សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំនួប​តេជោ​ហ៊ុន​សែន​ជាមួយ​អ្នកកាសែត​លើក​ទី​៤​មាន​ខ្លះ​ប្រកាស​ថា​ឈប់​មក​ចូលរួម​ហើយ​បើ​មិន​ព្រមស្តាប​ការលំបាក​របស់​អ្នកកាសែ​តចឹង​?

ជំនួប​តេជោ​ហ៊ុន​សែន​ជាមួយ​អ្នកកាសែត​លើក​ទី​៤​មាន​ខ្លះ​ប្រកាស​ថា​ឈប់​មក​ចូលរួម​ហើយ​បើ​មិន​ព្រមស្តាប​ការលំបាក​របស់​អ្នកកាសែ​តចឹង​?

​ភ្នំពេញ​៖​សាន្ត ប៊ុនធឿន ត្រូវ​សម្តេច​តេជោ​ព្រលះ​១០០​ៗ​រឿង LiveVideos ផ្សាយ​ព័ត៌មាន​ពេល​ផឹក​ស្រវឹង ក្នុង​ពេល​សម្តេច​ជួប ជុំ​អ្នកសារព័ត៌មាន​ជិត​៦០០០​នាក់ នៅ​កោះ​ពេជ្រ​កាលពី​រសៀល ថ្ងៃទី​១៤​មករា​២០២០​។ ឯ​អ្នកកាសែត​ស្ត្រី​ពីរ​នាក់ បាន​អាក់អន់ស្រពន់ចិត្ត​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល មិន​បាន​ផ្តល់ឱកាស​អោយ​ពួកគេ​បញ្ចេញមតិ​រៀបរាប់​ពី​ផល លំបាក​របស់​អ្នកកាសែត​ពេល​ចុះ​យក​ព័ត៌មាន​ពិត​មក​ផ្សព្វផ្សាយ ហើយ​ត្រូវ​រង​ការគំរាមកំហែង​ពី​អ្នកមានអំណាច ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​ក្នង​ឱកាស​ជួប​សំណេះសំណាល​ក្នុង​១​ឆ្នាំ​មាន​ម្តង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​ខ្មែរ​នៅ​សាល​មហោស្រប ពិព៌ណ​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១៤​មករា​២០២០ នេះ​ជា​ជំនួប​លើក​ទី​៤​ហើយ ។ ក្រៅ​ពី​បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​ការ រីកចំរើន​លើ​វិស័យ​ព័ត៌មាន​ក្នង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​សម្តេច​តេជោក៏បាន​ស្តីបន្ទោស​ចំៗ​លើ​លោក សាន្ត ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន សម្លេង​ស្នេហា​ជាតិ ពី​ករណី​Levi Videos ផ្សាយ​ព័ត៌មាន​ពេល​ខ្លួន​កំពុង​ស្រវឹង ដែល​ធ្វើអោយ ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង កិត្តិយស​របស់​អ្នកដទៃ ក៏​ដូច ជា​ប៉ះពាល់​ដល់​ក្រម​សី​ធម៌ វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​ផងដែរ​។​

​លោក សាន្ត ប៊ុនធឿន រង​ការ​អាម៉ាសមុខ​តិច​អី​បើ​មាន​វត្តមាន អ្នកកាសែត​ជិត​៦០០០​នាក់​ចូលរួម ។ ដោយឡែក​ក៏មាន​អ្នក កាសែត​ស្ត្រី​ពីររូប​ក៏​បាន​បញ្ចេញមតិ​អាក់អន់ស្រពន់ចិត្ត ចំពោះ សម្តេច​តេជោ​ផងដែរ គឺ​អ្នកកាសែត​ស្រី​ឈ្មោះ Ly Na និង​ម្នាក់​ទៀត​មកពី​ខេត្ត​រតន​:​គិរី ចាងហ្វាង​គេហទំព័រ ស្លាប​ប៉ា​ការ​អព្យាក្រឹត្យ​ក៏​បាន​គាំទ្រ​តាម​ការលើ​កឡើង​របស់​អា​ខោ​ន​facebook ឈ្មោះ Ly na ដែល​បាន​និយាយថា​: និយាយ​តាម​ត្រង់​បើ​ជំនួប​គ្រាន់តែ​ញាំ​បាយ​មាន​ម្ហូប​ហូរ​ហ៊ា ហើយ​ស្តាប់​តែ​ប្រសាសន៍​ម្ខាង​របស់​សម្តេច ខ្ញុំ​សុំ​ឈប់​ចូលរួម​។​

