សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បេក្ខជន​៥​នាក់​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​តវ៉ា​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​

បេក្ខជន​៥​នាក់​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​តវ៉ា​ពី​ភាពមិនប្រក្រតី​នៃ​ការប្រឡង​

ភ្នំពេញ ៖ បេក្ខជន​ប្រឡង​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​ចំនួន​៥​រូប កើតទុក្ខ មិន​សុខចិត្ត​ចំពោះ​ភាពមិនប្រក្រតី​នៃ​ការប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ស្នើ​សូម​ការអន្តរាគមន៍​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បេក្ខជន​ទាំង​៥​រូបនោះ បាន​ធ្វើលិខិត ស្នើ​ដល់​សម្តេច​តេជោ ហ៊ុន សែន​មេត្តា​ជួយ​អន្តរាគមន៍​ទៅ​គណៈកម្មការ​នាយក​រៀប​ចំ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ក្នុង​គោលបំណង​ជម្រុញ​ឲ្យមាន​តម្លាភាព​លើ​លទ្ធផល​នៃ​ការប្រទ្បងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​លើ​វិញ្ញាសាសរសេរ និង​វិញ្ញាសាផ្ទាល់មាត់​ដូចខាងក្រោម ៖

១-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការ​ដាក់​ពិន្ទុ​លើ​វិញ្ញាសា​សរសេរ​។ ២-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​ចម្លើយ​លើ​ឯកសារ​សរសេរ​នៅក្នុង​ដំណាក់កាល​នៃ​ការប្រទ្បង​លើ​វិញ្ញាសា​សរសេររប​ស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប​ជាមួយនឹង លទ្ធផល​ពិន្ទុ និង​ចម្លើយ​ឯកសារ​សរសេរ​របស់​ពួកយើងខ្ញុំ​។ ៣-​បង្ហាញ​អំពី​នីតិវិធី​នៃ​ការ​ដាក់​ពិន្ទុ​លើ​វិញ្ញាសារ​ផ្ទាល់មាត់​។​៤-​បង្ហាញ​អំពី​លទ្ធផល​ពិន្ទុ ប្រៀបធៀប និង​ផ្ទៀងផ្ទាត់​សំនួរ​និង​ចម្លើយ​ផ្ទាល់មាត់​នៅក្នុង​ដំណាក់កាល​នៃ​ការប្រទ្បង​លើ​វិញ្ញាសារ​ផ្ទាល់មាត់រ​បស់​បេក្ខជន​ជាប់​ជា​ស្ថាពរ​៥០​រូប ជាមួយ​នឹង​លទ្ធផល​ពិន្ទុ និង​ចម្លើយ​ផ្ទាល់មាត់​របស់​ពួកគេ​។​

​ពួកគាត់​ចាត់ទុក ការប្រកាស​លទ្ធផល​វិញ្ញាសាសរសេរ​នៃ​ការប្រទ្បងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ចុះ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​មិន​មាន​ចេញ​ជា​លទ្ធផល​ពិន្ទុ​តាម​មុខវិជ្ជា​នីមួយៗ​ដូច​ជំនាន់​មុនៗ​។ សេចក្តីប្រកាស​អំពី​លទ្ធផល​ស្ថាពរ​សម្រាប់​ការប្រទ្បងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៩​។​ពាក្យ​ស្នើ​សុំ​របស់​យើងខ្ញុំ​ទាំង​ប្រាំ​រូប​ចុះ​ថ្ងៃទី ២០,២៣,២៤ ខែ​ធ្នូ ឆ្នាំ​២០១៩​។​

​លិខិត​បាន​ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា យើងខ្ញុំ​ជា​បេក្ខជន បាន​ដាក់ពាក្យ និង​បាន​ចូលរួម​ប្រទ្បងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ដោយ​មាន​ការ​កើតទុក្ខ​មិន​សុខចិត្ត​ទៅនឹង​លទ្ធផល​ស្ថាពរ​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ កន្លង​ទៅ​ថ្មីៗ​នេះ​ដោយហេតុថា យើងខ្ញុំ​បានធើ្វការ​ខិតខំ ប្រឹងប្រែង​ព្យាយាម​សិក្សា​ស្រាវជ្រាវ ផ្នែក​ច្បាប់​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​មួយ​នេះ ដោយ​ចំណាយ​ពេលវេលា និង​ការលះបង់​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត មិនតែប៉ុណ្ណោះ យើងខ្ញុំ​ក៏​ធ្លាប់មាន​បទពិសោធន៍​ប្រឡង​ជាប់​វគ្គ​សរសេរ​សិស្ស​ចៅក្រម​ជំនាន់​មុនៗ​ផងដែរ​។​

​ប្រភព​បាន​អំពាវនាវ​ថា​សូម​សម្តេច​តេជោ ហ៊ុន សែន មេត្តា​ជួយ​ជំរុញ​ឲ្យ​គណៈកម្មការ​នាយក​រៀប​ចំ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០ ផ្តល់​តម្លាភាព​ចំពោះ​លទ្ធផល​នៃ​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនាន់​ទី​១០​នេះ ដោយ​ក្តី​អនុគ្រោះដ៏​ខ្ពង់ខ្ពស់​បំផុត​។​

Filed in: ព័ត៌មានជាតិ