សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

១៩​ឆ្នាំ​ស្រុក​ខ្មែរ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១,៦២៤​អគារ​

១៩​ឆ្នាំ​ស្រុក​ខ្មែរ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១,៦២៤​អគារ​

​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចុះ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់ ចំនួន​២៣​ការដ្ឋាន​ណែនាំ​ឱ្យ​ធ្វើ​កោសល្យវិច័យ​ចំនួន​១៦៦​ការដ្ឋាន និង​ណែនាំ​ឱ្យ​បំពេញ​នីតិវិធី​ចំនួន​៣៨១​ការដ្ឋាន​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន ៥៧០ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៩ ។

​របាយការណ៍ បានបង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់ ទូទាំង​ប្រទេស​មាន​ចំនួន ៤,៤៤៦​គម្រោង ក្រោម​ទុន​វិនិយោគ​ប្រមាណ ៩​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ​៧៨,៨៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​ក្នុង​ឆ្នាំ​២០១៩​នេះ គម្រោង​អគារ​ខ្ពស់ៗ​នៅ​កម្ពុជា ចាប់ពី​៥​ជាន់​ឡើង មាន​ចំនួន ៤៣២​គម្រោង ស្មើនឹង​៤៣៦​អគារ (​ខេត្ត​ព្រះសីហនុ​មាន​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ឡើង​ចំនួន​២០៣​អគារ​) ក្នុង​នោះ​ពី​៥​ជាន់​ទៅ​៩​ជាន់ មាន​ចំនួន​២០៨​អគារ ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​១៣៥​អគារ ពី​២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន ៥៧​អគារ ពី ៣០​ជាន់ ទៅ​៣៩​ជាន់ មាន​ចំនួន​២៣​អគារ ពី​៤០​ជាន់ ឡើង​ទៅ​មាន​ចំនួន​១៣​អគារ​។​

​ដោយឡែក សំណង់​លំនៅឋាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៣,៧៣២ គម្រោង​មាន​ផ្ទៃក្រឡា កម្រាល​សំណង់​ចំនួន ៨,០២៤,២៨៦​ម៉ែត្រការ៉េ មាន​ទុន​វិនិយោគ ៣,៦៦១,២៧៥,៣៥០​ដុល្លារ ស្មើនឹង ៣៨,៤៨៨​ខ្នង​។ ចំណែក​ឯកជន​/​ល្វែង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​នៅ​ទូទាំង​ប្រទេស ចំនួន​៤០​គម្រោង ស្មើនឹង ១៦,៥៨៩​ខ្នង មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប ២,៤៩៦,៣៥៨​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៨២១,៣០៦,៦៧៦​ដុល្លារ​។​

​អគារ​ផ្ទះល្វែង និង​ភូមិគ្រឹះ​នៅ​ទូទាំង​ប្រទេស​មាន ២០,៧៨១ ល្វែង​/​ខ្នង មាន​ផ្ទៃក្រឡា កម្រាល​សំណង់ ៣,៤៩៩,២០៤​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ១,២៦៩,៦៥៣,១៨៨​ដុល្លារ​។ អគារ​ស្នាក់​នៅ​រួមមាន​១៥២ គម្រោង ស្មើនឹង​១៧,៧០៧ ចំណែក​ឯកជន មាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ៣,២០៣,០០១​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ ប្រមាណ ១,៩០៧,២៦៩,៥៧៨​ដុល្លារ​។​

​ដោយឡែក សំណង់​សណ្ឋាគារ នៅ​ទូទាំង​ប្រទេស​មាន ចំនួន​៦៦​គម្រោង ស្មើនឹង ៩៧៧,៨៦៧ ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៥៨៦,៣៩១,៦៧៦​ដុល្លារ សំណង់​អគារ ពាណិជ្ជកម្ម​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣១២​គម្រោង ស្មើនឹង ៥ ៩២៨ ៩៨៥​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ៣,៥១៨,០៥៣,០៤៣​ដុល្លារ​។​សម្រាប់​សំណង់​អគារ​រោងចក្រ​នៅ​ទូទាំង​ប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​១២១​គម្រោង មាន​ផ្ទៃក្រឡា កម្រាល​សំណង់ ២,៦៨៥,២៩៣​ម៉េត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ ១,១៤១,៧៧៩,៦៩១​ដុល្លារ​។ សំណង់ អគារ​ពហុ​មុខងារ​នៅ​ទូទាំង​ប្រទេស​មាន ចំនួន ៩៤​គម្រោង ស្មើនឹង ៥,០៨១,៤៣២​ម៉ែត្រការ៉េ ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៣,០៤៨,៦៦៤,៦២៦​ដុល្លារ​។​

​បើ​គិត​ចាប់ពី​ឆ្នាំ​២០០០​មក ដល់​ឆ្នាំ​២០១៩ គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើង​ទៅ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១,៦២៤​អគារ (​ក្នុងនោះ​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ ទៅ​៩​ជាន់ មាន​ចំនួន​៨៧២​អគារ អគារ​ចាប់ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​៤៦១​អគារ អគារ​ចាប់ពី ២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន​១៥៦​អគារ អគារ​ចាប់ពី​៣០​ជាន់​ទៅ ៣៩​ជាន់ មាន​ចំនួន​៩៥​អគារ អគារ​ចាប់ពី​៤០​ជាន់ ឡើង​មាន​ចំនួន​៤០​អគារ​។ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ មាន​អគារ​ចាប់ ពី​៥​ជាន់ ទៅ​ចំនួន​២៣៨​អគារ គម្រោង​បុរី លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី មាន​ចំនួន ២៩៨​គម្រោង និង​លំនៅឋាន មាន​លក្ខណៈ​ជា​អគារ​សហកម្មសិទ្ធិ ក្នុង​រាជធានី​ភ្នំពេញ គិត​ចាប់ពី​ឆ្នាំ​២០១១ រហូតដល់​ឆ្នាំ​២០១៩ មាន​ចំនួន ២២,២៦៩ ចំណែក​ឯកជន​។​

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រកាសថា នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ក្រសួង​រៀបចំ​ដែនដី នឹង​ចុះបញ្ជី​ក្បាលដី ៧​លាន​ក្បាលដី ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អស់ ខណៈ​នៅ​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​បាន​ចុះបញ្ជី​ក្បាលដី បាន ៨០.២២​ភាគរយ ដើម្បី​ធានា​នូវ​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី កាត់បន្ថយ​វិវាទ និង​មាន​ភាព​សុខុ​ដុម​នៃ​សង្គម​។​ការប្រកាស​បែប​នេះ របស់​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​លោក អញ្ជើញ​ជា​តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​បិទ​សន្និបាត​នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន នៅក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​ចំណុះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រមាណ ៣៣០០​នាក់ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

Filed in: ព័ត៌មានជាតិ