សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនុសាសន៍​សម្តេច​តេជោ​ហ៊ុនសែន​ក្នុង​ជំនួប​លើក​ទី​៤​ជាមួយ​អ្នកកាសែត​

​អនុសាសន៍​សម្តេច​តេជោ​ហ៊ុនសែន​ក្នុង​ជំនួប​លើក​ទី​៤​ជាមួយ​អ្នកកាសែត​

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា​នេះ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន ជាង​៥​ពាន់​នាក់ មក​គ្រប់​ស្ថាប័ន នៅក្នុង​ពិធី​ជួបជុំ​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​,​។

​ក្រៅ​ពី​ការលើកឡើង អំពី​ការខិតខំ​ប្រឹងប្រែង ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ ដែល​អ្នកសារព័ត៌មាន បាន​ចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​នោះ ក៏បាន​លើកឡើង ពី​ការ​អន់ចិត្ត ដែល​ភាពអវិជ្ជមាន បាន​ធ្វើឡើង ដោយ​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដោយ​បាន​ផ្សព្វផ្សាយ​បំពាន ដល់​អ្នកដទៃ​ផងដែរ​។​

​សម្តេច​តេជោ ក៏​បាន​ដាក់ចេញ​នូវ​អនុសាសន៍ ដើម្បីឲ្យ​អ្នកសារព័ត៌មាន ចូលរួម​អនុវត្ត​ផងដែរ នោះ​គឺ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ធ្វើ​បន្ត ចូលរួម​ក្នុង​ការរក្សា​សន្តិភាព​, ចូល​រួមចំណែក​រក្សា ស្ថេរភាព​នយោបាយ សុវត្ថិភាព​សង្គម ចូលរួម​អនុវត្ត គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ត្រូវ​ចូលរួម ដើម្បី​រក្សា​ម៉ាក្រូសេដ្ឋកិច្ច តាមរយៈ​ការចូលរួម​ផ្សាយ​ព័ត៌មាន​ពិត ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​។​

​សារ​គន្លឹះ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ជំនួប​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​

១.​សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ពាក្យស្លោក​ជូន​អ្នកសារព័ត៌មាន «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​» ដើម្បី​ពង្រឹង​វិជ្ជាជីវៈ និង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​។​

២.​សម្តេច​តេជោ ហ៊ុន សែន​ប្រកាស​ថា​៖ ច្បាប់​ស្តីពី «​សិទ្ធិ​ទទួលបាន​ព័ត៌មាន​» នឹង​ត្រូវ​ចេញ​នៅក្នុង​ឆ្នាំ​២០២០​នេះ​។​

៣.​សម្តេច​តេជោ ហ៊ុន សែន សម្រេច​ផ្តល់​ក្រុម​មេធាវី​របស់​សម្តេច ដើម្បី​ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន​ដែល​គោរព​វិជ្ជាជីវៈ​។​

៤.​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​កំណត់​យក​ថ្ងៃ​ទី​១៤ ខែ​មករា រៀងរាល់ឆ្នាំ ដើម្បី​ជួបជុំ​អ្នកសារព័ត៌មាន​។​

៥.​សម្តេច​តេជោ ហ៊ុន សែន ប្រតិកម្ម​ចំពោះ​ភាពឆ្គាំឆ្គង​របស់​អ្នកព័ត៌មាន Live តាម Facebook​។​ក្នុងនោះ​បាន​រិះគន់​ចំៗ​ចំពោះ​លោក​សាន​ប៊ុនធឿន​សកម្មជន​ហ្វេ​ប៊ុ​ក​ដែល​ឡាយ​វិ​ដេ​អូ​ជេ​គេឯង​។​

៦.​សម្តេចនាយក​រដ្ឋមន្ត្រី​៖ ហ៊ុន ម៉ា​ណែ​ត ទោះបីជា​មាន​លទ្ធភាព​គ្រប់គ្រាន់​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី ក៏​ត្រូវ​រង់ចាំ​ពេលវេលា និង​ឆ្លងកាត់​ការបោះឆ្នោត​ដែរ​។​បើ​តាម​សម្តេច​គឺ​អាច​ដល់​ឆ្នាំ​២០៣០​ណោះ​។​

៧.​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឱ្យ​អ្នកព័ត៌មាន​ចូលរួម​កាន់តែច្រើន ក្នុង​ការប្រយុទ្ធ​នឹង​ភាព​អសកម្ម អំពើពុករលួយ និង​អយុត្តិធម៌​ក្នុងសង្គម​។​

៨.​សម្តេច​តេជោ ហ៊ុន សែន ប្រាប់​មន្ត្រី​កុំឱ្យ​យក​អ្នកព័ត៌មាន​ធ្វើ​សត្រូវ​។​

៩.​សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស៊ើបអង្កេត​លើ​ករណី​មនុស្ស​ស្លាប់ នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវបាន​អះអាងថា ស្លាប់​ដោយ​ការធ្វើ​ទារុណកម្ម​។​

១០.​សម្តេច​តេជោ ហ៊ុន សែន ស្នើ​ស្ថាប័ន​ព័ត៌មាន​-​អ្នកព័ត៌មាន​ធ្វើជា​ស្ពាន​ចម្លង​ការពិត​រវាង​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