សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​ក្រឡាហោម ស ខេង​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី

សម្ដេច​ក្រឡាហោម ស ខេង​អញ្ជេី​ញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី

រតនគិរី ៖ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ និង​ក្រើនរំលឹក​ដល់​មន្ដ្រី​ទាំងអស់​ដែល​ជា​អ្នកផ្ដល់​សេវា ត្រូវ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ តាំង​ពី​ផ្ដើមចេញ​ពន្លក កុំ​ចាំ​ផ្ទុះ​ធំ​ហើយ​ទើប​នាំគ្នា​ខំ​ដោះស្រាយ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា (​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើកឡើង​តាមរយៈ​វេទិការ​សាធារណៈ​ឬ​ក៏​តាមរយៈ នៃ​ការប្រមូល​ព័ត៌មាន ផ្សេងៗ​ទៀត​ដូចជា​ចុះ​តាម​ផ្ទះ​ផ្ទាល់​ជាដើម យើង​បូករួម​ជា​បញ្ហា​ទៅ​វា​មាន​ប៉ុន្មាន​ចឹង​យើង​ចាត់​វិធានការ​ដោះស្រាយ បញ្ហា​ខ្លះ​យេ​ី​ង​ឮ​ហេ​ី​យ បើ​មិន​ដោះស្រាយ​យើង​មិន​យកចិត្តទុកដាក់​ថ្ងៃ​ណា​មួយ​វា​អាច​ផ្ទុះ​ធំ​ឡើង​ដែល​នាំឲ្យ​មាន​ការខាតបង់​ច្រើន​ពិបាក​ដោះស្រាយ​។​

​ប្រមុខ​ដឹកនាំ​ក្រសួង​មហាផ្ទៃ​បាន​គូសបញ្ជាក់​ទៀត​ថា​សម្រាប់​បញ្ហា​ទាំងឡាយ​ណា​ដែល​ក្រុមការងារ​ថ្នាក់ជាតិ​និង​មូលដ្ឋាន​ខិតខំ​ដោះស្រាយ​ហើយ​ប៉ុន្ដែ​នៅតែ​មិន​អាច​ដោះស្រាយបាន​នោះ​ត្រូវតែ​បូកសរុប​និង​ធ្វើ​របាយការណ៍​ជូន​រាជរដ្ឋាភិបាល​ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​ជៀសវាង​ចេះ​តែ​អូសបន្លាយ​។​

​បន្ថែម​ពី​នេះ​សម្ដេច​ក្រឡាហោម​សខេង​បាន​សង្កត់ធ្ងន់ឲ្យ​ក្រុមការងា​រ​ថ្នាក់ជាតិ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បញ្ហា​ប្រឈម​នៅក្នុង​ខេត្ត​ដែល​ខ្លួន​ទទួលខុសត្រូវ ជាប់​ជាប្រចាំ​ហើយ​តាម​មូលដ្ឋាន​ស្រុក​ឃុំ​ក៏​ត្រូវតែ​ធ្វើ​បច្ចុប្បន្ន​ភាពដូចគ្នា​ផងដែរ ដើម្បី​រកឲ្យឃើញ​ថា បញ្ហា​អ្វីខ្លះ​ដែល​បាន​ដោះស្រាយ​រួចរាល់​ហើយ​បញ្ហា​ខ្លះ​ទៀត​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចេញ​។​

​ផ្អែកលើ​មូលដ្ឋាន​នេះ សម្ដេច​ក្រឡាហោម ស ខេង​ណែនាំ​ឲ្យ​ក្រុម​ការងា​រថ្នា​ក់​ជាតិ​ត្រូវ​រួមគ្នា​ជាមួយ​រដ្ឋបាល​គ្រប់​ថ្នាក់ មន្ទីរ អង្គភាព និង​សមត្ថកិច្ច ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ត្រូវ​កំណត់​ឲ្យបាន​ជាក់លាក់​នូវ​អង្គភាព​ទទួលខុសត្រូវ​ក្នុង​ការអនុវត្ត​សកម្មភាព​នីមួយៗ​ហើយ​ក្រុម​ការងារ​ថ្នាក់ជាតិ ក៏​ត្រូវ​បែងចែក​ការទទួលខុសត្រូវ​ក្នុង​ការតាមដាន​ត្រួតពិនិត្យ​លទ្ធផល នៃ​ការអនុវត្ត​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ផ្ទេរ​ភារកិច្ច លោក លី ធុជ​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ពី​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី​ទៅជា​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ជំនួស​មកវិញ​ដោយ​លោក ជៀង អ៊ំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​មក​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី​ហើយ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​មិញ​នេះ​៕
​ដោយ​៖​ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