សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិនដីគោក​ប្រកាសថា​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់​នឹងមិន​ផ្លាស់ប្ដូរ​ឡើយ​

​ចិនដីគោក​ប្រកាសថា​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​កោះ​តៃវ៉ាន់​នឹងមិន​ផ្លាស់ប្ដូរ​ឡើយ​

​ប្រទេស​ចិន​៖ នៅ​ថ្ងៃ​ពុធ​ទី​១៥​មករា​មន្ត្រី​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា​ក្រុង​ប៉េកាំង​នឹងមិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​ក្នុង​ការបញ្ចូល​កោះ​តៃវ៉ាន់​មក​ក្នុង​ទឹកដី​របស់​ខ្លួន​តាមរយៈ​ក្របខ័ណ្ឌ “​ប្រទេស​មួយ​ប្រព័ន្ធ​ដឹកនាំ​ពីរ​” ឡើយ បើទោះបីជា​មាន​អ្នកបោះឆ្នោត​យ៉ាង​ច្រើន​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​គាំទ្រ​ឯករាជ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​កោះ​តៃវ៉ាន់​កាលពី​សប្ដាហ៍​មុន​ក៏ដោយ​។

​លោក ម៉ា ស៊ា​វ​គ័ង (Ma Xiaoguang) អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​បាន​និយាយថា​ប្រទេស​ចិន​នឹង​បន្ត​ប្រកាន់​យក​ការព្រមព្រៀង​គ្នា​ដែល​ទទួល​ស្គាល់​ទាំង​កោះ​តៃវ៉ាន់​និង​ចិនដីគោក​ថា​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​តែមួយ​។​

​លោក ម៉ា និយាយថា​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ចាំបាច់​ត្រូវ “​ពិចារណា​ឲ្យបាន​ស៊ីជម្រៅ​” ដោយ​បាន​អះអាង​សាធារណជន​ចិន​កាន់តែ​ច្រើន​ឡើង​បាន​អំពាវនាវ​ឲ្យ​ចិន​ធ្វើ​សកម្មភាព​បែប​នោះ​។​

​លោក​ម៉ា​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រព័ន្ធ​នយោបាយ​ដែល​មាន​លក្ខណៈ​ខុសគ្នា​មិនមែន​ជា​ឧបសគ្គ​ក្នុង​ការបង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​នោះ​ទេ​ហើយ​ក៏​មិនមែន​ជា​លេស​សម្រាប់​ការធ្វើ​ជា​រដ្ឋ​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់​នាពេល​បច្ចុប្បន្ន​នេះ​ដែរ​។​

​លោកស្រី សៃ អ៊ីង​វេន (Tsai Ing-wen) ដែល​ជា​ប្រធានាធិបតី​គាំទ្រ​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់​សាជាថ្មី​ដោយ​ទទួលបាន​សម្លេង​ឆ្នោត​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​សៅរ៍​ខណៈ​ដែល​គណបក្សរ​បស់​លោកស្រី​បាន​រក្សា​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។​

​អ្នកស្រី​សៃ​( Tsai Ing-wen បាន​ប្រកាស​ពី​ជំហរ​លោក​ស្រី​ថា អធិបតេយ្យភាព​របស់​តៃវ៉ាន់ មិនមែន​សម្រាប់​ដាក់​ច​រ​ចា​នោះឡើយ​។​
“​ពួក​យើង​មិន​ចាំបាច់​ត្រូវ​ប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​នោះឡើយ​។ ពួក​យើង​គឺ​ជា​ប្រទេស​ឯករាជ្យ​ស្រាប់​ទៅហើយ ហើយ​ពួក​យើង​ហៅ​ខ្លួនឯង​ថា សាធារណរដ្ឋ​តៃវ៉ាន់​”​។​

​សូមបញ្ជាក់​ថា តៃវ៉ាន់​តែង​ចាត់​ទុក​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​គ្រាន់តែ​មិន​ហ៊ាន​ប្រកាស​ឯករាជ្យ​ប៉ុណ្ណោះ ព្រោះ​ចិន​តែ​គំរាម​វាយ​យក​តៃវ៉ាន់​វិញ​ដោយ​ប្រើ​កម្លាំង​ទ័ព ប្រសិន​ជា​ចាំបាច់​៕

Filed in: អន្តរជាតិ