន​សាលា​ដើមថ្កូវ​ក្មេងស្រី​រងគ្រោះ​មិន​ព្រម​បញ្ចប់​ត្រឹម​សំណង​!?

​ករណីយ៍​សិស្សស្រី​ស្ទាវ​ព្រួត​គ្នា​វ៉ៃ​ទាត់​ធាក់​សិ​សិស្ស​ក្នុង​ថ្នាករៀន​សាលា​ដើមថ្កូវ​ក្មេងស្រី​រងគ្រោះ​មិន​ព្រម​បញ្ចប់​ត្រឹម​សំណង​!?

ភ្នំពេញ ​​៖​ ករណី​ក្មេងស្រី​ម្នាក់​ដែល​ត្រូវបាន​ក្មេងស្រី​មួយក្រុម​វាយ​នៅ​ក្នុង​ថ្នាក់រៀន នៃ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​នៅ​រសៀល​ថ្ងៃ​ទី​១៧​មករា​នេះ​បាន​ប្រកាស​បដិសេធ​មិន​ព្រម​ទទួល​សំណង​ពី​ច​ន​បង្ក​ឡើយ​ហើយ​សុំឲ្យ​ផ្តន្ទាទោស​តាមច្បាប់​។​នេះ​បើ​តាម​បទសម្ភាសន៍​ជាមួយ​ហ្វេ​ប៊ុ​កលោក​ខេ​០១​។

​ប្រតិកម្ម​នេះ​បាន​កើតឡើង​ក្រោយពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​អត្ថបទ​ប្រាប់ថា​រឿង ត្រូវបាន​ដោះស្រាយ​បញ្ចប់ ដោយ​ភាគី​ជនរងគ្រោះ​យល់ព្រម​ដក​ពាក្យបណ្តឹង ជនបង្ករ និង​អាណាព្យាបាល ក៏​បាន​សូម​ទោស​ដល់​ជនរងគ្រោះ ក្រុមគ្រួសារ និង​សាធារណ​:​ជន​ទាំង​អស់ ចំពោះ​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ដែល​គាត់​បាន​ធ្វើ ម្យ៉ាងវិញទៀត​ក៏​មាន​ការឯកភាព​យល់​ព្រម​ពី​លោក កែវ សុធា ព្រះរាជ​អ​ជ្ញា នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ។​

​កម្លាំង​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​កោះហៅ​ជនបង្ករ និង​អាណាព្យាបាល​ដើម្បី​ធ្វើ​ការសាកសួរ ទាក់ទង​ទៅនឹង​ករណី​វាយ​សិស្ស​ស្រី​ម្នាក់​ក្នុង​ថ្នាក់ កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ។​ក្រោយ​ពីធ្វេី​ការសាកសួរ និង​ធ្វេី​កំណត់ហេតុ​រួច ជនបង្ករ​ត្រូវបាន​បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដេ​ី​ម្បី​ធ្វេី​ការបន្ត​លេ​ី​ករណីនេះ ជន​បង្ករ​បាន​សារភាព​នូវ​កំហុស ថា​ខ្លួន​ពិតជា​បាន​វាយ​ក្មេង​ស្រី​ម្នាក់​នេះ​មែន ។​

​បន្ទាប់​ពី​ការជួប​ជជែក​គ្នា​រវាង​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ក្រុុមគ្រួសារ​ជនបង្ក​រ ជា​លទ្ធផល​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យល់ព្រម​បញ្ចប់​រឿងនេះ​ដោយ​ដក​ពាក្យបណ្តឹង ហើយ​ជន​បង្ករ និង​ក្រុមគ្រួសារ​ក៏​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណ​:​។ ជាពិសេស​គឺ​អាណា​ព្យាបាល​ជនបង្ករ​បា​ន​សូមទោស ដែល​គាត់​មិន​បាន​ណែនាំ​អប់រំ​កូនៗ​គាត់​អោយ​បានល្អ និង​សូម​សន្យា​ថា​មិន​ប្រព្រឹត្តិ​អំពើ​បែប​នេះ​ទៀត​ឡើយ ដែល​ជា​ទង្វើ​មួយ​ដែល​សង្គម​ស្អប់ខ្ពើម​យ៉ាងខ្លាំង ។​

