សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកទោស​រឿង​ដីធ្លី​ម្នាក់​ស្លាប់​ដោយ​អំពើហឹង្សា ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជយ័​!

​អ្នកទោស​រឿង​ដីធ្លី​ម្នាក់​ស្លាប់​ដោយ​អំពើហឹង្សា ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជយ័​!

បន្ទាយមានជ័យ ៖ អ្នកទោស​ម្នាក់​ក្នុងចំណោម​៥​នាក់​ដែល​ត្រូវបាន​សមត្តកិច្ច​ប៉េអឹម​ចាប់​ខ្លួន​ព្រោះ​តវ៉ា​រឿង​ដីធ្លី​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៦​ធ្នូ​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ហើយ​កាលពី​ថ្ងៃ​ទី​១​មករា​។

​ក្នុងចំណោម​ក្រុម​បាតុករ​ដែល​មក​តវ៉ា​សុំ​ទាមទារ​រក​យុត្តិធម៌​រឿង​ដីធ្លី​ពួកគាត់​នៅ​ខាង​មុខ​សាលាខេត្ត​កម្លាំង​សមត្ថកិច្ច​ប៉េអឹម​ខេត្ត​បាន​ចាប់​មនុស្ស​ចំនួន​ចំនួន​៥​នាក់​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​បាន​ត្រឹម​តែ​រយៈពេល​៦​ថ្ងៃ​ប៉ុណ្ណោះ​បែ​ជា​ស្លាប់​ម្នាក់​ទៅ​ហើយ​។​សូម​បញ្ជាក​ក់ថា​កាលពី​វេលា​ម៉ោង ១០ និង ១៥​ព្រឹក​ថ្ងៃ​ទី ១ មករា ២០២០ គេ​បាន​ឃើញ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ដឹក​ជនរងគ្រោះ​ជា​អ្នកទោស ចេញពី​ពន្ធនាគា​រថា​ដើម្បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូរី ប៉ុន្តែ ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ក្នុងពេល​កំពុង​តែ​ធ្វើដំណើរ​បាន​ពាក់កណ្ដាល​ផ្លូវ ប៉ុណ្ណោះ​។​

​រឿង​តវ៉ា​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី ២៦ ធ្នូ​ដោយមាន​ក្រុម​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ភូមិ​ឃុំ​សង្កាត់​ក្រុង​នា នា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បាននាំគ្នា​ទៅ​ចាប់​ដី​មួយ​កន្លែង​ដែល​គេ​អះអាង​ថា​ដី​នោះ​ជា​ដី​របស់​រដ្ឋ ហើយ​ក៏​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​អ៊ុំ​រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ផ្ទាល់​ចុះទៅ​បង្ក្រាប​និង​រុះរើ​ផ្ទះសម្បែង​របស់​ពួកគាត់​ដែល​សង់​លើ​ដី​រដ្ឋ​នោះ​រួចទៅហើយ​។​

​អាជ្ញាធរ​ទាំងនោះ បាន​អះអាង​ថា ដី​នោះ​គឺ​មាន​ម្ចាស់​ត្រឹមត្រូវ​តាមច្បាប់​អស់​ហើយ​តែ​មិន​ប្រាប់​ថា​ម្ចាស់​ជា្នកណា​នោះទេ​។ ចំពោះ​ដី​ដែល​ចៅហ្វាយខេត្ត​ចុះ​ទៅ​បង្ក្រាប​ក្រុម​អនាធិបតេយ្យ​នោះ ស្ថិតនៅក្នុង​តំបន់​ភូមិ​សាលាកន្សែង​ឋិត​នៅក្នុង​ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​លុះ​មកដល់​ថ្ងៃទី ២៧​និង​ថ្ងៃ​ទី ខែ​ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​នោះ គឺ​មាន​ចំនួន ២០០​នាក់​ដោយ​មាន​តំណាង​របស់​ពួកគាត់​ចំនួន ៥ នាក់​បាន​លើកគ្នា​មក​តវ៉ា​នៅ​ឯមុខ​សាលាខេត្ត​បន្ទាយមានជ័យ​រឿង​សមត្តកិច្ច​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​គាត់​។​

​ប្រជាពលរដ្ឋ​និយាយថា​៖​លុះ​មកដល់​ថ្ងៃទី​២៨​ធ្នូ ក៏​ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច​ប៉េអឹម​ដែល​បាន​ចុះ​ទៅ​បង្ក្រាប​ក្រុម​តវ៉ា​នោះ​នៅ​ខាង​មុខ​សាលាខេត្ត​បាន​ចាប់ខ្លួន​តំណាង​របស់​ពួកគាត់​បាន​ចំនួន ៥​នាក់​។ ក្នុងនោះ​រួមមាន ១ ឈ្មោះ​នៅ​នឿន​ភេទ​ប្រុស​អាយុ ៦២​ឆ្នាំ​។ ទី ២​ឈ្មោះ​អាន រុន ប្រុស​អាយុ ឆ្នាំ​ទី ៥៩​។ ឈ្មោះ​ឃឹម​ម៉ក់ ប្រុស​អាយុ ៦២ ឆ្នាំ ឈ្មោះ​ហ៊ីម​គី​រី​អាយុ ៤៦ ឆ្នាំ​។ ទី​៥ ឈ្មោះ​ទុយ​ស្រស់​ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ​បាន​ស្លាប់​ហើយ​។​

