សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃវែង ពិសេស​លោក​ឧត្តមសេនីយ៍ ព្រុំ សន្ទរ ស្នងការ​នគរបាល​ខេត្ត​ចុះ​បង្ក្រាប សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​នៅក្នុង​ភូមិ​អង្គ​!

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃវែង ពិសេស​លោក​ឧត្តមសេនីយ៍ ព្រុំ សន្ទរ ស្នងការ​នគរបាល​ខេត្ត​ចុះ​បង្ក្រាប សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​នៅក្នុង​ភូមិ​អង្គ​!

ខេត្ត​ព្រៃវែង​៖ ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​ស្ថិត​នៅ​ចំណុច ជិត​ព្រំប្រទល់​ស្រុក​កំពង់ត្របែក ក្នុង​ភូមិ​អង្គ ឃុំ​អង្គ​សរ ស្រុក​មេសាង ខេត្ត​ព្រៃវែង ត្រី​វ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​បាន​នឹង​កំពុងបើក​លេង​យ៉ាង​រលូន​សង្ស័យ​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវ​ថ្នាំ​សណ្តំ​ដេកលក់​បើកភ្នែក​លែងរួច​ហើយ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​បើក​លេង​ជា​រៀងរាល់ថ្ងៃ ដែល​មាន​ម្ចាស់​ឈ្មោះ ធុច បើក​លេង​បាន​ដោយ​សេរី មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះ​ទេ​។ ប្រភព​បាន​បន្តទៀតថា ពួក​គាត់​សង្ស័យ​ថា សមត្ថកិច្ច​ប្រហែលជា​បាន​ទទួល​លាភសក្ការៈ​ពី​ល្បែងស៊ីសង​នេះ​ហើយ​មើល​ទៅ​បានជា​សមត្ថកិច្ច​បិទ​ភ្នែក​ធ្វើ​មិនដឹង​មិន​ឮ​យ៉ាង​ដូច្នេះ​។​

​ជា​រៀង​រាល់​ថ្ងៃនេះ ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​ក្នុង​ការរស់នៅ​ហើយ​នឹង​មាន​ការរំខាន​ដោយ​សំឡេង​ហ៊ោ​កញ្ច្រៀវ​ពី​អ្នកញៀន​ល្បែង​អស់ទាំង​នេះ​អ្វីដែល​ពួកគាត់​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ខ្លាច​មាន​អំពើចោរកម្ម​ណាមួយ​កើតឡើង​នៅក្នុង​ភូមិ​របស់​គាត់​។​

​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក​ស្នងការ​ខេត្ត​ព្រៃវែង​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​នេះ​ផង​បើ​សង្ឃឹមលើ​លោក​អធិការ​ស្រុក​មេសាង​គឺ​កក់ក្តៅ​ដូច​អាំង​ផេះ​ដើម្បី ភូមិ ឃុំ មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