​ម្យ៉ាងវិញទៀត​គ្រួសារ​ជនរងគ្រោះ ក៏​បាន​បញ្ជាក់ថា ដោយសារ​គាត់​មាន​ការអាណិតអាសូ​រដល់​ក្រុមគ្រួសារ និង​ជន​បង្ករ​ដែលជា​អនីតិជន ដូច្នេះហើយ​ទើប​គាត់​យល់ព្រម​លើកលែង​ទោស និង​ទុក​ឱកាស​ដើម្បី​កែប្រែ​ខ្លួន​អោយ​ក្លាយជា​សិស្ស​ល្អ ក្មេង​ល្អ​នៅក្នុង​គ្រួសារ និង​សង្គមជាតិ ។​ករណី​ហិង្សា​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ។​

​បន្ទាប់​វាយដំ​លើ​រាងកាយ ដោយ​ប្រើ​ជើង​ធាក់​ខ្លួន និង​ចំ​ក្បាល​រួចមក ក្រុម​ជន​បង្ក​បាន​គំរាម​ដល់​ជនរងគ្រោះ​ថែម​ទៀត​។ ចំណែក​ជនរងគ្រោះ​មិន​បាន​ទៅ​រៀន​ទេ ព្រោះ​ខ្លួន​ប្រាណ​ជ្រាំ​ពេញ​ខ្លួមប្រាណ​ទាំងអស់​។​ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន កែវ​មរកត អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​៨ នៃ​វិទ្យាល័យ​ដើមថ្កូវ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ផ្លូវ​៣៤៣០​។ ។ ចំណែក​ក្រុម​ជន​បង្ក​មាន​គ្នា​៤​នាក់ រៀន​ថ្នាក់​ទី​៩​ម្នាក់ ដោយ​ហៅ​បក្ខពួក​ពី​ខាងក្រៅ​ស្រី​វិទ្យាល័យ​ផ្សេង​ចំនួន ៣​ទៀត មក​វាយ​លើ​ជន​រងគ្រោះ​ថែម​ទៀត​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧ មករា ២០២០ តាមរយៈ​ហ្វេ​សប៊ុក​ផេ​ករបស់ Satawath FC 20Satawath FC 20 បាន​ធ្វើ​ការសម្ភាសន៍​ផ្សាយ​ផ្ទាល់ ជាមួយ​ក្រុម​គ្រួសារ ក្មេងស្រី​រងគ្រោះ​ម្នាក់ ។​

​តាមរយៈ​កិច្ចសម្ភាសន៍​នោះ អាណា​ព្យាបាល​ភាគី​ក្រុម​យុវតី​ជនដៃដល់​ជា​សិស្សសាលា​ទាំង​៤​នាក់ បាន​សម្របសម្រួល​សង​សំណង​ចំនួន ២,០០០​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​បញ្ជប់រឿង ។​

​តែ​ក្រោយ​ពី​បញ្ចប់​បទសំភាសន៍​ក្មេងស្រី​រងគ្រោះ​បាន​លួច​រត់​មក​ជួប​លោក​ខេ​០១​សុំឲ្យ​ជួយ​រក​យុត្តិធម៍​ឲ្យ​នាង​ព្រោះ​នាង​មិន​ព្រម​ទទួលយក​សំណង​ទេ​។​

​មូលហេតុ​គឺ​ពេល​សុំ​ទោស ជនបង្ក​បង្ហាញ​ចារឹក​ចងគំនុំ​ជាមួយ​នាង​ដដែល ។ គេ​មិនដឹងថា តើ​ក្មេង​អនីតិជន​ដែល​ស្ថិតក្រោម​អំណាច​អាណាព្យាបាល​អាច​ទាមទារ​បន្ត​នីតីវិធី​ច្បាប់​បាន​ទៀត​ដែរ​ឬ​យ៉ាងណា​នោះ​ទេ ។ ព្រោះ​ខាង​ឪពុក​ម្តាយ​ព្រម​ទទួល​សំណង​ទៅហើយ​?​។ តែ​វិធី​ដែល​អាច​បន្ត​គឺ​សាលា​ត្រូវតេ​ជួយ​សម្រួល​ដល់​ការសឹក្សា​របស់​កុមារី​រងគ្រោះ​ដោយ​គ្មាន​ការភ័យខ្លាច​ទើបបាន ៕

Filed in: ព័ត៌មានជាតិ