សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេ​ឈ្មួញ​ឈើ​ខេត្តក្រចេះ ដឹកឈើ​យ៉ាង​សំដិល​

​មេ​ឈ្មួញ​ឈើ​ខេត្តក្រចេះ ដឹកឈើ​យ៉ាង​សំដិល​

ខណៈ​នេះ​ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ វិធានការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ យ៉ាង​តឹងរឹង​យ៉ាងណាក្ដី បទល្មើស​ព្រៃឈើ នៅតែ​កើតមាន​មិន​ឈប់​មិន​ឈរ ដោយ​មិនដឹងថា​តើ​ការបង្ការ បង្ក្រាប​បទល្មើស​ព្រៃឈើរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ មាន​ប្រសិទ្ធិភាព​កំរិត​ណា​ត​ទៅ​អនាគត​។​

​ក្រោយ​ដែល​រាជរដ្ឋាភិបាល​ បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក​ចាត់វិធានការ​ក្រុម​ឈ្មួញ​ព្រៃឈើ ក្នុងនោះ​ក៏​មាន​ឧកញ៉ា​គ្រាក់ៗ រត់ចោលស្រុក ខ្លះ​លាក់​មុខ​ដូច​ពង្រូល ភ័យ​ខ្លាច​គេ​ចាប់​ញាត់​គុក​អញ្ចឹង​ដែរ​ស្ងប់ស្ងាត់​បាន​មួយ​ឆាវ​ចឹង​ទៅ អំពី​បទល្មើស​ព្រៃឈើ​ហ្នឹង​! ។​

​ប៉ុន្តែ​បើ​យើង​ក្រឡេក​មក​មើល​ ស្ថានភាព​ជាក់ស្ដែង​សព្វថ្ងៃ​នេះ​វិញ ការបង្ការ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​មន្ត្រីអាជ្ញាធរ​មានសម​ត្ត​កិច្ច ហាក់បីដូច​ជា​រាង​បន្ធូ​ដៃ ទើបបាន​ជា​ឈ្មួញ​រកស៊ី​ឈើ​មាន​ឳ​កា​សរស់​ឡើងវិញ ជា​បន្តបន្ទាប់ ដោយ​គ្មាន​ឃើញ​មន្ត្រីប៉ូលិស ប៊េអិម ខាង​ណា​មាន​ចំណាត់កា​រលើ​ពួក​ឈ្មួញ​នេះ​សោះ​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ មាន​ឈ្មួញ​ល្មើស​ព្រៃឈើ ដ៏​ដុះ​ស្លែ នៅ​ខេត្ត​ក្រចេះ បាន​ដឹក​ឈើ​ចេញពី​ព្រៃ​សមាគមន៍​រលួស ភូមិ​រលួស ស្រុក​សំបូរ យកទៅ​ចែកចាយ និង​ដឹក​ទៅ​ប្រទេស​វៀតណាម​យ៉ាង​សំ​ញ៉ែង​ទាំង​ថ្ងៃ​ទាំង​យប់ ដោយ​គ្មាន​ការ​កោតគ្រែង​រអា ច្បាប់​អ្វី​បន្តិច​សោះ នោះ​មិនដឹងថា​ពួក​គេ​អាង​អ្វី​?
​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ អ្នកណា​ក៏​គេ​ដឹង បានឃើញ តែ​មិនដឹងថា​មន្ត្រី​ប៉ូលិស​មាន​សមត្តកិច្ច​ពាក់ព័ន្ធ នៅទីនេះ​បាន​ឃើញ ឬ​ធ្វើ​មិនឃើញ​នោះទេ សារពត៌មាន​បញ្ញវន្ត​ខ្មែរ​យើង​ព្យាយាម​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ រដ្ឋបាល​ព្រៃឈើ​ទីនោះ​ដែរ តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​៕

 

 

IMG-20160815-WA0041 IMG-20160815-WA0039

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់