សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​ពត៌មាន​កាន់តែ​ខ្លាំង​ហើយ​ម្ចាស់​សង្វៀន​ជន់​មាន់​ ​នៅ​ភូមិ​លូ​ម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស !

បែក​ពត៌មាន​កាន់តែ​ខ្លាំង​ហើយ​ម្ចាស់​សង្វៀន​ជន់​មាន់​ ​នៅ​ភូមិ​លូ​ម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស !

បន្ទាប់​ពី​សារពត៌មាន​យើង​បាន​ចេញ​ផ្សាយ​នូវ​ពត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​ទីតាំង​សង្វៀន​ជល់​មាន់ អាប៉ោង បៀ​រ មួយ​កន្លែង​ស្ថិតនៅ​ភូមិ​លូ​ម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី សមត្ថកិច្ច​អាជ្ញាធរ មិន​ហ៊ាន​បង្ក្រាប់ កាលពី​ថ្ងៃ​ទី​29 ខែ​ធ្នូ ឆ្នាំ​2019 រួចមក​ការិយាល័យ​យើង​បាន​ទទួល​ពត៌មាន​ជាច្រើន​ពាក់ព័ន្ធ និង​ពត៌មាន​ខាងលើ​។

​តាម​ប្រភព​ពត៌មាន​ពីប្រជាពលរដ្ឋនៅជិតទីតាំងអោយយើង​ថាៈ ទីតាំង​សង្វៀន​ជល់​មាន់ លេង​អាប៉ោង បៀ​រ ស្ថិតនៅ​ភូមិ​លូ​ម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី​ជា​របស់​លោក​អនុសេនីយ៍ទោ ទួន មេសា អត្តលេខ 55740 ជា​​​នាយ​រង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែនលេខ 707 ពាមអូរសាថី ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ត្រូវជា​ក្មួយប្រុស​របស់​លោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី ។ ប្រភព​ដដែល​បន្ត​ទៀត​ថា​កាលពី​ថ្ងៃ​ទី​29 ខែ​ធ្នូ ឆ្នាំ​2019 កន្លងទៅ​មាន​ការចាប់​ដកហូតយក​ទូរស័ព្ទ​របស់​អ្នកកាសែត​ពី​សំណាក់​អ្នក​មើល​ការខុស ត្រូវ​សង្វៀន​ជល់​មាន់​ខាងលើ​ក៏​ជា​បញ្ជា​របស់​លោក​អនុសេនីយ៍ទោ ទួន មេសា ដែល​មិនមែន​ជា​ទង្វើរ​របស់ អ្នកមើលការខុសត្រូវ​នោះ ព្រោះថា​បើ​តាម​ពួក​យើង​ដឹង (​ប្រជាពលរដ្ឋ​) អ្នកមើលការខុសត្រូវ​សង្វៀន​ជល់ មាន់ ឬ​មេការ​នោះ​ក៏​ជា​អ្នកកាសែត​ដែរ ដូច្នេះ​ហើយ​គាត់​មិន​អាច​ធ្វើ​ទង្វើរ​មិន​ល្អ​ណា​មួយ​ទៅ​លើ​អ្នកកាសែត ដូចគ្នា​នោះ​ទេ បើ​មិន​មាន​បញ្ជា​ពី​សំណាក់​ម្ចាស់​សង្វៀន​ជល់​មាន់​នោះ​។​

​តាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​ក្រុម​អ្នក​សារពត៌មាន​អន​ឡាញ់​មួយចំនួន​ប្រចាំការ​នៅ ខេត្ត​រតនៈគីរី​បាន​រៀបរាប់​ប្រាប់​អ្នក​សារពត៌មាន​យើង​ថា​លោក​អនុសេនីយ៍ទោ ទួន មេសា តួនាទី ​ត្រឹមតែ​នាយរង​ប៉ុស្តិ៍នគរបាល​ការពារព្រំដែន​លេខ 707 ពាមអូរសាថី ប៉ុណ្ណោះ តែ​លោក​ដើរតួរ​ដូច​ខ្លួនឯង​ជា​ស្នងការ​ខេត្ត​អញ្ចឹង ដើរ​ចាប់​ដើរ​បង្ក្រាប​ប្រជាពលរដ្ឋ​ដែល​គ្នា​រកស៊ី​កាប់​ឈើ​ដឹក​តាម​ម៉ូតូ យកទៅលក់​អោយ​ដេប៉ូ​ឈើ​ក្នុងស្រុក អណ្តូង គ្រាន់​បានកំ​រ៉ៃ​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិតក៏​មិន​រួច​ពី​កណ្តាប់ដៃ​លោក​អនុសេនីយ៍ទោ ទួន មេសា ឡើយ​។​

