សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​កឹម សុខា បដិសេធ ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ បរទេស និង​ថា​វិដេអូ​ឃ្លីបយ​កមកដា​ក់​បន្ទុកគឺកា​ត់​ត​សុំឲ្យ​ចាក់​វិដេអូ​ពេញ​!

​លោក​កឹម សុខា បដិសេធ ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ បរទេស និង​ថា​វិដេអូ​ឃ្លីបយ​កមកដា​ក់​បន្ទុកគឺកា​ត់​ត​សុំឲ្យ​ចាក់​វិដេអូ​ពេញ​!

ភ្នំពេញ ៖ លោក​កឹម សុខា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់ ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ បរទេស និង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​មក​លើ​រូប​លោក ។​នេះ​បើ​តាម​ហ្វេ​សប៊ុក​លោកមុត​ចន្ថា​។

​ការប្រកាស​របស់​លោក​មុត​ចន្ថា​នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា គឺ​ក្រោយ​បញ្ចប់​សវនាការ អស់​រយៈ​ពេញ​មួយ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០​លើ​សំណុំរឿង​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ​ជាមួយ​បរទេស​នោះ ។​បើតាម​សារ​របស់​លោក កឹម សុខា បានបញ្ជាក់​៖ “​ខ្ញុំ​សូម​ជម្រាប​ជូន​សាធារណជន ជាតិ និង​អន្តរជាតិ ជ្រាប អំពី​គោលជំហរ របស់ខ្ញុំ ដូចតទៅ​៖ ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​ការចោទប្រកាន់​មកលើ​រូបខ្ញុំ ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ បរទេស​។ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​

​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំង ឡាយ​ណា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេ​ស​ជាតិ​ឡើយ​។ សកម្មភាព​ទាំងអស់​របស់​ខ្ញុំ គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្រប​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្រប់​សកម្មភាព​នយោបាយ​របស់ខ្ញុំ គឺ​ផ្តោតលើ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ខ្ញុំ​នៅតែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់ចោល ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​មក​លើ​រូប​ខ្ញុំ ដើម្បី​ខ្ញុំ​អាចអនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ ក្នុង​ការ​ចូល រួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អ្នការទូត អង្គការ​សង្គម ស៊ីវិល អ្នកសារព័ត៌មាន​ជាតិ​-​ជាតិ ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​សវនាការ​នេះ​”​។​

​សេចក្តីប្រកាស​ព័ត៌មាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឲ្យដឹង​ថា​សវនាកា​រលើ​សំណុំរឿង​លោក កឹម សុខា​នៅ​តុលាការ​រាជធានី​ភ្នំពេញ​បាន ចាប់ផ្តើម​បើក​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ នៅ​សាល​សវនាការ​ទី​១ ។​សវ​នា​នេះ​ដឹកនាំ​ដោយ​លោក កូយ សៅ អនុប្រធាន​សាលាដំបូង និង​ជា​ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ លោក​ចៅក្រម សេង លាង លោក ធា​ម ចន្ទ័​ពិសិដ្ឋ ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោក វង្ស ប៊ុន​វិសុទ្ធ ជា​តំណាង​អយ្យការ​។ ចំណែក​មេធាវី​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក គី តិច​។​សវនាការ​នេះ​ឲ្យ​មនុស្ស​ចូល​សង្កេតការណ៍​ប្រមាណ​៣០​នាក់​តែ​ប៉ុណ្ណោះ​ភាគច្រើន​តំណាង​អង្គទូត​។​

​ក្រោយ​បញ្ចប់​សវនាការ លោក ចាន់ ចេ​ន សហ​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា បាន​លើកឡើង​ថា សវនាការ​នេះ មិន​បាន​ស៊ីជម្រៅ​ខ្លាំង​ទេ គ្រាន់តែ​ស្ថិត​ក្នុង​ការសួរដេញដោល​តែប៉ុណ្ណោះ​។ ក្នុងនោះ​តឹងរ៉ឹង​គឺ​រឿង​ភស្តុតាង ដោយ​តុលាការ​បាន​ដាក់​ភស្តុតាង​ដាក់បន្ទុក​។ ចំណែក​មេធាវី វិញ​មាន​ភស្តុតាង​ដោះ​បន្ទុក​។ លោក ចាន់ ចេ​ន អះអាងថា គឺជា​វីដេអូ​លោក កឹម សុខា និយាយ​នៅ​ចំពោះមុខ​ពលរដ្ឋ​អូស្ត្រាលី កាលពី​អតីតកាល មាន​រយៈពេល​ជាង​១​ម៉ោង ប៉ុន្តែ​មិន​ទាន់​បាន​ចាក់​វីដេអូ​ទេ គឺ​រង់ចាំ​សប្តាហ៍​ក្រោយ​។​

