សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឲ្យ​ហ្វេស​ប៊ុក Ly Fu ដែល​រាយការណ៍​ចូល​ហ្វេ​សប៊ុក សម្ដេច​ហ៊ុន សែន ពី​រឿង​ត្រូវ​បង់លុយ​ចំនួន​200​ដុល្លារ ក្នុង​១​ខែ​ដើម្បី​កុំ​ឲ្យ​បិទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ឲ្យ​ហ្វេស​ប៊ុក Ly Fu ដែល​រាយការណ៍​ចូល​ហ្វេ​សប៊ុក សម្ដេច​ហ៊ុន សែន ពី​រឿង​ត្រូវ​បង់លុយ​ចំនួន​200​ដុល្លារ ក្នុង​១​ខែ​ដើម្បី​កុំ​ឲ្យ​បិទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ​៖ បន្ទាប់ពី​មាន​ការ​រើរុះ​ហាង​លក់ដូរ​ដែល​បង្ក​ការ​រ​ខាន​នៅក្រោយ​វាំង​ដោយ​អាជ្ញា​ខណ្ឌដូនពេញ​រួចមក​មាន​គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ Ly Fu បាន​ចូលធ្វើការ Comments នៅក្នុង​ហ្វេ​សប៊ុក​ផេ​ករបស់ សម្ដេច​ហ៊ុន សែន រាយការណ៍​ពី​រឿង​អាជ្ញាខណ្ឌ័​ទារ​លុយ​បង់​ខែ​ជំនួស​ឲ្យ​ការបិទហាង​ពួកគេ​។

​ជម្រាប​សម្តេច​ក៏​ជាទី​គោរព​, ក្មួយ​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ក្រោយ​វាំង លើផ្លូវ​២១៤ កំពុង​ត្រូវ​បាន​រង​គំនាប​ពី រដ្ឋបាល​ខណ្ឌដូនពេញ ក្នុង​របរ​រកស៊ី​ចិញ្ចឹមជីវិត (​គាត់​ទារ​ឲ្យ​ពួក​ខ្ញុំ​អ្នក​រកស៊ី​ត្រូវ​បង់​ប្រចាំ​ខែ​ឲ្យ​ពួកគាត់ $200/១​ខែ​) បើ​មិន​បង់ គាត់​ឲ្យ​បិទ​អាជីវកម្ម​ដូច​ក្នុង​រូបភាព​ចឹង ។ ក្នុងនាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​សម្តេច ស្នើសុំ​សម្តេច​ជួយ​ដោះស្រាយ​ឲ្យ​ក្មួយ​ផង​, ដោយ​ក្តី​គោរព​ពី​ក្មួយ​”​។​

​ក្រុមការងារ​ប្រតិកម្ម​រហ័ស ខណ្ឌ​ដូនពេញ​នៅ​ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ បាន​ចេញ​សូម​ធ្វើ​ការឆ្លើយបំភ្លឺ ករណី​មាន គណនី​ហ្វេ​សប៊ុក​ឈ្មោះ Ly Fu បានធ្វើការ Comments នៅលើ​ហ្វេ​សប៊ុក​ផេ​ករបស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​មតិសាធារណៈ​មេត្តា​ជ្រាប​ដូច​ខាងក្រោម​៖ ចំពោះ​ករណី​សម្រេច​បិទ​អាជីវកម្ម​លក់​ស្រា​ក្រឡុក នៅ​ផ្លូវ​លេខ​២១៤ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ កន្លងមក ដោយ​ផ្អែក​លើ​បញ្ហា​មួយចំនួន​រួមមាន​៖

១-​ពួកគាត់​សាងសង់​រោង​ហ្វេម​ដែក​រំលោភ​លើ​ដី​សួនច្បារ​សាធារណ​:​របស់​រដ្ឋ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ត្រូវតែ​បិទ និង​រុះរើ​ចេញ​ជាដាច់ខាត ។​

២-​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀប​រៀយរ​យ​សាធារណ​:​ធ្ងន់ធ្ងរ ព្រមទាំង​បង្ក​ភាពអនាធិបតេយ្យ ។​

