សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​នៅ​ភ្នំពេញ​ប្រកាស​បិទទ្វារ​ព្រោះ​អត់​ភ្ញៀវ​!?

សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​នៅ​ភ្នំពេញ​ប្រកាស​បិទទ្វារ​ព្រោះ​អត់​ភ្ញៀវ​!?

ភ្នំពេញ ​៖​ សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឌឹ ហ្គ្រេ​ត​ឌុ​ក​(The Great Duke)​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ឬ​ហៅ​ថា អ៊ិន​ធើ​ខន បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​តទៅ​។

​ប្រភព​ពី​បុគ្គ​លឹក​ឌឹ ហ្គ្រេ​ត​ឌុ​ក បានឲ្យដឹងថា ទីតាំង​មួយ​នេះ​ត្រូវបាន​បិទ​ទាំងស្រុង និង​មិន​មាន​បុគ្គលិក​ណា​ម្នាក់​មក​ធ្វើការ​ទៀត​ទេ ក្រៅពី​ក្រុម​សន្តិសុខ​ប្រហែល ៥​ទៅ​៦​នាក់ តែប៉ុណ្ណោះ​។

​ប្រភព​ដដែល​បានឲ្យដឹងថា ពីមុន​មក​ពេល​សណ្ឋាគារ​ឌឹ ហ្គ្រេ​ត​ឌុ​ក​(The Great Duke)​ដែល​ធ្លាប់​ត្រូវ​បុគ្គ​លឹក​តវ៉ា​ទាមទា​បើក​ប្រាក់ខែ​បន្ទាប់មក​នៅ​បន្ត​បើក​ដំណើរការ បុគ្គលិក​ខ្លះ​បើក​ប្រាក់ខែ​ជា​ប្រាក់​សុទ្ធ និង​មួយចំនួន​ផ្សេង​ទៀត​បើក​តាម​រយៈ​ធនាគា​រដែរ​។ តែ​ការបិទ​លើក​នេះ គឺ​មិនមែន​មាន​ការផ្លាស់ប្តូរ​ថៅកែ​ដូច​មុន​នោះ​ទេ គឺ​ក្រុមហ៊ុន​ជា​អ្នកសម្រេច​បិទ​តែម្តង ព្រោះ​មិន​សូវ​មាន​ភ្ញៀវ​ចូល​មក​ស្នាក់​នៅ​ច្រើន​ដូច​មុន ហើយ​ក៏​គ្មាន​ភ្ញៀវ​ចូល​មក​ទទួល​ទាន​អាហារ​ទៀត​ដែរ​។​

​សេចក្ដីជូនដំណឹង​របស់​ថ្នាក់ដឹកនាំ​សណ្ឋា​គារ​ខាងលើ​កាលពីពេល​កន្លង​ទៅនេះ បានបញ្ជាក់​ថា ចំពោះ​មូលហេតុ​នៃ​ការបិទ​ដំណើរការ​សណ្ឋាគារ​មួយ​នេះ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច ហើយ​បុគ្គលិក​ទាំងអស់​ត្រូវ​ឈប់សម្រាក​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​។ តែ​យ៉ាងណាក៏ដោយ សណ្ឋាគារ​នេះ អះអាងថា នឹង​ធ្វើ​ការដោះស្រាយ​ជូន​បុគ្គលិក​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​មេធាវី​នូវ​អត្ថប្រយោជន៍​នានា​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ ឯកឧត្តម តុ​ប សុភ័ក មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ក្រសួង​មិន​ទាន់​បាន​ទទួល​លិខិត​ពី​ការប្រកាស​បិទទ្វារ ឬ​ផ្អាក​ដំណើរការ​ណាមួយ​ពី​សណ្ឋាគារ​មួយ​នេះ​នៅឡើយ​ទេ ដោយ​សុំ​ឲ្យ​ទាក់ទាកទ​ង​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​វិញ ព្រោះ​ជា​ដែន​របស់​មន្ទីរ​តែ​ខាង​មន្ទី​រថា​អត់​ដឹង​ដែរ​?​។​

​សូម​បញ្ជាក់​ទៀត​ថា ចំនួន​សណ្ឋាគារ​លំដាប់​ផ្កាយ​១ ដល់​ផ្កាយ​៥​នៅ​កម្ពុជា មាន​ចំនួន​សរុប ១៥២​សណ្ឋាគារ ក្នុងនោះ​មាន​បន្ទប់​សរុប​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​បន្ទប់ ។ ដោយឡែក​សណ្ឋាគារ​ផ្កាយ​៥​ទូទាំង​ប្រទេស មាន​ចំនួន ៣៦​សណ្ឋាគារ បន្ទប់​សរុប​ចំនួន​ជាង ៨​ពាន់​បន្ទប់​។ នៅ​ភ្នំពេញ​មាន​សណ្ឋាគារ​ផ្កាយ​៥ មាន​ចំនួន​៧ គិត​ទាំង​សណ្ឋាគារ ឌឹ ហ្គ្រេ​ត​ឌុ​ក ដែល​មាន​បន្ទប់​សរុប​ជិត ២​ពាន់​បន្ទប់​ឯណោះ ៕

Filed in: ព័ត៌មានជាតិ