សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កិច្ចព្រមព្រៀង​បន្ថយកំដៅ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​អាមេរិក​វគ្គ ១ នឹង​ចុះហត្ថលេខា​ថ្ងៃ ១៥ មករា​

​កិច្ចព្រមព្រៀង​បន្ថយកំដៅ​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​អាមេរិក​វគ្គ ១ នឹង​ចុះហត្ថលេខា​ថ្ងៃ ១៥ មករា​

​ចាប់​ពី​ក្រោយ​ថ្ងៃ​ទី​១៥​មករា​ឆ្នាំ​២០២០​ត​ទៅ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ដែល​បង្ក​ការព្រួយបារម្ភ​ពាសពេញ​ពិភពលោក​នឹង​បានធូ​ស្រាល​ហើយ​។ កាលពី​ថ្ងៃ​អង្គារ ៣១​ធ្នូ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ បានប្រកាស ថា គាត់​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំនាក់កាល​ទី​១ ជាមួយ​មន្ត្រី​ចិន​នៅ​ថ្ងៃ​១៥​មករា នៅ​សេត​វិមាន​។

​សារ​មួយ​ដែល​បញ្ចេញ​តាម​បណ្តាញ​សង្គម Twitter លោក ត្រាំ និយាយថា “​តំណាង់​ថ្នាក់ខ្ពស់​នៃ​ប្រទេស​ចិន នឹង​មាន​វត្តមាន​” នៅក្នុង​ពិធី​ចុះហត្ថលេខា​ថ្ងៃ​នោះ ហើយក៏​បាន​សន្យា​ថា​គាត់​អាច​នឹង​ទៅ​ក្រុង​ប៉េកាំង នៅ​ថ្ងៃក្រោយ​ទៀត “​ដើម្បី​បើក​ការពិភាក្សា​ពី​វគ្គ​ពីរ​”​។ កិច្ចព្រមព្រៀង ត្រូវបាន​គេ​មើលឃើញថា​ជា​ការបន្ធូរបន្ថយ​យ៉ាងខ្លាំង​ដល់​សង្គ្រាម​ពាណិជ្ជកម្ម រវាង​ចិន និង​រដ្ឋបាល ត្រាំ​។​

​សូមបញ្ជាក់​ថា​៖ កិច្ចព្រមព្រៀង ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​១​មករា​តទៅ នឹង​បន្ទាប​តារាង​ពន្ធគយ​លើ​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​ជាង​៨៥០​មុខ រាប់​តាំង​ពី​សាច់​ជ្រូក​ដល់​គ្រឿង​ចម្លង​អគ្គិសនី ដើម្បី​ជំរុញ “​លំហូរ​សេរី​” នៃ​ពាណិជ្ជកម្ម​។ កិច្ចព្រមព្រៀង ក៏​នឹង​ដកចេញ​នូវ​តារាង​ពន្ធ​មិន​បញ្ជាក់ លើ​ទំនិញ​ពី​ប្រទេស​ចិន ជា​ដំនាក់ៗ និង​មាន​ការសន្យា​ពី​ចិន​ថា​នឹង​ទិញ​ទំនិញ​កសិកម្ម​សហរដ្ឋ​អាម៉េរិក​វិញ​ដែរ​។ ដូ​ណា​ល់ ត្រាំ ថា​នឹង​នៅ​រក្សា​តារាង​ពន្ធ​គយ​២៥% លើ​ទំនិញ​មានតម្លៃ​២៥០ ពាន់​លាន​ដុល្លារ នៃ​ទំនិញ​នាំចូល​ពី​ចិន ខណៈ​ការ​ដាក់​ពន្ធ​លើ​ទំនិញ​មានតម្លៃ​១២០​ពាន់​លាន​ដុល្លារ នៃ​ទំនិញ​ចិន​ផ្សេងទៀត នឹង​ត្រូវកា​ត់ដល់​៧,៥%៕

Filed in: អន្តរជាតិ