សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​វៀតណា​មបោ​សម្អាតផ្ទៃ​ក្នុ​ង​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​ពុករលួយ​!

​វៀតណា​មបោ​សម្អាតផ្ទៃ​ក្នុ​ង​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​ពុករលួយ​!

វៀតណាម​៖ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú) មេគណ​បក្សកុម្មុយនិស្ត រា​ធានី​ហាណូយ ត្រូវបាន​ចាប់ខ្លួន ក្នុង​សំណុំរឿង​ពុករលួយ នៅ​ចុង​សប្តាហ៍​កន្លងទៅ​នេះ​។ ការចាប់ខ្លួន​មនុស្ស​មាន​ឥទ្ធិពល​ក្នុង​បក្ស​កុម្មុយនីស្ត គឺ​ស្របពេល​ថ្ងៃ​តែ​មួយ ដែល​តុលាការ​ក្រុង​ហាណូយ បានប្រកាស​ដាក់ទោស​ជាប់​ពន្ធនាគារ​អស់​មួយជីវិត ទៅ​លើ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​វៀតណាម ពី​បទល្មើស​ពុករលួយ​សូកប៉ាន់​។ នេះ​បើ​តាម​ប្រភពពី អ្នកសារព័ត៌មាន​វៀតណាម​ប្រចាំ​ក្រុង​ហាណូយ​។

លោក វូ វ៉ាន់ តាវ (Vo Van Tao)​បាន​វាយតម្លៃ​ថា​៖«​នាយក​ខុទ្ទកាល័យ​បក្សកុម្មុយនិស្ត ប្រចាំ​រដ្ឋធានី​ហាណូយ លោក ង្វៀន វ៉ាន់ ទូ (Nguyễn Văn Tú)​គឺ​ធ្លាប់ធ្វើ​ជា​ប្រធានការិយាល័យ​វិនិយោគ​ក្រុង​ហាណូយ​។ ការចាប់ខ្លួន​គាត់ គឺ​ស្ថិតក្នុង​ក្រប​ខណ្ឌ​វិធាន​កម្ចាត់​អំពើពុករលួយ​ដែល​បាន​ចាប់ផ្តើម​ធ្វើឡើង​ជា​ច្រើន​ខែ​មក​ហើយ​។​

​ចំពោះ​សំណុំរឿង​ពុករលួយ​ទិញ​ក្រុមហ៊ុន​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​យើង​បានដឹង​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន ដែល​ដណ្តើម​គ្នា​ចង់បាន​តំណែង​ជា អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។ ក្នុង​ចំណោម​អ្នក​ប្រជែង​គ្នា​នេះ ក៏មាន អភិបាល​ក្រុង​ហាណូយ ម្នាក់​ផង​ដែរ​។ ហើយ​ដើម្បី​សម្រេច​បំណង​នេះ គឺ​ពួកគេ​ខ្លះ បាន​ទម្លាយ​ឯកសារ និង​រឿង​សម្ងាត់​របស់​គូ​បដិបក្ខ នៅតាម​ទំព័រ​កាសែត​។​

