សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការិយាល័យ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​អសប​ប្រតិកម្ម​និង​ការបកស្រាយ​របស់​មន្ត្រី​សិទ្ធមនុស្ស​អសប​ ៣ ​រូប​!

​ការិយាល័យ​សិទ្ធិមនុស្ស​កម្ពុជា​នៅ​អសប​ប្រតិកម្ម​និង​ការបកស្រាយ​របស់​មន្ត្រី​សិទ្ធមនុស្ស​អសប​ ៣ ​រូប​!

​ភ្នំពេញ​ ៖​ ជំនាញ​អង្គការសហប្រជាជាតិ​បី​រូប ពី​បី​ស្ថាប័ន​ផ្សេង​គ្នា យល់ស្រប​គ្នា​ថា​រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ និង​ប្រឡាក់ប្រឡូស​ដោយ​ភាពមិនប្រក្រតី ។

​ឯ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍ កម្ពុជា​ប្រចាំ​ការិយាល័យ​សិទ្ធមនុស្ស អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​ទី​១៧​មករា បាន​ចេញ​សេចក្តិថ្លែងការណ៍​ច្រាន​ចោល​ការ​ចេញ​ផ្សាយ​ព័ត៌មាន របស់​អ្នករាយការណ៍​ពិេស​ស​៣​រូប របស់ UN ពាក់ព័ន្ធ​នឹង​ដំណើរការ​សវនាការ ជំនុំជម្រះ​លើ​ជនជាប់ចោទ កឹម សុខា​។​

​ថ្ងៃទី​១៧ ខែ មករា ចេញ​ភ្លាមៗ​ក្រោយ​ការបិទ​បញ្ចប់​សវនាការ​ជំនុំជម្រះ​ក្តី​លោក កឹម សុខា វគ្គ​ដំបូង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៥ និង ១៦ ខែ​មករា​នោះ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ទាំងនេះ​នៅក្នុង​សេចក្ដីថ្លែងការណ៍​បាន លើកឡើងថា ការចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ ឬ​សន្ទិដ្ឋភា​ព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ គឺ​បង្កើត​ឱ្យ​មាន​ករណី​រំលោភ​ច្បាប់​កាន់តែ​រីក​រាលដាល ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ។​

​អ្នក​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ទាំង​បី​រូប រួមមាន អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​លើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ លោក ដេវីត ខេ (David Kaye) និង លោក ឌី​យ៉ា​ហ្គោ ហ្ការ​ស៊ា​-​សៃយ៉ាន់ (Diego García-Sayán) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​ផ្នែក​ឯករាជ្យ ភាព​ចៅក្រម និង​មេធាវី បន្ថែមថា ដំណើរការ​តាំងតែ​ពី​ដើមដំបូង នៃ​ការចាប់ និង​ឃុំខ្លួន​លោក កឹម សុខា គឺ​ជាប់​ប្រឡាក់ប្រឡូស​ទៅ​ដោយ​ភាពមិនប្រក្រតី និង​ជា​សញ្ញាណ​បញ្ជាក់​យ៉ាង​ច្បាស់ អំពី​ការ​មិន​ខ្ចី​ខ្វល់​អំពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាតិ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​បញ្ជូន​ខ្លួន​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ ការជំនុំជម្រះ​ក្តី​នេះ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង ដោយ​មិន​ឱ្យ​សាធារណជន​ទូទៅ ជា​ពិសេស​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន ចូលទៅក្នុង​បន្ទប់​សវនាការ ដើម្បី​ស្ដាប់ និង​តាមដាន​ការកាត់ក្តី​នេះ​ឡើយ លើកលែងតែ​មន្ត្រី​ទូត​ប៉ុន្មាន​នាក់ ដែល​តុលាការ​អនុញ្ញាត​។​

​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី អេ​មីលី ហ្ស៊ី​ប៊ើក (Emily Zeeberg) តាម​សម្ដី​ដកស្រង់​ក្នុង​សារព័ត៌មាន VOD បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ ពិចារណា​បញ្ហា​នេះ​ឡើងវិញ​។ អ្នកស្រី អេ​មីលី រម្លឹកថា សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការចូលរួម​សកម្ម​ក្នុង​កិច្ចការ​សង្គម រួម​ទាំង​ការ​មិន​ធ្វើទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ផង គឺជា​ធាតុ​ផ្សំ​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ នៃ​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ណាក៏ដោយ​។​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន អះអាងថា បើ​ចង់​ដឹង​ថា នីតិវិធី​តុលាការ ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺមាន​តែ​អ្នកឯកទេស​ច្បាប់​ប៉ុណ្ណោះ ដែល​អាច​ពន្យល់បាន​។ គ្មាន​ស្ថាប័ន ឬ​បុគ្គល​ដទៃ​ណា អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​នេះ​បាន​ទេ​៖ «​ចំពោះ​ទិដ្ឋភាព​ច្បាប់ និង​ដំណើរការ​នីតិវិធី​ច្បាប់​នៃ​សំណុំរឿង​ហ្នឹង គឺមាន​តែ​មេធាវី​ទេ ដែល​អាច​ដឹង​ច្បាប់ និង​ធ្វើ​ការពន្យល់​បាន​។ ប៉ុន្តែ កា​រិះគន់ ការតិទៀន​ពី​ភាគី​ណា​ក៏​ដោយ រួម​ទាំង​អ្នកគាំទ្រ​លោក កឹម សុខា និង​អតីត​បក្សប្រឆាំង នឹង​មិន​មាន​ឥទ្ធិពល​ទៅលើ​ការសម្រេច​របស់​តុលាការ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ​»​។​

Filed in: ព័ត៌មានជាតិ