សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រសួង​បរិស្ថាន​៖ គុណភាព​ខ្យល់​នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ​គួរឱ្យ​បារម្ភ​ត្រូវ​ប្រកាន់​វិធាន​៤​ចំណុច​

​ក្រសួង​បរិស្ថាន​៖ គុណភាព​ខ្យល់​នៅ​កម្ពុជា​មាន​ការធ្លាក់ចុះ​គួរឱ្យ​បារម្ភ​ត្រូវ​ប្រកាន់​វិធាន​៤​ចំណុច​

ភ្នំពេញ​៖ យោង​តាម​លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែល​ក្រសួង​បរិស្ថាន​បាន​ដំឡើង​នៅតាម​បណ្តា​រាជធានី ខេត្ត​ទូទាំង​ប្រទេស​បាន​បង្ហាញ​ថា ស្ថានភាព​ភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM10 និង PM2.5 មាន​ការកើនឡើង​លើស​កំណត់​ស្តង់ដា ដែល​ជា​ហានិភ័យ​បង្ក​ការប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៍​មាន​របស់​ក្រសួង​បរិស្ថាន​។

​សេចក្តីប្រកាស​បញ្ជាក់ថា​៖​ប្រភព​និង​សកម្មភាព​សំខាន់ៗ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់​ភាគល្អិត​និចល PM10 និង PM2.5 មាន​ការកើនឡើង​នេះ​មាន​ជាអាទិ៍ ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​និង​ពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើង​ឆេះ​ព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅតាម​ទី​វាល និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម​។​

​ដោយ​ពិនិត្យឃើញ​នូវ​បញ្ហា​បែបនេះ និង​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅតាម​រាជធានី ខេត្ត ក្រសួង​បរិស្ថាន​សូម​ណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្តន៍​នូវ​វិធានការ​មួយចំនួន​ដូច​ខាងក្រោម​។​

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​ស្តីពី​វិធានការ​ទប់ស្កាត់​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ​របស់​ក្រសួង​បរិស្ថាន​៖

Filed in: ព័ត៌មានជាតិ