សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាចមាន​អាយុ​នៅ​អាណត្តិ​ក្រោយ​ទៀត​!

​ឧត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​អាចមាន​អាយុ​នៅ​អាណត្តិ​ក្រោយ​ទៀត​!

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃ​សុក្រ ង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហើប​ថា​នៅ​ក្រោយ​ឆ្នាំ​២០២៣ អាច​នឹង​ស្នើ​សុំ​ក្បាលម៉ាស៊ីន​គណបក្ស​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់ យោបល់ ដើម្បី​បន្ត​សុពលភាព​របស់​ស្ថាប័ន​មួយ​នេះ​ដែល​អាច​ជា​ការ​គន់គូ​ទុក​ថា​សម្តេច​តេជោ​នឹង​ឈ្នះឈឆ្នោត​បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី​ហើយ​ពួក​គណបក្ស​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់ យោបល់ នឹង​បន្ត​គ្មាន​កៅអី​ក្នុង​សភា​ដដែល​។

​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​សម្តេច​តេជោបា​នវាយត​ម្លៃ​ថា បើ​ទោះបី​មិន​មាន​ពហុបក្ស​នៅក្នុង​សភា តែ​សមាសភាព​ឧត្តម ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការបម្រើ​សង្គម​។ ការ​ធ្វើ​នយោបាយ​បម្រើ​ដល់​សង្គម​មិន​ចាំ​ដល់​តែ​ជេរប្រទេច​គ្នា​នោះទេ និង​មិន​ប្រកាន់​លើ​បក្ស​តូច បក្ស​ធំ​នោះ​ទេ ។​

​សម្តេច​តេច​ជោបាន​មានប្រាសាសន៍ថា សុខចិត្ត​ទទួល​មតិយោបល់​ពី​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ជាជាង​ទទួលបញ្ជា​ពី​ក្រុម​បរទេស​ដែល​ដាក់​មក​អោយ​យើង​ធ្វើ​នេះ​ធ្វើ​នោះ​។ «​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​ការប្រមូល​ធាតុ​ចូល តាមរយៈ​របាយការណ៍​ជាក់ស្តែង របស់​ប្រតិភូ​គណបក្ស​ចម្រុះ​ក្នុង​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ប្រជា​ជាង​ទទួល​ការបញ្ជា​ពីរ​បទេស ដែល​តម្រូវ ឬ​ដាក់​គំនាប់​ឱ្យ​កម្ពុជា ធ្វើបែបនេះ ឬ​បែប​នោះ ដែល​មិន​ឆ្លុះ​បញ្ចាំ និង​លក្ខខណ្ឌ​ពិសេស និង​កម្រិត​រីកចម្រើន​ជាក់ស្តែង​របស់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា នេះ​ជា​ការសម្រេចចិត្ត​យ៉ាង​មុះមុត​របស់​ខ្ញុំ ដោយ​ឈរ​លើ​ប្រជាធិបតេយ្យ​បែប​កម្ពុជា ផ្អែក​លើ​ឯករាជ្យ អធិបតេយ្យ​ជាតិ ក្នុង​ក្របខណ្ឌ​រដ្ឋ​ធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​ជាតិ […] នេះ​ជា​ចំណុច​ដែល​ខ្ញុំ​បាន​បញ្ជាក់ ខ្ញុំ​សុខចិត្ត​ទទួលយក​នូវ​យោបល់ នៃ​គណបក្ស​នយោបាយ ដែល​មាន​យោបល់​ខុសគ្នា មាន​ចំណុច​ខុស​គ្នា​ប្រសើរ​ជាជាង ទទួល​បទបញ្ជា​ពី​បរទេស ឱ្យ​យើង​ធ្វើ​នេះ ឬ​ធ្វើ​នោះ​»​។​

​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ត្រូវបាន​បង្កើតឡើង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការស្នើសុំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្រោយពេល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​សមាសភាព​មកពី​គណបក្ស​យោ​បាយ​ចំនួន​១៦ ក្នុងចំណោម គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​ការបោះឆ្នោត​។ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ជា​យន្តការ​ពិគ្រោះ និង​ផ្តល់​យោបល់​របស់​គណបក្ស នយោបាយ​ជូន​រាជរដ្ឋាភិបាល​ក្រៅ​ក្រប​ខណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបម្រើ​សេវា​ប្រជាពលរដ្ឋ និង ការអភិវឌ្ឍ​សង្គម​ប្រកបដោយ​សក្តានុពល​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បន្តថា ឧត្តម​ក្រុម ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ក៏​បាន​ធ្វើ​ការងារ​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​តាម​ក្រសួង​ស្ថាប័ន​នានា តាមរយៈ​ការហៅ​មក​សាកសួរ​លើ​បញ្ហា​មិន ប្រក្រតី​មួយចំនួន ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួង ស្ថាប័ន​ទាំងនោះ​ផងដែរ​។ ក្រៅពី​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ក៏​បាន​ចុះ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ រួមមាន​បញ្ហា​ជម្លោះ​ដីធ្លី នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពេញចិត្ត​ក្នុង​ការទទួលយក​មតិ​យោបល់​ពី​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដើម្បី​ចូលរួម​ស្វែងរក​ដំណោះស្រាយ ហើយ​សម្តេច​តេជោ​សង្ឃឹមថា សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ នឹង​បន្ត​ការងារ​នេះ​អោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​៕

 

Filed in: ព័ត៌មានជាតិ