​លោកស្រី ម៉េង សុភា​រី មេធាវី​លោក​កឹម សុខា​ដែរ បាន​ថ្លែងថា លោក​កឹម សុខា ក៏​បាន​ឆ្លើយ​សំណួរ​ខ្លះៗ​ផងដែរ នៅ​ចំពោះមុខ​តុលាការ ចំពោះ​វីដេអូ​ដែល​បាន​លើក​មក​ចោទប្រកាន់​លោក ដោយ​លោក​ថា វីដេអូ​នេះ​មិន​ពេញលេញ​ទេ តែ​លោក​បាន​ទទួលស្គាល់​ជា​សំឡេង និង​រូបភាព​របស់​លោក​មែន តែ​លោក​ស្នើ​ឲ្យមាន​ការចាក់វីដេ​អូវែង​នេះ ។​

​ឯ​លោក គី តិច បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា «​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​ចាក់ ភ័ស្ដុតាង​ដែលជា​វីដេអូ​ឃ្លឹប​សំខាន់​ដែល​មាន​ប្រសាសន៍​របស់ លោក កឹម សុខា ពេលនោះ​លោក កឹម សុខា បាន​សម្រេច​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា នៅក្នុង​សវនាការ គឺ​លោក​ទទួលស្គាល់​សំឡេង​រូប​របស់​លោក​នៅក្នុង​ឃ្លឹប ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចាក់​ជូន​អង្គ​សវនាការ​មើល គឺ​លោក​ទទួលស្គាល់​សំឡេង រូប​របស់​គាត់​ពិតប្រាកដ​មែន​»​។​

​ទន្ទឹង​នឹង​ការទទួលស្គាល់​នេះ លោក កឹម សុខា បាន​បដិសេធ​ចំណុច​មួយ​នៅត្រង់ថា វីដេអូ​ដែល​ចាក់​នេះ​មិន​គ្រប់​ទេ ពោល​បាន​កាត់​ជា​កំណាត់ ខណៈ​ដែល​ចំណុច​សំខាន់​មួយ​ចំនួន ជា​ផលប្រយោជន៍​សម្រាប់​គាត់ គឺ​ត្រូវ​បាន​កាត់ចេញ​។ នេះ​ជា​អ្វី​ដែល​លោក កឹម សុខា តវ៉ា​នៅ​បន្ទាប់​ពី​ការចាក់​វីដេអូ​ឃ្លឹប​។ លោក កឹម សុខា ឲ្យ​ផ្លាស់​( USB) ថ្មី​មួយ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​អះអាង​ថា ជា​វីដេអូ​ឃ្លីប​ទាំងស្រុង​របស់​លោក​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ព័ត៌មាន ជម្រាប​ដល់​សាធារណ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​ជ្រាបថា​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​ចាត់​ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៧៧៧ ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ ដែល​មាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ជាប់ចោទ​ពី​បទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ បានសម្រេច​កំណត់​ដាក់​កាលបរិច្ឆេទ ជំនុំជម្រះ​លើ​សំណុំរឿង​នេះ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨៖៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​សវនាការ​អាច​ត្រូវការ​ពេល​៣​ខែ​។​

​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​តាំង ស៊ុន​ឡាយ បាន​អះអាង​ឱ្យដឹងថា មូលហេតុ​ដែល​តុលាការ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ដល់​ទៅ​៣​ខែ ដើម្បី​ដំណើរការ​រឿង​ក្តី​លោក​កឹម សុខា​នេះ គឺ​ដោយសារ​តែ​ករណី​នេះ​ជា​សំណុំរឿង​ធំ​ដែល​មាននូវ​សំណុំ​ឯកសារ​ជាច្រើន​ត្រូវ​ពិនិត្យ និង ជជែក​វែកញែក​។ ម្យ៉ាងវិញទៀត សំណុំរឿង​នេះ​ក៏​ត្រូវ​ការសួរដេញដោល​លើ​សាក្សី​ជាច្រើន​នាក់​ថែមទៀត​។ បើ​តាម​លោក​តាំង ស៊ុន​ឡាយ តុលាការ​នឹង​ប្រើ​ពេល​ពីរ​ថ្ងៃ​ក្នុង​សប្តាហ៍ ដើម្បី​ដំណើរការ​រឿង​ក្តី​លោក​កឹម សុខា​នេះ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​ដោយ​ចោទ​ថា ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវបាន​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ទើប​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ បន្ទាប់​ពី​បែកធ្លាយ​វីដេអូ​មួយ​ដែល​លោក​និយាយថា លោក​អនុវត្ត​តាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី​៕

Filed in: ព័ត៌មានជាតិ