សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក កើត សុធា បើក​ការដ្ឋាន​ជួសជុល​ផ្លួវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង ៤៨៥០ ម៉ែត្រ ក្នុង​ក្រុង​ប៉ៃលិន​

លោក កើត សុធា បើក​ការដ្ឋាន​ជួសជុល​ផ្លួវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង ៤៨៥០ ម៉ែត្រ ក្នុង​ក្រុង​ប៉ៃលិន​

ខេត្ត​ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​បើក​ការដ្ឋាន​ជួសជុល ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ​ប្រវែង ៤៨៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​គល់ស្ពាន​ប៉ាឡេ ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដល់​ផ្លូវបំបែក​ខ្ទម​អ្នកតា ភូមិ​សួន​អំពៅ​កើត​(​ចំណុច​ទឹកផុស​) សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក សោ សុវណ្ណ នាយករង​រដ្ឋបាលខេត្ត ,​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ,​លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ , មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ កងកម្លាំង  និង​ប្រជាពលរដ្ឋ​ជាច្រើន​រូប​ផង​ដែរ​។​

​លោក ឌិន គឹម ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​សម្តែង​នូវ​ក្តីរីករាយ ដោយ ខេត្ត បាន​និង​កំពុង​កសាង​ជួសជុល​ផ្លូវ​ដែល​ជា​សមិទ្ធិផល​មួយ​ចំនួន​បន្ថែម​ទៀត  ទុកឲ្យ​ប្រជាពលរដ្ឋ​យើង​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ជួយ​សម្រួល​ការកាត់បន្ថយ​ការលំបាក របស់​ប្រជាពលរដ្ឋ​យើង​បាន​មួយកម្រិត​ទៀត ។ លោក បានឲ្យ​ដឹង​ដែរថា​៖ ផ្លូវ​ដែល​ចាប់ផ្តើម​ជួសជុល​នេះ មាន​ប្រវែង ៤៨៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​គល់ស្ពាន​ប៉ាឡេ ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដល់​ផ្លូវបំបែក​ខ្ទម​អ្នកតា ភូមិ​សួន​អំពៅ​កើត​(​ចំណុច​ទឹកផុស​) សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែលជា​គំរោង​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ផងដែរ ។​

​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែងអំណរគុណ ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីរជំនាញ ជាពិសេស​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត  ដែល​តែងតែ ខិតខំ​ប្រឹងប្រែង ធ្វើការ​ទាំង​ហាលភ្លៀង​ហាលថ្ងៃ គឺ​ដើម្បី​ការងារ​ជំនាញ​របស់​ខ្លួន​សម្រេច​ជា​ហូរហែរ​កន្លងមក ។ លោក​អភិបាលខេត្ត ក៏​បាន​សំណូម​ដល់​ប្រជាពលរដ្ឋ ក្រោយ​ពី​ផ្លូវ​មួយ​ខ្សែរ​នេះ រួចរាល់ សួ​ម​ឲ្យ​យើង​ចេះ​ជួយ​ថែរក្សា​ឲ្យបាន​គង់វង្ស ព្រមទាំង​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ដែល​ម​ក​ចូលរួម ទាំងអស់​សូម​គិត​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ជា​ធំ ព្រោះ​ប្រជាពលរដ្ឋ គឺ​ជា​ម្ចាស់ឆ្នោត ដែល​តែងតែ​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក និង​អនាគត ហើយ​យើង​ទាំងអស់គ្នា​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​នោះទេ ៕
​អត្ថបទ ទូច សុខន ប៉ៃលិន​

 

 

IMG-20160815-WA0047 IMG-20160815-WA0043 IMG-20160815-WA0045

Filed in: ព័ត៌មានជាតិ