សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនដៃដល់​ដែល​បាញ់ប្រហារ​និស្សិត​ពេទ្យ​ស្រី​ច្បាស់​ហើយ​គឺ​ទាហាន​នៅ​ក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ត្រី​ឈ្មោះ យឺន វណ្ណ​ដេត​

ជនដៃដល់​ដែល​បាញ់ប្រហារ​និស្សិត​ពេទ្យ​ស្រី​ច្បាស់​ហើយ​គឺ​ទាហាន​នៅ​ក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៧០ ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ត្រី​ឈ្មោះ យឺន វណ្ណ​ដេត​

ភ្នំពេញ ៖ បន្ទាប់​ពី​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ របស់​សមត្ថកិច្ច បានកំណត់​មុខសញ្ញា​ជនដៃដល់ ដែល​បាញ់​សម្លាប់​គូ​ដណ្ដឹង កាលពី​យប់​ម៉ិញ បាន​ហើយ មានឈ្មោះ យឺន វណ្ណ​ដេត អាយុ​២៦​ឆ្នាំ ជា​នាយទាហាន នៅ​អង្គភាព ង​៧០ បច្ចុប្បន្ន មាន​ឋានន្តរស័ក្ត​វរសេនី​យ៍​ត្រី ។ ប្រភព​បញ្ជាក់ថា អ្នក​ទាំង​២​គឺជា​គូ​ដណ្ដឹង​នឹង​គ្នា ដែល​ទើប​ភ្ជាប់ពាក្យ ក្នុង​អំឡុង​ខែ​កញ្ញា ២០១៩ និង​គ្រោង​ចូល​ការ នៅក្នុង ខែ​មីនា ខាងមុខនេះ ។

​សូម​រំលឹក​ថា នារី​ម្នាក់​បាន​ស្លាប់ ដោយសារ​បុរស​ជា​គូ​ដណ្ដឹង បាញ់ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង​១២​និង​១០​យប់ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​H-03 ផ្លូវលំ​BT ក្នុង​បុរី​រំចេក​អូឌឹម​សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​មានឈ្មោះ ជុន ឌី​ណា ភេទ​ស្រី អាយុ​២៦ ឆ្នាំ ជា​និសិត្ស​ពេទ្យ បញ្ចប់​សញ្ញាបត្រ​ប​រិញ្ញា ផ្នែក​ឡា​បូ និង​ប្រកប​របរ​លក់ ឡេ ស្នាក់នៅ​ផ្ទះ​កើតហេតុ​ខាងលើ បាន​រង​នូវ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់ ( ម៉ាក​NP42 ) ចំ​ត្រង់​កញ្ចឹងក ។ មាន​ស្រុកកំណើត នៅ​ភូមិ ព្រៃ​មនោ ឃុំ​ផុង​ស្រុក​បសេដ្ឋ កំពង់ស្ពឺ ។ ផ្ទះ​កើតហេតុ​ខាងលើ​នេះ គឺជា​ផ្ទះ​ដែល​ឳ​ពុក​ម្ដាយ ចង​ចំណងដៃ សម្រាប់​អ្នក​ទាំង​២ ។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ ត្រូវ​ជា​គូ​ដណ្ដឹង របស់​ជនរងគ្រោះ នៅក្នុង​ផ្ទះ​ជាមួយ​គ្នា ក៏​ស្រាប់តែ​លឺស្នូរ ផ្ទុះអាវុធ ហើយ​គេ​ក៏​ឃើញ​ជនសង្ស័យ បី​ជនរងគ្រោះ ចេញ​មក​ខាងក្រៅ រួច​ហៅ​កង់​បី​ឥណ្ឌា ដឹក​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ តែ​ដោយ​សភាព​របួសធ្ងន់​ពេក​ទើប​នារី​រងគ្រោះ បាន​ផុតដង្ហើម នៅ​ពេល​បញ្ជូន​បាន​ពាក់កណ្តាល​ផ្លូវ មុន​ដល់​មន្ទីរពេទ្យ ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ខាងលើ កើត​ឡើង​តាំងពី​ម៉ោង​៩​យប់​មកម្ល៉េះ ដោយសារតែ​ការផ្ទុះ​អាវុធ​នេះ កើតឡើង​នៅ​ក្នុង​ផ្ទះល្វែង ទើប​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ ពី​ស្នូរ​គ្រាប់កាំភ្លើង ដោយ​ឃើញ​សមត្ថកិច្ច ចុះ​មក​ពិនិត្យ​កន្លែងកើតហេតុ ទើប​ផ្អើលឆោឡោ​តែម្តង ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅឯ​ស្រុកកំណើត ខេត្ត​កំពង់ស្ពឺ ហើយ​សមត្ថកិច្ច​កំពុង តាម​ចាប់ខ្លួន​ជនសង្ស័យ មក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