ប្រភដ​ដែល​បន្តថា​ ចំណែក​ឯលោ​ក​អនុសេនីយ៍ទោ ទួន មេសា វិញ​ខ្លួន​ជា នាយរង​ប៉ុស្តិ៍នគរបាល​ការពារព្រំដែន​លេខ 707 ពាមអូរសាថីទេ ​តែ​រកស៊ី​បើក​សង្វៀន​ជល់​មាន់ អាប៉ោង បៀ​រ ជាពិសេស​គឺ​ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​អណ្តូង​មាស​ថែមទៀត​ផង ។​

លើសពីនេះទៅទៀត​សូម្បីតែ​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ជាច្រើន​នៅតាម​បណ្តា​ហាង​កាហ្វេ​មួយចំនួន​ស្ថិត​នៅ​ទីប្រជុំ​ស្រុក​អណ្តូង​មាស និង​តាម​ទីប្រជុំជន​ក្នុង​ឃុំ​នានា​ក្នុង​ទឹកដី​ស្រុក​អណ្តូង​មាស​ក៏​ជា​របស់​លោក​អនុសេនីយ៍ទោ ទួន មេសា ផងដែរ គិត​លោក​ទួន មេសា ពូកែ​រក​ចំណូល​យ៉ាងនេះ មិនគួរណា​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រគល់​តួនាទី​អោយ​ត្រឹម​នាយរង​ប៉ុស្តិ៍​ឃុំ​នោះទេ គួរ​តែងតាំង​អោយ​ឡើង​ធ្វើ​ជា​អធិការ​ស្រុក ឬ​ស្នងការ​ខេត្ត​បាន​សម​ហ្នឹង​សមត្ថភាព​មន្ត្រី​ពូកែ​រក​ចំណូល​ដូចជា​លោក​អនុ​សេនីយ៍ ទួន មេសា ។​

​គួរ​រំលឹក​ផងដែរ​ថា​ករណី​មេការ ឬ​អ្នកមើលការខុសត្រូវ​សង្វៀន​ជល់​មាន់ឈ្មោះ គឹម ហេង ចាប់​ដកហូត​យក​ទូរស័ព្ទដៃ​របស់​អ្នក​សារពត៌មាន​កាលពី​ថ្ងៃ​ទី​29 ខែ​ធ្នូ ឆ្នាំ​2019 នៅត្រង់​សង្វៀន​ជល់​មាន់ ស្ថិតនៅ​ភូមិ​លូ​ម ឃុំ​ម៉ា​លិច ស្រុក​អណ្តូង​មាស កន្លងទៅ​គឺ​មិន​ត្រូវ​បាន​បុគ្គល​ដែលជា​អ្នក​សារពត៌មាន​ត្រូវបាន​គេ​ដកហូត​យក​ទូរស័ព្ទ​ដៃ​ទៅ​លប់​រូបភាព និង​ឯកសារ​មួយចំនួន​ចោល​ដាក់ពាក្យ​ប្តឹង​ឡើយ នេះ​បើ​យោង​សម្តី​របស់​អ្នក​សារពត៌មាន​រូ​ន​បោះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ម្សិលម៉ិញ ។​នេះ​ទំនង​ប្រហែលជា​មាន​ការគំរាមកំហែង​ពី​សំណាក់​ស្ថាន​ប័ន សមត្ថកិច្ច​ថ្នាក់​ណាមួយ​ហើយ​មើលទៅ​? បាន​ជា​អ្នក​សារពត៌មាន​រូប​នោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ពាក់ព័ន្ធ​និង​ពត៌មាន​ខាង​លើ​អ្នក​សារពត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ ឬ​ពន្យល់​ពី​សំណាក់​លោក ទួន មេសា បានឡើយ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ចំណែក​លោក​អធិការនគរបាល​ស្រុក​អណ្តូង​មាស និង​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត​រតនៈគីរី ក៏​មិន​អាច​សុំ​ការបកស្រាយ ឬ​ពន្យល់​បាន​ដែរ កាល​ពី​ម្សិលម៉ិញ ព្រោះ​ជា​ថ្ងៃ​គេ​ឈប់សម្រាក​។ ដូច្នេះ​ហើយ​ការិយាល័យ​យើង​សូម​រងចាំ​ការបកស្រាយ និង​ពន្យល់​ពី​សំណាក់​អស់លោក​អ្នកពាក់ព័ន្ធ និង​ពត៌មាន​នេះ​រាល់​ម៉ោង​ធ្វើការ ។​

 

 

Filed in: ព័ត៌មានជាតិ