​តាម​ការរៀបរាប់​របស់​ស្ត្រី​ដែល​ជា​ប្រពន្ធជនរង​គ្រោះ​បានឲ្យដឹងថា ខ្លួន​គាត់​មាន​ឈ្មោះ​ប៊ុយ​គឹម​ឡាក់ អាយុ​៣៤​ឆ្នាំ​មាន​កូនស្រី​ម្នាក់​អាយុ ១២ ឆ្នាំ ។​ប្ដី​របស់​គាត់​ឈ្មោះ​ទុយ​ស្រស់​អាយុ ៣៤ ឆ្នាំ​រស់នៅ​ភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ គាត់​បាន​បន្តទៀតថា ក្នុង​ថ្ងៃ​ដែល​គេ​ចាប់​ប្ដី​របស់​គាត់​និង​គូកន​ចំនួន ៥ នាក់​នោះ គឺ​គាត់​បាន​សុំ​ប៉េអឹម​ដើម្បី​ទៅ​ជួប​ប្ដី​របស់​គាត់​នៅឯ​កន្លែង​ឃុំឃាំង​ក្នុង​អង្គភាព​ប៉េអឹម​ខេត្តបន្ទាយមានជ័យ​ដែរ តែ​គេ​មិន​ឱ្យ​ចូល​ទៅ​ជួប​ប្ដី​របស់​គាត់​ឡើយ​។ នាង​បាន​បន្តទៀតថា​ដើម​ឡើយ​គឺ​ប្ដី​របស់​គាត់​បាន​ធ្វើដំណើ​រ​តាម​គេ​តាម​ឯង ដើម្បី​រក​ដី​រស់នៅ​មួយ​កន្លែង​នៅក្នុង​តំបន់​កើតហេតុ​ខាងលើ​នោះ​ក្រោយ​មក​អាជ្ញាធរ​បង្ក្រាប​នឹង​ដុត​ផ្ទះសំបែង​របស់​ពួកគាត់​អស់​តែម្ដង ទើបបាន​ជា​នាំគ្នា​ឡើងមក​តវ៉ា​សុំ​ការអន្តរាគមន៍​ពី​ចៅហ្វាយខេត្ត ដើម្បី​រក​ខុស​ត្រូវ​។​តែ​ផ្ទុយទៅវិញ​ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំខ្លួន​តែម្ដងទៅ​។​

​ស្ត្រី​រងគ្រោះ​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី ១​ខែ​មករា​ឆ្នាំ ២០២០​នាង​បាន​ទៅ​សួរ​សុខ​ទុក​ប្តី​របស់​ខ្លួន​នៅឯ​ពន្ធនាគារ​ស្រាប់តែ​ឃើញ​គេ​សែង​ប្តី​នាង​ឡើង​រថយន្ត​ថា​ដើម្បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​ជប៉ុន​នៅក្នុង​ស្រុក​មង្គលបុរី​ទៅហើយ​។​នាង​ក៏​ធ្វើដំណើរ​តាម​ម៉ូតូ​ពីក្រោយ លុះ​ទៅដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​ស្រាប់តែ​ឮ​ដំណឹង​ថា ប្តី​គាត់​បាន​ស្លាប់​ហើយ​?​។ នៅក្នុង​ពិធី​បុណ្យសព​នោះ នាង​បាន​សំណូមពរ​ទៅ​ដល់​ថ្នាក់ដឹកនាំ​ជាតិ​មេត្តា​ជួយ​រក​យុត្តិធម៍​ដល់​ក្រុមគ្រួសា​ររបស់​នាង​ផង​ព្រោះ​វា​ជា​អំពើរ​ឃោ​ឃៅ​អ​យុត្តិធ​ម៍ណាស់​ប្តី​គ្មាន​ជម្ងឺ​អ្វី​ទេ​។​

​ករណីយ៍​នេះ​លោកឌ​ក​ចាន់ធី​ណាវុ​ធ ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​ប្រចាំ​ស្រុក​មង្គល​បូរី បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​ថា ជនរងគ្រោះ​នោះ​មិន​បាន​មក​ស្លាប់​នៅ​កន្លែង​របស់​លោក​ទេ​។​នៅពេល​គេ​បញ្ជូន​មក​ដល់​គឺ​ដាច់ខ្យល់​បាត់ទៅហើយ​។ លោក​បាន​បន្តទៀតថា ខាង​តុលាការ​និង​សមត្ថកិច្ច​បាន​មក​ធ្វើ​កោសល្យវិច័យ​រួម​ជាមួយនឹង​កម្លាំង​ពេទ្យ​របស់​លោក​ដើម្បី​ធ្វើលិខិត​មរណៈភាព​ជូនទៅ​ក្រុមគ្រួសារ​សព​តែ​ម្តង​ទៅ​។​

​ដោយឡែក​រឿង​អ្នកទោស​ដែល​មក​តវ៉ា​ដីធ្លី​ស្លាប់​ក្នុង​គុក​ដែល​គេ​សង្ស័យ​ថា​សមត្តកិច្ច​ប្រើ​ហឹង្សា​លើ​បណ្តាលឲ្យ​ស្លាប់​នេះ​អ្នកកាសែត បាន​ព្យាយាម​ទាក់ទង​ទៅ​លោក​អ៊ុក​ស៊ីផា​ន ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ តាមរយៈ​ទូរ​សព្ទ័​ដែរ តែ​ចូល​ហើយ​គ្មាន​អ្នក​ទទួល​?​។​

Filed in: ព័ត៌មានជាតិ