​រឿងនេះ យើង​ច្រើន​និយាយ​ជា​ញឹកញយ​ថា​ជា «​សង្គ្រាម​ផ្ទៃក្នុង​បក្ស​»​។ តាម​គំនិត​ផ្ទាល់ខ្លួន ខ្ញុំ​យល់​ថា ប្រធានាធិបតី​វៀតណាម ង្វៀន ហ្វ៊ូ​ជុំ ជា​អគ្គលេខា​បក្ស ក៏​បាន​ពិចារណា​ច្បាស់លាស់​ដែរ ថា​អំពើ​ពុករលួយ​ស៊ី​រូង គឺ​នឹង​ធ្វើឱ្យ​គណបក្ស​រំលំ​រលាយ​។ ដូច្នេះ ចំពោះ​លោក​ប្រធានាធិបតី បើសិនជា​មាន​ករណី​អំពើពុករលួយ គឺ​ត្រូវតែ​កម្ចាត់ ត្រូវតែ​ផ្តន្ទាទោស​ចំពោះ​ជនជាប់ចោទ គឺ​ដូច​ករណី​ជាក់ស្តែង ដូច​សំណុំរឿង​លោក​អតីតរដ្ឋមន្ត្រី​ឃោសនាការ​អ៊ីចឹង​។ ក៏ប៉ុន្តែ រឿង​ប្រជែង​អំណាច​នៅក្នុង​បក្ស​ដ៏​ស្មុកស្មាញ​បែបនេះ ពេលខ្លះ ប្រមុខ​រដ្ឋ​ក៏​មិន​បាន​ជ្រាប​ដឹង​អស់​ដែរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ចំពោះ​ករណី​បទល្មើស​ពុករលួយ សម្រាប់​ពលរដ្ឋ​វៀតណាម​ភាគច្រើន គឺ​គេ​សង្ឃឹមថា ប្រព័ន្ធ​យុត្តិធម៌​នឹង​ស្រាវជ្រាវ​វែកមុខ​ជនល្មើស រហូត​ដល់​ទីបំផុត បើ​ទើប​ជា​ត្រូវ​ចាប់ខ្លួន និង​ផ្តន្ទាទោស​ចំពោះ​ថ្នាក់ដឹកនាំ​កំពូលៗ​ទាំង​បួន​នាក់​របស់​រដ្ឋ​ក៏ដោយ ក៏​គួរតែ​ធ្វើ​ដែរ ប្រសិន​បើ​ពួកគេ​បាន​ប្រព្រឹត្ត​អាក្រក់​ពុករលួយ​មែន​នោះ​»​។

​សូម​បញ្ជាក់​ដែរ​ថា​៖​លោក ង្វៀន បាក សឺ​ន (Nguyễn Bắc Son) អតីត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម ចន្លោះ​ឆ្នាំ​២០១១ ដល់​២០១៦ ដែល​ជា​មនុស្ស​ឥទ្ធិពល​មួយរូប ក្នុង​គណៈកម្មការ​កណ្តា​ល​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​។​អនុប្រធាន​របស់​លោក​អតីត​រដ្ឋ​មន្ត្រី​ព័ត៌មាន គឺ​លោក ជើង មិញ ទួន (Trương Minh Tuấn) ដែល​បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ព័ត៌មាន រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន នៅ​ខែ​កក្កដា​២០១៩​ក៏បាន​តុលាការ​កាត់ទោស​កាលពី ទី​២៨​ធ្នូ​កន្លងទៅ​នេះ ឲ្យ​ជាប់​ពន្ធនាគារ ចំនួន​១៤​ឆ្នាំ ។​

​មនុស្ស​ពាក់​ព័ន្ធ និង​មន្ត្រី​រដ្ឋការ ដែល​ឃុតឃិត​ក្នុង​រឿង​សូកប៉ាន់ ប្រមាណ​ជាង​១០​នាក់​ទៀត ត្រូវ​ទទួលទោស ចាប់ពី​២​ឆ្នាំ​រហូត​ដល់​២៣​ឆ្នាំ​។ សំណុំរឿង​ពុករលួយ នេះ គឺ​ទាក់ទង​នឹង​ការទិញ​ក្រុមហ៊ុន​សោតទស្សន៍​ឯកជន ដែល​បាន​បណ្តាល​នាំ​ឱ្យ​ខាតបង់​ថវិការដ្ឋ ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​។​

​បើ​តាម​រូបភាព​នេះ​គឺជា​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​នៅ​ជួរ​គណបក្ស​និង​ជួរ​រដ្ឋាភិបាល​វៀតណាម​។ ក៏​ប៉ុន្តែ​បើ​តាម អ្នកសង្កេតការណ៍​វិញ បាន​វាយតម្លៃ​ថា «​មិន​ត្រឹមតែ​បោសសម្អាត​អំពើពុករលួយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការប្រកួតប្រជែង​អំណាច​គ្នា នៅ​ផ្ទៃក្នុង​បក្សកុម្មុយនិស្ត​វៀតណាម​ផងដែរ​»​។​

Filed in: អន្តរជាតិ