​ខ្ញុំ​សុំ​យ៉ាងទទូច​បើ​មាន​ការជួបជុំ​រវាង​អ្នកការ​សែត​និង​រដ្ឋាភិបាល ឬ​មន្ត្រី​រដ្ឋាភិបាល សំពះ​សុំ​ស្តាប់​ការលំបាក​របស់​អ្នកការ​សែត​ផង លំបាក​អ្វី​?​។ ទី​១ ព័ត៌មាន​ពិត​មិន​បំភ្លៃ​នេះ​ជា​ចំនុច​គោល​មួយ​ដ៏​ចាំបាច់ តើ​ខ្ញុំ​ក្នុងនាម​ជា​អ្នកព័ត៌មាន​ម្នាក់​មាន​សិទ្ធ​គ្រប់គ្រាន់​ឬ​នៅ​ចំពោះ​វិជ្ជាជីវៈ​ខ្លួនឯង អាច​ទេ​ខ្ញុំ​ផ្សាយ​ព័ត៌មាន​ពិត មិន​មាន​បញ្ហា​ដល់​ខ្លួន (​មិន​និយាយ​រឿង​នយោបាយ​ទេ​) និយាយ​ត្រឹម​រឿង​សង្គម​បច្ចុប្បន្ន ។​ពេលខ្លះ​ក្រុម​ឈ្មួញ​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ប្លន់​យក​ដី​រាស្ត្រ អ្នកការ​សែ​តទៅ​ផ្សាយ​ត្រូវ​មានការ​រឹត​ត្បឹត គំរាមកំហែង ឧទាហរណ៍​ករណី​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាដើម​។ ល​។ នេះ​មាន​បណ្តាញ​សង្គម​ហ្វេ​សបុ​ត​កបាន​ជ្រាប ដល់​តេជោ ចុះ​បើ​រំពឹង​អ្នកច្បាប់​រាស្ត្រ​មិន​ស្តាប់​ដោយ​អយុត្តិធម៌​ហើយ​ទេ​? ។​

​ឆ្នាំក្រោយ ខ្ញុំ​សុំ​មិន​ចូលរួម​បាយ​សាមគ្គី​ជាមួយ​នាយក​រដ្ឋមន្ត្រី មិនមែន​ខ្ញុំ​ប្រឆាំង​និង​ការ​ណាត់​ជួប​ជារួម​ទេ តែ​មិន​បាន​អោយ​អ្នកកាសែត​បាន​ផ្តល់​ព័ត៌មាន​ពី​សុខទុក្ខ និង​ភាព​បិទបាំង​របស់​មន្ត្រី​ថ្នាក់ក្រោម​ទៅ​រដ្ឋាភិបាល ខ្ញុំ​សុំ​មិន​ចូលរួម បើ​គ្រាន់តែ​ញាំ​បាយ​ផឹកស្រា​ស្តាប់​ប្រសាសន៍​សម្តេច​តែ​ម្ខាង ។​

​អរគុណ​សន្តិភាព​ដែល​អោយ​ខ្ញុំ​មាន​ថ្ងៃនេះ តែ​ខ្ញុំ​ក៏​ត្រូវការ​សន្តិភាព​សម្រាប់​បងប្អូន​អ្នកកាសែត​ទូទៅ​ដែរ ៕

Filed in: ព័ត៌មានជាតិ