សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជប៉ុន​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​ឱ្យ​និស្សិត​ខេត្តបាត់ដំបង ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​

​ជប៉ុន​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​ឱ្យ​និស្សិត​ខេត្តបាត់ដំបង ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​

បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២២០​មាន​ពិធី​ចុះហត្ថលេខា រវាង​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង លោក តូ​គីហិ​រ៉ូ ណា​កា​ម៉ូ​រ៉ា អភិបាល ខេត្ត​អិ​ហ៊ិមិ ស្តីពី​ការផ្តល់​អាហារូបករណ៍ ឱ្យ​និស្សិត​ខេត្តបាត់ដំបង ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ដើម្បី​យក​ចំណេះដឹង​មក​អភិវឌ្ឍន៍ ខេត្ត​របស់​ខ្លួន ។

​អភិបាលខេត្តអិ​ហិមិ នៃ​ប្រទេស​ជប៉ុន មានបំណង ជួយ​ជំរុញ​ភាពជឿនលឿន​លើ​វិស័យ​ឧស្សាហកម្ម ដោយ​ផ្តោត សំខាន់​លើ​ការកែច្នៃ​ចំណីអាហារ តាមរយៈ​ការប្រើប្រាស់​ផលិតផល​ក្នុង​ខេត្ត និង បច្ចេកវិទ្យា​នានា​នៅ​ខេត្ត​បាត់ដំបង ។ ក្រៅ​ពី​ការអភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង ទៅ​លើ​ការ​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការអភិវឌ្ឍន៍​ធនធានមនុស្ស និង ចំណុច​សំខាន់ៗ​មួយចំនួនទៀត ។​

​លោក តូ​គីហិ​រ៉ូ ណា​កា​ម៉ូ​រ៉ា អភិបាលខេត្តអិ​ហ៊ិមិ បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង ដែល​បាន​ឯកភាព​គ្នា​នេះ គឺ​បាន​ផ្តល់​នូវ​សារសំខាន់ និង ឧត្តម​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក និង​បាន​រួមចំណែក​ក្នុង​ការពង្រឹង​មិត្តភាព សាមគ្គីភាព ដូច​ដែល​ភាគី​ជប៉ុន ធ្លាប់បាន​ជួយ​ដល់ ខេត្ត​បាត់ដំបង កន្លង​មក​ជប៉ុន​បាន​ជួយ​ស្ថាបនា​ផ្លូវថ្នល់ វិស័យ​អប់រំ វិស័យ​ទឹកស្អាត ការងារ​រំដោះ​ដី​ចម្ការ​មីន និង អភិវឌ្ឍន៍​សហគមន៍​នៅ​មូលដ្ឋាន ជាដើម ៕

Filed in: ព័ត៌មានជាតិ