សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បទល្មើស​នេសាទ ក្នុង​ដែ​នឡុតិ៍​លេខ​៤​របស់​រដ្ឋ សមត្តកិច្ច​ថាអត់​ដឹងហង​ចាំ​ឲ្យគេ​ចុះមើល​!

​បទល្មើស​នេសាទ ក្នុង​ដែ​នឡុតិ៍​លេខ​៤​របស់​រដ្ឋ សមត្តកិច្ច​ថាអត់​ដឹងហង​ចាំ​ឲ្យគេ​ចុះមើល​!

​សៀមរាប ៖ សកម្មភាព​បទល្មើស​នេសាទ​(​ម៉ង​ម៉ាញ់​)​នៅ​តំបន់​ចុង​ឃ្នៀស​ដែ​នឡូតិ៍​លេខ​៤​ដែល​ជា​ដែន​ឡូតិ៍​នេសាទ​បម្រុង​របស់​រដ្ឋ ត្រូវបាន​គេ​រាយការណ៍​ថា ផ្ទុះ​ឡើង​វិញ​វិញ​ធ្វើឲ្យ​គេ​សង្ស័យថា​មាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ។

​ប្រភព​ពី​ប្រជា​នេសាទ​បានឲ្យដឹងថា ក្រុម​ប្រព្រឹត្ត​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រើ​អួន​ស្បៃ​មុង មាន​បណ្តា​យ រាប់រយ​ម៉ែត្រ សម្រាប់​ចាប់ ត្រី​ខុសច្បាប់ ទាំង​យប់​ទាំង​ថ្ងៃ​បំផ្លាញ ធនធាន​មច្ឆជាតិ ចំណែក​សមត្ថកិច្ច​ពាក់​ព័ន្ធ​មិន ធ្វើការ​បង្ក្រាប​នោះ​ឡើយ​។​មួយ​រយៈពេល ចុងក្រោយ​នេះ បទល្មើស​នេសាទ​ប្រើ អួន​ស្បែ​មុង​មាន បណ្តា​យ​ចាប់ពី​៥០០​ម៉ែត្រ ដល់​១០០០​ម៉ែត្រ និង​បទល្មើស​ប្រើ​ឧបករណ៍ នេសាទ​ឆក់​កំពុង​កើត​ទ្បើង​ពេញបន្ទុក​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង ខ្លាំង​ដល់​ជីវភាព រស់នៅ​របស់ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ នេសាទ​ជា​លក្ខណៈ​គ្រួសារ ព្រោះ​ពូជ​ត្រី​នៅ​ក្នុង​បឹង​ស្ទើរតែ​វិនាស​សាបសូន្យ​អស់​ទៅហើយ​។​

​មន្ត្រីជលផល ចុង​ឃ្នៀស ជា​អ្នកទទួល ខុស​ត្រូវ លើ​បទ ល្មើស​នេសាទ នៅក្នុង​តំបន់ គ្រប់គ្រង របស់ខ្លួន ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយថា​៖ ក្រុម​មន្ត្រី​ទាំងនោះ​មិន​ដែល​ចេញ​មុខ​បង្ក្រាប​បទល្មើស​នេសាទ​ដែល​កើតមាន​នៅ​ក្រោម​ក្លៀក​របស់​ខ្លូន ម្ដងណា​ឡើយ​ដែល​ធ្វើឲ្យ​គេ​គិត​ថា ក្រុម​មន្ត្រី​នៅ​ទីនោះ​បាន​ទទួល សំណូក ពី​ក្រុម​ឈ្មួញ ឬ​មិន​បាន​ឃើញ បទល្មើស​នោះ​ទេ​?​។​

​គួរបញ្ជាក់​ថា អង្គភាព ប្រឆាំង អំពើពុករលួយ បាន​ចាប់ខ្លួន នាយ​ផ្នែក​ជលផល ដំ​ដែក មួយរូប គឺ​លោក​រឹម សំអុន ពាក់ព័ន្ធ ទៅ​និង ការប្រព្រឹត្ត អំពើ​ពុក​លួ​យ ឲ្យមាន បទល្មើស​នេសាទ ដោយ​មាន​ទំហំ​ទឹកប្រាក់​ជិត​៤០​ម៉ឺន​ដុល្លារ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​បទល្មើស​ថយ​ខ្លះៗ​ដែរ​។ ពាក់ព័ន្ធ នឹង ករណី​នេះ​ដែរ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោកព្រិ​ន្ទ សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​បាន​ទេ​នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ។​

​ចំណែក​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខាប្រម៉ាញ់​និង​នេសាទ ខេត្តសៀមរាប បាន​មាន​ប្រសា​ន៍​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា ករណី​ម៉ង​ម៉ាញ់នេះ​លោក​នៅ​មិនទាន់​ដឹង​នោះ​ទេ​។​ហើយ​បើ​ខាង​ណា​អាច​ផ្តល់​ព័ត៌មាន​ច្បាស់​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ដោយផ្ទាល់​តែម្តង​។​
​អ្នក​ព័ត៌មាន​បាន​ទាក់ទង​រាយការណ៍​ផ្ទាល់​ទៅ លោក ទៀ​សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​បាន​បញ្ជាក់​តប​ថា (​សូម​អរគុណ​ចំពោះ​ដំណឹង​នេះ លោក​នឹង​ឲ្យ​សមត្ថកិច្ច ចុះ​ពិនិត្យ​) ?៕

Filed in: ព័ត៌មានជាតិ