សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខ្មែរ​ទៅ​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្ត​សៀមរាប​ច្រើន​ជាង​ភ្ញៀវ​បរទេស​

​ខ្មែរ​ទៅ​ឆ្លង​ឆ្នាំ​សកល នៅ​ខេត្ត​សៀមរាប​ច្រើន​ជាង​ភ្ញៀវ​បរទេស​

សៀមរាប​៖ ភ្ញៀវទេសចរ​មាន​ចំនួន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​បាន ចូលរួម​អបអរ​ពី​ធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ នៅ​ខេត្ដ​សៀមរាប​គឺ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ កើន​ឡើង​ជាង​៤%​។​ប៉ុន្តែ​អ្វី​ដែល​ជា​ការកត់សម្គាល់ ឆ្នាំនេះ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​បាន​ថយចុះ​តិច​ជាង​ភ្ញៀវ​ខ្មែរ​យើង​។​

​របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប​ឲ្យដឹងថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្ត សៀមរាប​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ២០១៩ ចូលឆ្នាំ​២០២០ មាន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​ប្រមាណ​២៩៦, ៣២២​នាក់ មាន​ការកើនឡើង​+៤.៣៣% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន ២៨៤,០៣១​នាក់ ។​

​ក្នុងនោះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ២៦,៣២២​នាក់ មាន​ការថយចុះ​-២២.៦៥% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន ៣៤,០៣១​នាក់​។ របាយការណ៍​បាន​បន្ដថា ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៧ ម៉ឺន​នាក់ មាន​ការកើនឡើង​ប្រមាណ​+៨.០០% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ​២៥ ម៉ឺន​នាក់​។​

​បញ្ហា​សន្តិសុខ​អត់​មាន​បញ្ហា​អី​ទេ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​។ កម្លាំង​នគរបាល​ដែរ​ឈរ​ការពារ​នាឱកាស​ឆ្នាំ​សកល​នេះ មាន​កម្លាំង​ចំនួន​២០០​នាក់ និង​ប្រជា​ការពារ​ចំនួន​២០០​នាក់​។ លោក​បន្តថា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​ខេត្តសៀមរាប មាន​ភាពល្អប្រសើរ​។ ក្រុមចោរឆក់ ឬ​លូក​ហោប៉ៅ​អត់​មាន​.​។​

​ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ​វិញ​លោក តាំង សុ​ចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ស្ថានភាព​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ដ​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​ឆ្លង​ឆ្នាំ​នេះ​មាន ភ្ញៀវ​សរុប​ចំនួន ៣៥,០២៧​នាក់ ថយចុះ ២៧.៦៣% ភ្ញៀវ​ជាតិ ២៩.៤៤៥៧​នាក់ ថយចុះ​២៨.១៥% និង​ភ្ញៀវ​អន្តរជាតិ ៥.៥៧០​នាក់​ថយចុះ​២៤.៧៩% ដែល​ក្នុងនោះ​រួមមាន​៖

-​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ ១៨​ជើង មាន​ភ្ញៀវ ១,៨០០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៥០​នាក់​ស្មើនឹង ២.៧៧% និង​ភ្ញៀវ​អន្តរជាតិ ១,៧៥០​នាក់ ស្មើនឹង​៩៧.២៧% ។​

-​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​តាម​កោះ​នានា​សរុប ២,៦៩១​នាក់ ភ្ញៀវ​ជាតិ​១.៧៥០​នាក់​ស្មើនឹង​៦៥.០៣% និង​អន្តរជាតិ ៩៤១​នាក់​ស្មើនឹង​៣៤.៩៧%​។​

-​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​សរុប​រួម​៖ ២.២២៦​នាក់ ជាតិ ២.១៩៧​នាក់ ស្មើនឹង​៩៨.៦៩% អន្តរជាតិ ២៩​នាក់​ស្មើនឹង​១.៣១%

-​ភ្ញៀវ​កម្សាន្ន​មតាម​បណ្តា​ឆ្នេរ​នានា​ក្នុង​ខេត្ត សរុប​រួម ១៣.២៦៥​នាក់ ជាតិ ១២.៨១៥​នាក់ ស្មើនឹង ៩៦.៦០ និង​អន្តរជាតិ ៤៥០​នាក់ ស្មើនឹង ៣.៤០%​។​

Filed in: ព័ត៌មានជាតិ