សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​អំពាវនាវ​កុំឲ្យ​ឡើងថ្លៃ​ផ្ទះ​ឈ្នួលក​ម្មករ​ក្នុងពេល​ប្រាក់ខែ​ឡើង​បាន​៨​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

​នាយករដ្ឋមន្ត្រី​អំពាវនាវ​កុំឲ្យ​ឡើងថ្លៃ​ផ្ទះ​ឈ្នួលក​ម្មករ​ក្នុងពេល​ប្រាក់ខែ​ឡើង​បាន​៨​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បន្ដ​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ម្ចាស់​បន្ទប់​ជួល កុំ​ដំឡើងថ្លៃ​ឲ្យលើស​ពីអ្វី ដែល​កម្មករ​-​កម្មការិនី​ទទួលបាន ។​ខណៈ​ដែល​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រាក់បៀវត្សរ៍​របស់​ក​ម្មករ​-​កម្មការិនី ដំឡើង​បានត្រឹមតែ​៨​ដុល្លារ​ប៉ុណ្ណោះ នៅក្នុង​ឆ្នាំ​២០១៩​នេះ​។

​ក្នុងឱកាស​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រមាណ​២,៧៩០​នាក់ ក្នុងនោះ​នារី ១,៣៨០​នាក់ ដែល​រៀបចំ​ធ្វើឡើង នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​ឥឡូវនេះ សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ប្រាក់បៀវត្សរ៍​ឡើង​កម្មករ​-​កម្មការិនី​របស់​យើង ដំឡើង​បានត្រឹមតែ​៨​ដុល្លារ​ទេ នៅក្នុង​ឆ្នាំនេះ គឺ​ពី​១៨២​ដុល្លារ ទៅកាន់​១៩០​ដុល្លារ ចំនួន​នេះ​គឺជា​ចំនួន​មួយ ដែល​អាច​នឹង​ធ្វើឲ្យ​កម្ពុជា​យើង​ក្នុង​ចំណោម​ប្រទេស​មួយចំនួន​…​យើង​ឥលូវ​នេះ បាន​ឡើង​ហួស​ពី​កម្មករ​ប្រទេស​វៀតណាម​ទៅហើយ​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ថែមទៀតថា «​កម្មករ​វៀតណាម មាន​ចែង​ជា​តំបន់ តំបន់​ខ្លះ​១៣០​ដុល្លារ​ទេ ឯ​យើង​មិន​មាន​ចែក​ជា​តំបន់​ទេ ១៩០​ដុល្លារ​ទាំង​អស់ ប៉ុន្ដែ​ខ្ញុំ​ព្រះករុណា​ខ្ញុំ ក៏​សូម​នៅតែ​បន្ដ​អំពាវនាវ​ចំពោះ​ម្ចាស់ផ្ទះ​ឈ្នួល ខិតខំ​ធ្វើ​យ៉ាង​ម្ដេច​កុំ​ដំឡើងថ្លៃ​ហួស​ពី​អ្វី ដែល​កម្មករ​ទទួលបាន បើ​មិនចឹង​ទេ កម្មករ​ឡើង​ប្រាក់ខែ​បានតែ​៨​ដុល្លារ ដល់​តែ​បន្ទប់​ឈ្នួល​ឡើងដល់​១០​ដុល្លារ វា​ចាប់ផ្ដើម​រួច​»​។​

​សម្តេចនាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន ត្រូវ​ធ្វើការ​ជាមួយ​ម្ចាស់ផ្ទះ​ឈ្នួល ដើម្បី​ទប់ស្កាត់​បញ្ហា​ឡើង​ឈ្នួល​ផ្ទះ និង​បន្ទប់ ដើម្បី​ធានា​ថា កម្មករ​ទទួលបាន​អត្ថប្រយោជន៍ ពី​ការដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ពិតប្រាកដ​។​ក្រៅ​ពី​កម្មករ មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់​វុ​ធ ក៏​នឹង​ចាប់ផ្ដើម​ឡើង​ប្រាក់បៀវត្សរ៍ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដែរ តែ​នេះ​ជា​ការឡើង​កម្រិត​តិចតួច ដ៏​ឡើង​ច្រើន​គឺ​អំឡុង​ខែ​វិច្ឆិកា​។​

​សម្ដេច​តេជោ​បន្ដថា មួយ​ឆ្នាំ​ឡើង​២​ដង ឡើង​ទី​១ គឺ​ឡើង​មួយ​ចំនួន​ដល់​ឡើង​ខ្លាំង គឺ​នៅក្នុង​ខែ​មេសា ដែល​អនុវត្ដ​បែបនេះ​ជា​រៀងរាល់ឆ្នាំ​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែង​វាយ​ម​ត្លៃ​ថា​ការ​តម្លើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ចំនួន​៨​ដុល្លារ នឹង​មិន​មានន័យ​អ្វី​ទេ ប្រសិនបើ​អាជ្ញាធរ មិនមាន​វិធានការ​ណាមួយ​ជួយ​ទប់ស្កាត់​ការ​តម្លើង​ថ្លែ​ផ្ទះជួល​ស្រេច​តែ​ចិត្ត​ដូច្នេះ​។ តាម​លោក ប៉ាវ ស៊ីណា ការ​តម្លើងថ្លៃ​ជួល​ផ្ទះ​១០​ដុល្លារ លើស​ពី​អ្វី​ដែល​កម្មករ​ទទួល​បាន​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០២០​ទៅ នឹង​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​យ៉ាង​ខ្លាំង ខណៈ​តម្លៃ​ទំនិញ​និង​អតិផរណា​ផ្សេងៗ បាន​ស្ថិតនៅ​ជា​បញ្ហា​ប្រឈម សម្រាប់​កម្មករ វិស័យ​កាត់ដេរ​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