សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីតាំង​សង្វៀនមាន់ អាប៉ោង​មួយកន្លែង​នៅ​ស្រុក​អណ្តូង​មាស​សមត្ថកិច្ច​អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​

ទីតាំង​សង្វៀនមាន់ អាប៉ោង​មួយកន្លែង​នៅ​ស្រុក​អណ្តូង​មាស​សមត្ថកិច្ច​អាជ្ញាធរ​មិន​ហ៊ាន​បង្ក្រាប​

​ខេត្ត​រតនគីរី​ ៖ ​នៅ​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ ២០១៩ ទីតាំង​ល្បែង​ជល់​មាន់​អាប៉ោង​មួយកន្លែង​នៅ​ក្នុង​ចំការ​ចន្ទី​ស្ថិតនៅ​ចំណុច ភូមិ​លូ​ម​ឃុំ​ម៉ា​លិច​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ជា​ពលរដ្ឋ​ដែល​រស់នៅ ជិត​កន្លែង​សង្វៀន​នោះ​បាន​ប្រាប់​ព័ត៌មាន​យើង​ថា រាល់ថ្ងៃ​គេ​ឃើញ មាន​ម៉ូតូ​រថយន្ត​ស៊េរី​ទំនើបៗ​ដឹក​មាន់​ជល់​ចូលទៅ​ក្នុង​ចំការ​ច​ន្ទី ដើម្បី​ណាត់​គ្នា​បញ្ជុ​ល់ និង​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ចាក់ទឹក​លុយ​រាប់ពាន់​ដុល្លារ​ស្រែក​ហ៊ោ​កញ្ច្រៀវ ពេញ​ក្នុង​ចំការ ចន្ទី​ហើយ​គាត់​បន្ត​ទៀត​ថា​ម្ចាស់​សង្វៀន​នេះ ពី​មុន​គាត់​ជា​អតីតះ​អ្នកសាព័ត៌មាន ទូរទស្សន៍​ហង្ស​មាស ឈ្មោះ ហេង ក្នុង​ខេត្ត​រតនគីរី តែ​ឥឡូវ​មិន​ដឹង​គាត់​កាន់​កាសែត​អ្វី​ទេ ដូច្នេះហើយ​បានជា​សង្វៀន​នេះ​បើក​លេង​បាន​យ៉ាង​រលូន​ដោយសារតែ​មាន​ការយោគយល់ ពី អាជ្ញាធរ ថ្នាក់​ស្រុក​ហើយ​មាន​មេការ​ម្នាក់​ចាំមើល​ខុស​ត្រូវ​នៅ​កន្លែង​សង្វៀន​នោះ​។​

​ប្រជាពលរដ្ឋ សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​រតនៈគីរី​សូម​មាន វិធានការ​បង្ក្រាប​និង​ទប់ស្កាត់​ផង​ល្បែងស៊ីសង​នេះ​ផង​ហើយ​ដែល បង្ក​ឲ្យមាន​ហិង្សា​ទៅ​លើ​អ្នកសារព័ត៌មាន​ដែល​បាន​ទៅប្តិត​យក​រូបភាព​ហើយ​ចាប់​យក ទូរ​សព្ទ ទៅ​លុប​ឯកសា​ក្នុង​ទូរស័ព្ទ​អស់ ទាំងអស់ ហេ​ី​យ​បេ​ី​កឡាន​ដេញ​បុក​អ្នកសារព័ត៌មាន​ទៀតផង​

​ជាពិសេស​សូម​សំណូមពរ​ដល់​លោក​អធិការ​ស្រុក​អណ្តូង​មាស​នឹង​អភិបាលស្រុក​មាន វិធានការ ទប់ស្កាត់ ល្បែងស៊ីសង ជល់​មាន់​នេះ​ផង​នឹង​លោក​ហេង​ដែល​បេ​ី​កឡាន​ដេញ​បុក​អ្នកសារព័ត៌មាន សូម​ចាត់វិធានការ​ចុះបង្ក្រាប់​ផង​ទាន ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ភូមិ​ឃុំ​ទាំង 9 ចំណុច​ជូន​ប្រជាពលរដ្ឋ​សូម​លោក មាន​វិធានការ​បង្ក្រាប​ទៅលើ​ល្បែងស៊ីសង​ខុសច្បាប់​នេះ​ផង​។​

​គួ​រំលឹក​ផង​ដែរ​ថា លោក គឹម ហេង កាលពី​មុន​ជា​ភ្នាក់ងារ យក​ពត៌មាន​ឩ្យ​ទូរទស្សន៍​ហង្ស​មាស​ប្រចាំ​ខេត្ត​រតនៈគីរី ប៉ុន្តែ​ឥឡូវ​មិនដឹង​ជា​ធ្វើ​ជា​ភ្នាក់ងារ​ហង្ស​មាស​ឬ​ក៍​អត់​ទេ​? ។

​បើ​តាម​ប្រភព​ពត៌មាន​ពី​មន្ត្រីរាជការ​នៅ​ខេត្ត​រតនៈគីរី​បាន​លួច​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ក្នុង​លក្ខណ្ឌ​មិនឩ្យ​បញ្ចេញ​ឈ្មោះថា លោក គឹម ហេង បន្ទាប់ពី​បាន​ធ្វើ​ជា​ភ្នាក់ងារ​យក​ព័ត៌មាន្យ​ទូរទស្សន៍​ហង្សមាស​ប្រចាំ​ខេត្ត​រតនៈគីរី ក៏​ត្រូវបាន​លោក ថង សាវុន អភិបាលខេត្ត​រតនៈគីរី​ពេញចិត្ត​និង​អនុញ្ញាតឩ្យ​លោក គឹម ហេង រកស៊ី​នៅ​ក្នុង​ខេត្ត​ដោយ​មិនចាំបាច់​ខ្លាចក្រែង​ន​ណា​ឡើយ ។ ជាពិសេស​ជាងនេះទៅទៀត លោក គឹម ហេង ពូកែ​បង្កើត​នូវ​មុខរបរ​សប្បាយៗ​ដូចជា​ជល់​មាន់ ល្បែង​បៀរ​អូស​ផែ បៀ​រយ៉ិត អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​មុខ​ទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​រតនៈគីរី​ចូលចិត្ត​លេង ដោយ​លោក​គឹម​ហេង​បាន​ប្រាប់​លោក ថង​សាវុន ថា នៅ​ខេត្ត​រតនៈគីរី ជា​ខេត្ត​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​សម្តេច ហ៊ុន សែន មិន​ស៊ូ​វ​យកចិត្តទុកដាក់​ប៉ុន្មាន​ទេ​ដូច្នេះ​មិនចាំបាច​ខ្វល់​ឡេ​ី​យ​ចំពោះ​រឿង​ពួក​កាសែត​ចាំ​លោក​(​លោក​គឹ​ហេង​)​ជា​អ្នកដោះស្រាយ​។

​ជំវិញ​ព័ត៌មាន​ខាងលើ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការពន្យល់​ឬ​បកស្រាយ​ពី​ឯកឧត្តម ថង​សាវុន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនៈគីរី និង​លោក គឹម ហេង ថៅកែ​សៃវៀន​ជល់មាន់​និង​វង្ស​ល្បែងស៊ីសង​ប្រចាំ​ស្រុក​អណ្តូង​មាស​ខេត្ត​រតនៈគីរី​បានឡើយ ដោយ​មិន​ស្គាល់​លេ​ទូរស័ព្វ ៕

 

Filed in: ព័ត៌មានជាតិ