៣-​បង្ក​សំឡេង​រំខាន​ខ្លាំងៗ​ដល់​អ្នក​រស់នៅ​ជុំវិញ​ទីតាំង​នោះ ជាពិសេស​ទីតាំង​នេះ​នៅ​ក្បែរ​ព្រះបរមរាជវាំង ដែល​ជា​ទី​គង់ប្រថាប់រ​បស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ​នៃ​យើង ព្រះ​ញាតិវង្ស និង​មន្ដ្រី​ថ្នាក់ដឹកនាំ នៃ​ព្រះបរមរាជវាំង​ផងដែរ ។​

៤-​អាជ្ញាធរ​សង្កាត់ បាន​ចេញ​សេចក្តីជូនដំណឹង និង​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់ ធ្វើការ​បិទ​អាជីវកម្ម និង​ត្រូវ​ធ្វើ​ការរុះរើ​សំណង់​ហ្វែម​ដែក ដែល​ពួកគាត់​បាន​សាងសង់​ដោយ​ខុសច្បាប់ រំលោភ​ទៅ​លើ​ដី​សួនច្បារ​សាធារណៈ​របស់​រដ្ឋ ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង ប៉ុន្តែ​ពួកគាត់ មិន​ព្រម​ចូលរួម​អនុវត្ត​តាម​ការណែនាំ និង​ជូនដំណឹង​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ឡើយ ។​

​ដូច្នេះ ដើម្បី​រក្សាបាន​នូវ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ក៏ដូចជា​ធានាបាន​នូវ​ភាពស្ងប់ស្ងាត់ ជុំវិញ​ព្រះបរមរាជវាំង​ផង​នោះ រដ្ឋបាល​ខណ្ឌ ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់ និង​អនុវត្ត​តាម​ផ្លូវច្បាប់​ចំពោះ​ការរំលោភ​បំពាន​សួនច្បារ​សាធារណៈ​ផងដែរ ។​
​ចំពោះ​ករណី ដែល​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Ly Fu បានធ្វើការ Comments នៅលើ​ហ្វេ​សប៊ុក​ផេ​ករបស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា​ពួកគាត់​រង​គំនាប​ពី​រដ្ឋបាល​ខណ្ឌដូនពេញ ថា “​គាត់​ទារ​ឲ្យ​ពួក​ខ្ញុំ​អ្នក​រកស៊ី​ត្រូវ​បង់​ប្រចាំ​ខែ​ឲ្យ​ពួកគាត់ 200$/១​ខែ​)​បើ​មិន​បង់​គាត់​ឲ្យ​បិទ​អាជីវកម្ម​…….” រដ្ឋបាល​ខណ្ឌ គ្មាន​គោលការណ៍​យកប្រាក់ ឬ​បង់​សេវា​ផ្សេងៗ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​អនុវត្ត​វិធានការ​រដ្ឋបាល ឬ​វិធានការ​ច្បាប់​ឡើយ និង​សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ករណី​នេះ ហើយ​ករណី​ជំរិត​ទារ​ប្រាក់​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាអាទិ៍ ។​

​ប៉ុន្ដែ​រដ្ឋបាល​ខណ្ឌ សូម​ស្នើ​ឲ្យ​សាមីខ្លួន ឬ​អ្នក​រងគ្រោះ​លើ​ករណី​ខាងលើ ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ចំពោះ​បុគ្គល​ណា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​ដាក់​ពាក្យបណ្ដឹង​ចូល​មក​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​សូម​បញ្ជាក់​ឈ្មោះ​បុគ្គល​នោះ ឬ​ភស្ដុតាង​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​រដ្ឋបាល​ខណ្ឌ ចាត់​វិធានការ​រដ្ឋបាល និង​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ហើយ​រដ្ឋបាល​ខណ្ឌ សូម​ធានា​រក្សា​ការសម្ងាត់​ចំពោះ​ព័ត៌មាន ឬ​ពាក់​បណ្ដឹង​របស់​បងប្អូន​ទាំងស្រុង ៕

Filed in: ព័ត៌មានជាតិ